ដើម្បីប្រដៅកូនស្រីអាយុ២ឆ្នាំ ស្រោចទឹកក្ដៅលើគ្នារហូតស្លាប់
ជាហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើង តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ និងដែលបានធ្វើឲ្យរញ្ជួល នៅទូទាំងប្រទេសអូទ្រីស។ ប៉ុន្តែទើបតែមកដល់ថ្ងៃសុក្រ កាលពីសប្ដាហ៍មុន ប៉ុណ្ណោះ ដែលតុលាការបានចេញសាលក្រមសម្រេច កាត់ទោសជនជាប់ចោទ អាយុ២៨ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំកន្លះ ពីបទធ្វើទារុណកម្ម និងភាពខ្ជីខ្ជា ក្នុងការចិញ្ចឹមកូន។
ក្រោយមូលហេតុថា បុរសជនជាប់ចោទ ចង់ធ្វើការ«ពិន័យ» និងប្រៀនប្រដៅកូនស្រីខ្លួនឯងនោះ កុមារី ឡេអូនី (Léonie ) ដែលមានអាយុទើបតែបាន ២ឆ្នាំ ត្រូវបានបុរសជាឪពុកចិត្តអាក្រក់ យកចូលទៅក្នុងបន្ទប់ទឹក ហើយស្រោចទឹកក្ដៅ ដែលមានកំដៅជាង៦០អង្សាសេ ដាក់ពីលើ។
បុរសបានទុកកូន ឲ្យរងភាពខ្លោចផ្សារ ក្រហក់ក្រហាយ រហូតលុះត្រាស្អែកឡើង (រយៈពេល២៨ម៉ោងក្រោយ) ទើបសម្រេចចិត្តនាំកូន ទៅកាន់មន្ទីរពេទ្យ។ តែការខ្វាយខ្វល់ ពីកូនស្រីដ៏តូចរបស់ខ្លួននេះ វាបានកើតឡើងហួសពេលទៅហើយ [...]

