Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ISIS​ ព្រមាន​ជា​ថ្មី​៖ «សុបិន្ដ​អាក្រក់​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ»

ISIS​ ព្រមាន​ជា​ថ្មី​៖ «សុបិន្ដ​អាក្រក់​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ»

គេហទំព័រ របស់សារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃឈ្មោះ «Le Soir» នៅរាជាណាចក្រប៊ែលហ្សិក បាន​រាយ​ការណ៍​ថា អង្គការភេរវនិយម​រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) បានចេញមុខសារជាថ្មី កាលពីយប់ថ្ងៃសុក្រនេះ មកទទួលខុសត្រូវ  លើការវាយប្រហារ​ភេរវកម្ម​ទាំងពីរកន្លែង ក្នុងរាជធានីប្រ៊ុយសែល។ ប៉ុន្តែការចេញមុខ មកទទួលខុសត្រូវលើកនេះ ធ្វើឡើង​តាម​រយៈ​វីដេអូ​ចំនួនពីរ។ វីដេអូនោះ ក៏ត្រូវបានអ្នកជំនាញ ខាងការស្រាវជ្រាវ ពីបណ្ដាញភេរវនិយម លោក «Pieter Vanostaeyen» យកមកផ្សាយ នៅលើគេហទំព័រផ្ទាល់ខ្លួន របស់លោកដែរ។

នៅក្នុងវីដេអូទាំងនេះ ក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវនិយម បានលើកសរសើរមិនដាច់សូរ ពីការ​វាយ​ប្រហារ នៅរាជធានី ប្រ៊ុយសែល ដែលធ្វើឲ្យមនុស្សស្លាប់ ៣១នាក់ និងរបួសជិត៣០០នាក់។ សកម្មជន​ប្រយុទ្ធ​ពីរនាក់ ដែលនិយាយជាភាសាបារាំង បានទាមទារឲ្យកងកម្លាំងរបស់បស្ចឹមលោក [...]

កូរ៉េ​ខាង​ជើង​ចេញ​វីដេអូ គម្រាម​ពី​សំណាង​ចុង​ក្រោយ​ទៅ​អាមេរិក

របបកុម្មុយនីសកូរ៉េខាងជើង បានផ្សាយវីដេអូឃោសនានេះ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ដោយបានបង្ហាញ នៅ​នាទីចុងក្រោយបង្អស់ នូវការវាយប្រហារ«នុយក្លេអ៊ែរ» ទៅលើរដ្ឋធានីវ៉ាស៊ីនតោន និងបានគម្រាមប្រទេស ជាប់​ព្រំដែនខាងត្បូង​របស់ខ្លួន ពីការវាយប្រហារដោយគ្មានអាសូរមួយ តាមផ្លូវយោធា ក្រោមមូលហេតុថា ប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំងពីរនេះ តែងតែធ្វើការ​«លាបពណ៌» ទៅឲ្យមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន (Kim Jong-un)។

ជាមួយនឹងចំណងជើង «សំណាងចុងក្រោយ» វីដេអូដែលមានរយៈពេល៤នាទី និងដែលផ្សាយចេញ នៅលើ​គេហទំព័រឃោសនា ឈ្មោះ «DPRK Today» បានបង្កើតឈុតឆាក ដ៏ពិសេស៖ នោះគឺការបាញ់កាំជ្រួច​នុយក្លេអ៊ែរ ចេញពីនាវាមុជទឹកមួយ សំដៅកំទេចរដ្ឋធានី វ៉ាស៊ីនតោន ឲ្យក្លាយជាកំទេចផេះ ជាពិសេស​កាំជ្រួច​បាន​ធ្លាក់ នៅចំពីមុខវិមានរូបចម្លាក់ «Lincoln Memorial» ដែលសម្រាប់ឧទ្ទិសឲ្យប្រធានាធិបតី ទី១៦ របស់​អាមេរិក​តែ​ម្ដង។

បន្ទាប់មក គេឃើញសារមួយ [...]

វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ក្លាយ​ជា​ជម្លោះ​ផ្ទាល់​ខ្លួន រវាង​តែ​«មេ​ដឹកនាំ»

វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ក្លាយ​ជា​ជម្លោះ​ផ្ទាល់​ខ្លួន រវាង​តែ​«មេ​ដឹកនាំ»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានចុះមកត្រួតពិនិត្យផ្ទាល់ នូវការហាត់​បាញ់​កាំភ្លើង​ធំ ដែលធ្វើទំនង ដូចជាការវាយប្រហារទៅលើលំនៅដ្ឋាន របស់ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ប៉ាក ជនហេ (Park Geun-hye) ខណៈអ្នកស្រីខ្លួនឯង បានតបតរទៅវិញ ដោយបានចោទបុរសខ្លាំង របស់​របប​កុម្មុយនីស ថា«កំពុងដឹកនាំប្រទេសកូរ៉េខាងជើង ស្ថិតនៅលើផ្លូវមួយ ដែលឈានទៅរកការរលំរលាយ ដោយ​ខ្លួនឯង»។

អ្នកស្រីបានប្រកាសទៀតថា៖ «នៅថ្ងៃនេះ យើងមានឱកាសហើយ ក្នុងការជំរុញ​ឲ្យមានការផ្លាស់ប្ដូរ នូវ​របប​កូរ៉េ​ខាងជើង»។

ភាពតានតឹង មិនបានបញ្ឈប់ការកើនឡើងឡើយ គិតចាប់តាំង ពីការសាកល្បងគ្រាប់បែក «នុយក្លេអ៊ែរ» លើក​ទីបួន របស់ក្រុងព្យុងយ៉ាង ក្នុងដើមខែមករា​​មកនោះ។ គ្រាប់បែក «នុយក្លេអ៊ែរ» មួយគ្រាប់នេះ នៅ​មិនទាន់​គ្រប់​គ្រាន់ទេ តែប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង កាំជ្រួចរយៈឆ្ងាយមួយគ្រាប់ទៀត នៅក្នុងខែកុម្ភៈ។ [...]

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បន្ទប់បង្គន់អនាម័យនេះ មិនត្រឹមតែត្រូវបានសង់ នៅខាងក្រៅអាគារធំប៉ុណ្ណោះទេ តែថែមទាំងសង់ ដាច់​ដោយ​ឡែក​នៅលើឈើពីរបីបន្ទះ ដែលដាក់លយ​ចូលទៅនៅពីលើមាត់ជ្រោះ ស្ថិតនៅកំពស់ជិត ៣គីឡូម៉ែត្រ ពី​កម្រិត​ទឹក​សមុទ្រ។ នេះ គេត្រូវគិតដល់ទៀតថា នៅទីនោះ មានធាតុអាកាសត្រជាក់កក ជាមួយ​នឹង​សីតុណ្ហភាព​ក្រោមសូន្យអង្សា ​សឹងតែជាប់ជាប្រចាំ។ បើអញ្ចឹង តើនរណាមួយ ដែលឡើងទៅរស់នៅលើភ្នំ ដែល​មាន​កំពស់​ខ្ពស់ ហើយត្រូវចេញមកបន្ទោរបង់ នៅខាងក្រៅ និងនៅពីលើមាត់ជ្រោះបែបនេះ?

តាមពិតទៅ បន្ទប់បង្គន់ដ៏ពិសេសមួយនេះ សម្រាប់បម្រើឲ្យមន្ត្រីធ្វើការងារ នៅក្នុងស្ថានីយ៍​វាស់ស្ទង់​ឧត្តុនិយម​មួយ នៅទីនោះ។ ស្ថានីយ៍នោះ មានឈ្មោះ «Kara-Tyurek» ស្ថិតនៅលើកំពូលជ្រលង​ភ្នំ «Altai Mountains» ក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្ស៊ី [...]

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ខណៈនាងកំពុងថត​ការប្រកួតបាល់បោះមួយ រវាងក្រុមកីឡាពីរ នៅក្នុងក្រុង «Changxing» នៃខេត្ត «Zhejiang» ភាគខាងកើតប្រទេសចិន យុវតីជំទង់ម្នាក់នេះ បានឈឺពោះឆ្លងទន្លេ។ នាងបានចូលទៅបង្គន់ របស់​សាលប្រកួតកីឡាតែម្នាក់ឯង ហើយបង្កើតបានទារិកាដ៏តូចមួយ។ បន្ទាប់ពីនោះមក នាង​បាន​យក​ទារិកា​ខ្លួនឯងនេះ ទៅបោះចោល នៅក្នុងគុម្ភផ្កា ខាងក្រៅសាលប្រកួតកីឡា មុននឹងត្រឡប់​ចូលមក​ទស្សនា​ការ​ប្រកួត ជា​បន្ត​ទៅ​ទៀត។ នេះជាការអះអាង នៅក្នុងរបាយការណ៍មួយ របស់សារព័ត៌មានតំបន់ ឈ្មោះ «Hangzhou Daily» ដែលបានលើកហេតុផល នៃទង្វើរបស់យុវតីខាងលើ ថាបណ្ដាលមកពី «នាង​ភ័យ​ខ្លាំង​ពេក»។

របាយការណ៍ដដែលនោះ បានសរសេរទៀតថា ទារិកាដ៏អភ័ព ត្រូវបាន​បុរសអ្នកដំណើរ​ម្នាក់​​ប្រទះឃើញ។ បុរសម្នាក់នោះ ថែមទាំងបានរកឃើញអ្នកម្ដាយវ័យក្មេង ដោយបានដើរតាមដានឈាម ដែលស្រក់ប្រលាក់ នៅលើដី។

ផ្ដល់កិច្ចសម្ភាសទៅឲ្យ «Quotidien du peuple» ដែលជា​សារព័ត៌មានចិន​មួយ​ទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...