Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ប្រធានាធិបតី​ភូមា​ថ្មី លើក​លែង​ទោស​ឲ្យ​អ្នក​ទោស​នយោបាយ ៨៣នាក់

ប្រធានាធិបតី​ភូមា​ថ្មី លើក​លែង​ទោស​ឲ្យ​អ្នក​ទោស​នយោបាយ ៨៣នាក់

ជាសេចក្ដីសម្រេចចិត្តលើកដំបូង ដែលមានលក្ខណៈនយោបាយ តាំងពីលោក ហ្ទីង ឃីយ៉ាវ (Htin Kyaw) បាន​ស្បថឡើងកាន់តំណែង ជាប្រធានាធិបតី កាលពីខែមីនាកន្លងមក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែល​ត្រូវ​បាន​ផ្សាយ នៅលើទំព័រហ្វេសប៊ុក បានឲ្យដឹងថា លោកប្រធានាធិបតី បានប្រកាស​ពីការ​ដោះលែង​អ្នក​ទោស ចំនួន​៨៣នាក់។

សេចក្ដីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា ការដោះលែងមានគោលបំណង ផ្ដល់ទៅឲ្យ«ពលរដ្ឋទាំងអស់គ្នា នូវ​អារម្មណ៍សុខសន្តិភាព សុភមង្គល» និងជាពិសេសដើម្បី «លើកស្ទួយការបម្រួបបម្រួមជាតិ»។

នៅសល់រាប់សិបនាក់ទៀត...

បើតាមអ្នកទទួលខុសត្រូវពន្ធនាគារមួយរូប ដែលថ្លែងក្នុលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នៅក្នុង​ចំណោមអ្នកទោសទាំងនោះ  ដែលនឹងត្រូវលើកលែងទោសនោះ មានអ្នកសារព័ត៌មានបួននាក់ និង​មេដឹកនាំ​ស្ថាប័នព័ត៌មានម្នាក់ នឹងត្រូវទទួលបានការលើកលែងទោសដែរ។ អ្នកទាំងប្រាំត្រូវបានផ្តន្ទាទោស [...]

រញ្ជួយដី​នៅ​អេក្វាទ័រ៖ តុល្យភាព​មនុស្ស​ស្លាប់​ឡើង​ដល់ ២៣៨នាក់

រញ្ជួយដី​នៅ​អេក្វាទ័រ៖ តុល្យភាព​មនុស្ស​ស្លាប់​ឡើង​ដល់ ២៣៨នាក់

គ្រោះរញ្ជួយដី ដែលបានអង្រួនប្រទេសអេក្វាទ័រ នៅក្នុងកម្រិត៧,៨រីចឆ្ទ័រ កាលពីល្ងាចថ្ងៃសៅរ៍នេះ បានសម្លាប់​មនុស្សយ៉ាងតិច ២៣៨នាក់។ នេះជាការប្រកាសឲ្យដឹង របស់ប្រធានាធិបតីនៃប្រទេសអេក្វាទ័រ លោក រ៉ាហ្វាអែល កូរ៉េអា (Rafael Correa) នៅក្នុងថ្ងៃអាទិត្យ។ រីឯចំនួនអ្នករបួសវិញ បានកើតឡើងដល់ទៅ ១៥៥៧នាក់។

ជាគ្រោះរញ្ជួយដី ដែលមានកម្លាំងខ្លាំង និងមិនដែលធ្លាប់កើតមាន រាប់ចាប់តាំងពីឆ្នាំ១៩៧៩​កន្លងមក ហើយ​ដែល​បានវាយប្រហារ នៅក្នុងតំបន់ឆ្នេរសមុទ្រ សម្រាប់ពួកអ្នកទេសចរណ៍ និងតំបន់កំពង់ផែ សម្រាប់​អ្នក​នេសាទ​សមុទ្រ ស្ថិតនៅចំងាយ ប្រមាណជា១៧០គីឡូម៉ែត្រ ភាគពាយ័ព្យពីរដ្ឋធានី គីតូ (Quito)។

ប៉ុន្តែរដ្ឋធានី គីតូ ក៏ទទួលរងឥទ្ធិពល ពីគ្រោះរញ្ជួយដីនេះដែរ។ មនុស្សម្នាបានចេញ មកឈរព្រោងព្រាត នៅ​តាមដងផ្លូវ ខណៈពេលអាគារទាំងឡាយ នៅក្នុងរដ្ឋធានី កំពុងគ្រវីខ្លួន។ ហេតុការណ៍នេះ បានធ្វើឲ្យ​ដាច់​ចរន្ត​អគ្គិសនី នៅក្នុងសង្កាត់ជាច្រើន [...]

អាមេរិក​ប្រតិកម្ម​ករណី​យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី ស្ទាក់​ចាប់​យន្ដហោះ​ឈ្លប​ការណ៍​របស់​ខ្លួន

អាមេរិក​ប្រតិកម្ម​ករណី​យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី ស្ទាក់​ចាប់​យន្ដហោះ​ឈ្លប​ការណ៍​របស់​ខ្លួន

ការបះទង្គិចសារជាថ្មីទៀត បានកើតឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសរ៉ូស្ស៊ី នៅថ្ងៃព្រហស្បត្តិ៍កន្លងមក។ នេះ ជាការអះអាងកាលពីថ្ងៃសៅរ៍ របស់អ្នកស្រី ឡ័រ៉ា សៀល (Laura Seal) អ្នកនាំពាក្យមន្ទីរ​ប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក)។ យន្ដហោះយោធាឈ្លបការណ៍មួយគ្រឿង របស់កងទ័ព​អាមេរិក ត្រូវបានស្ទាក់ចាប់ ដោយយន្ដហោះប្រដេញ របស់កងទ័ពរ៉ូស្ស៊ី។ សកម្មភាពនេះ ត្រូវបាន​ធ្វើ​ឡើង ដោយ​មិន​បាន​គិត​ពី​សុវត្ថិភាព និងដោយគ្មានសីលធម៌វិជ្ជាជីវៈ។

អ្នកស្រី ឡ័រ៉ា សៀល បានថ្លែងឲ្យដឹងថា៖ «យន្ដហោះយោធាអាមេរិក បានហោះហើរ នៅក្នុង​លំហ​អាកាស​អន្តជាតិ និងមិនបានចូលទៅក្នុងទឹកដីរ៉ូស្ស៊ី សូម្បីបន្តិចឡើយ»។

យន្ដហោះឈ្លបការណ៍អាមេរិកនោះ ជាប្រភេទ «Boeing RC-135» ខណៈយន្ដហោះប្រដេញរ៉ូស្ស៊ី ជាប្រភេទ «Soukhoï Su-27»។

ការប៉ះទង្គិចនេះ បានកើតឡើងជាលើកទីពីរ នៅក្នុងអំឡុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ [...]

គង្គ ប៊ុនឈឿន កវី​ស្ទឹង​សង្កែ​បាន​លាចាក​លោក​ហើយ

គង្គ ប៊ុនឈឿន កវី​ស្ទឹង​សង្កែ​បាន​លាចាក​លោក​ហើយ

ជាការចាកចេញ ដោយគ្មានពេលវិលត្រឡប់ និងមិនអាចរកពាក្យអ្វី មកថ្លែងជំនួសការសោកស្ដាយ បានឡើយ។ គឺលោក មុត ថារី ដែលជាកូនប្រសារ ជាអ្នកប្រកាស នូវដំណឹងដ៏រន្ធត់នេះ នៅលើទំព័រហ្វេសប៊ុក​របស់​លោក កាល​ពី​ប៉ុន្មាន​ម៉ោងមុននេះ។

លោក គង្គ ប៊ុនឈឿន កវីដែលនៅសល់ពីសង្គមចាស់ បានលាចាកលោកយើងនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសណ័រវេស វេលាម៉ោង ០៧ និង២០នាទី ម៉ោង​ក្នុង​ស្រុក។

លោក មុត ថារី បានថ្លែងប្រាប់ សារព័ត៌មានក្នុងប្រទេសកម្ពុជាមួយថា លោកឪពុកក្មេករបស់លោក បាន​ធ្លាក់​ក្នុងសភាពធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បន្ទាប់ពីម្ចាស់កម្រងចម្រៀង ស្ទឹងសង្កែរូបនេះ បានរងនូវជំងឺ​មហារីក អស់ជាច្រើនឆ្នាំកន្លងមក។ ធាតុរបស់លោក គង្គ ប៊ុនឈឿន គ្រោងនឹងយកមកបញ្ចុះ នៅអាស្រម ឬមណ្ឌលមួយ​នៅក្នុង​វត្ត​ត្រពាំងគិន នៃស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើបុណ្យសព [...]

«ខ្ញុំ​ត្រូវ​បក្ស​ពួក ហ៊ុន ម៉ាណែត ចាប់​បោះ​ទៅ​ក្រៅ​ភោជនីយដ្ឋាន»

«ខ្ញុំ​ត្រូវ​បក្ស​ពួក ហ៊ុន ម៉ាណែត ចាប់​បោះ​ទៅ​ក្រៅ​ភោជនីយដ្ឋាន»

«គឺជារឿងមួយ ក្នុងចំណោមរឿង​ដ៏គួរឲ្យតក់ស្លុត​ជាងគេទាំងអស់ ដែលខ្ញុំមិនដែលជួបប្រទះពីមុនមក» នេះ​ជាការថ្លែង របស់លោក ផូល ហាយ៉េស (Paul Hayes) ពីមន្ទីរពេទ្យដែលលោក​កំពុងសម្រាកព្យាបាល ប្រាប់​សាព័ត៌មានមួយ ចេញផ្សាយ​ជាភាសា​អង់គ្លេស ក្នុងប្រទេសកម្ពុជាឈ្មោះ «The Cambodia Daily»។ លោក ហាយ៉េស ដែលជាមន្ត្រីស្មៀនឯកជន ទទួលបន្ទុកយកដីការកោះ របស់តុលាការអាមេរិក ទៅឲ្យ​ភាគី​ចុង​ចោទ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកបានព្យាយាម ហុចដីការតុលាការនោះ ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត នៅក្នុងភោជនីយដ្ឋានឡាលីន (La Lune) នាក្រុង ឡុងប៊ិច (Long Beach ក្នុង​រដ្ឋ​កាលីហ្វ័នី សហរដ្ឋ​អាមេរិក)។

លោក ផូល ហាយ៉េស បានរំលឹកប្រាប់សារព័ត៌មានថា លោកបានទៅដល់ភោជនីយដ្ឋាននោះ កាលពី​ថ្ងៃ​សៅរ៍​ទី៩ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង៥ល្ងាច ដើម្បីរង់ចាំជាការមកដល់ របស់លោក ហ៊ុន ម៉ាណែត កូន​ប្រុស​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...