អ្នកលេងហ្វេសប៊ុករិះគន់ មន្ត្រីធ្វើលិខិតឆ្លងដែន
«នេះហើយស្រុករំដួល» ពាក្យដ៏ពេញនិយមមួយឃ្លានេះ ត្រូវបានសង្ខេបចេញ ពីការផ្ដល់ជាមតិយោបល់ ប្រមាណជាង២០០០មតិយោបល់ ទៅលើរូបថតមួយសន្លឹក (រូបខាងក្រោម) ដែលបង្ហាញពីការទម្រេតខ្លួន របស់មន្ត្រីធ្វើលិខិតឆ្លងដែនមួយរូប ហើយយកទូរស័ព្ទមកចុចលេង នៅពីមុខពលរដ្ឋជាច្រើននាក់ ដែលកំពុងឈរតម្រង់ជួរគ្នា រង់ចាំវេនខ្លួន ដើម្បីចូលមកធ្វើលិខិតឆ្លងដែន។ រូបភាពនេះ ទើបនឹងយកមកបង្ហោះ នៅ១៥ម៉ោងមុននេះប៉ុណ្ណោះ តែមានអ្នកចែករំលែក ដល់ទៅជាង ២៧ ០០០ដងហើយ។


