Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អាជ្ញាធរ​រង​ការ​រិះគន់​ថា ដឹក​សព​មនុស្ស​ដូច​ដឹក​ខ្មោច​សត្វ

អាជ្ញាធរ​រង​ការ​រិះគន់​ថា ដឹក​សព​មនុស្ស​ដូច​ដឹក​ខ្មោច​សត្វ

គួរឲ្យរន្ធត់ពេកក្រៃ ដែលបច្ចុប្បន្នេះ គេត្រូវទទួលយកទម្លាប់ ក្នុងការទស្សនា ឬយល់ពីទិដ្ឋភាពដ៏អាក្រក់ៗ  នៅ​ក្នុងប្រទេសកម្ពុជា បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការឆក់ប្លន់ ឬជម្លោះកាប់សម្លាប់គ្នា ដែលកើតមាន​ឡើង សឹងជារៀងរាល់«ម៉ោង»។ ប្រសិនបើពលរដ្ឋកម្ពុជា មិនដឹងត្រូវបង្ខំចិត្ត ទទួលយកទិដ្ឋភាពទាំងនេះ ដោយ​របៀប​ណា​នោះ តែសម្រាប់អាជ្ញាធរកម្ពុជា ក៏ពិបាកនឹងធ្វើឲ្យគេឯងយល់ទៅទៀតថា តើវិជ្ជាជីវៈ ក្នុងការ​គ្រប់​គ្រង​​ស្ថានការណ៍​​ទាំង​អស់ មានដល់កម្រិតណានោះដែរ។

ដូចជានៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ដែលបានកើតឡើង នៅភូមិកូនខ្លុង ឃុំ​ព្រៃ​តូច ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀល​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ បង្កឲ្យមានជនរងគ្រោះ​ដល់​ជីវិត រហូតដល់ទៅ១០នាក់។ ប៉ុន្តែកូនគេ ចៅយើង ស្លាប់ទៅហើយ បែរទៅត្រូវកម្លាំងអាជ្ញាធរនៅនឹងកន្លែង លើក (ឬ​ចាប់​បោះ) យកមកដាក់ត្រួតលាយឡំគ្នា ក្រឡាប់ផ្កាប់ផ្ញារ [...]

គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទកម្ពុជា លោក គន់ គីម ដែលមានពាក់ផ្កាយមាស ចំនួន​បួន​គ្រាប់​នៅ​លើ​ស្មារ បានថ្លែង​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក ពីការពន្យល់ដ៏ខ្លីមួយ​​​របស់​​លោក​ដូច្នេះថា «ជាតិ គឺរដ្ឋាភិបាល ហើយរដ្ឋាភិបាល គឺលោក ហ៊ុន សែន»។

ការថ្លែងរបស់លោក គន់ គីម ជាប្រតិកម្មមួយ តបទៅនឹងខ្សែរាជវង្សកម្ពុជាមួយអង្គ ដែលបានរិះគន់ថា កងទ័ព​កម្ពុជា មិនបានគោរពព្រះមហាក្សត្រ តាមរយៈការតាំងរូបព្រះឆាយាល័ក្ខ នៅក្នុងបន្ទាយ​ធ្វើការ​របស់​ពួក​គេ​ទេ។ ផ្ទុយទៅវិញ កងទ័ពកម្ពុជា ដែលជាស្ថាប័នជាតិមួយ ត្រូវនៅជាឯករាជ្យអព្យាក្រិត្យ ទទួលការ​តែងតាំង​ពី​ព្រះ​​មហាក្សត្រ និងទទួលប្រាក់ខែពីពលរដ្ឋ (ដែលបង់ពន្ធជូនរដ្ឋ) បែរជាទៅតាំងរូបថត របស់​លោក ហ៊ុន សែន ឬ​លោក ហ៊ុន សែន និងភរិយា ឬរូបភាពបង្ហាញ ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទៅវិញ។

លោក គន់ គីម បានពន្យល់តប​ទៅខ្សែរាជវង្សអង្គនោះថា កងទ័ពកម្ពុជាបានគោរព និងអនុវត្ត [...]

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ទៅ​«លា»​អង្គរ​មុន​ចាក​ចេញ​ពី​កម្ពុជា

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ទៅ​«លា»​អង្គរ​មុន​ចាក​ចេញ​ពី​កម្ពុជា

«ភរិយានិងកូនៗទាំងអស់ (របស់លោក កែម ឡី) មុននឹងចាកចេញទៅប្រទេសផ្សេង ពួកគាត់បានទៅថត នៅ​ឯ​សៀមរាប គាត់បានចេញទៅមើលអង្គរវត្ត មុននឹងចាកចេញពីទឹកដីរបស់គាត់» នេះជាសង្ឃដីកា របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាអ្នកបានដឹង ពីដំណើរចុងក្រោយរបស់ក្រុមគ្រួសាររបស់លោក កែម ឡី ដែល​បាន​​ចាកចេញ ពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសផ្សេងហើយ។

មានថេរដីកា នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាអ្នកជិតដិតមួយអង្គ ជាមួយលោក កែម ឡី កាលពីលោក​នៅមានជីវិតនោះ បានចាត់ទុកការចេញទៅទស្សនាអង្គរវត្ត ជាលើក​ចុង​ក្រោយ​របស់​ភរិយា និងកូនៗទាំងអស់ របស់លោក កែម ឡី ថាពោរពេញដោយមនសិការស្នេហាជាតិ។

ព្រះអង្គបានមានថេរដីកាថា៖ «លោកឧត្ដមបណ្ឌិត កែម ឡី ហើយនិងភរិយា កូនៗរបស់គាត់ទាំងអស់ គឺថា​គាត់​បានបណ្ដុះ​មនសិការ​ស្នេហាជាតិ​មែនទែន [...]

ក្រុង​ព្យុងយ៉ាង​គម្រាម​កំទេច​កងទ័ព​អាមេរិក ឲ្យ​ក្លាយ​ជា​«ផេះ»

ក្រុង​ព្យុងយ៉ាង​គម្រាម​កំទេច​កងទ័ព​អាមេរិក ឲ្យ​ក្លាយ​ជា​«ផេះ»

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ​របស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីប្រកាស​ថ្កោល​ទោស​មួយ ប្រឆាំងរបបដឹកនាំក្រុងព្យុងយ៉ាង ទាក់ទងនឹងការបាញ់សាកល្បងកាំជ្រួច កាលពីពេលថ្មីៗនេះ និង​បាន​ប្រកាស​ពីកិច្ចព្រមព្រៀងមួយ ដើម្បីចាត់វិធានការ«ចំពោះមុខ» តបនឹងទង្វើរបស់របបកុម្មុយនីស។

នៅចំពោះសេចក្ដីប្រកាស«ថ្កោលទោស» របស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួង​ការ​បរទេស​កូរ៉េខាងជើង បានចេញមុខមកធ្វើប្រតិកម្ម និងបានវាយតម្លៃសេចក្ដីប្រកាសនោះ ថាជា​«ផលិត​ផល​​សម្រេច» នៃ​សកម្មភាព​បែបបក្ខពួក​និយម របស់​សហរដ្ឋ​អាមេរិក។

អ្នកនាំពាក្យបានថ្លែងឡើងថា៖ «នៅពេលនេះ ដែលសហរដ្ឋអាមេរិកបានបង្ក នូវការគម្រាមគ្រប់បែបយ៉ាង ទៅ​ដល់​កិត្តិយសដ៏ថ្លៃថ្លា និងសិទ្ធិនៃភាពស្ថិតថេរគង់វង្ស របស់សាធារណរដ្ឋប្រជាមានិតកូរ៉េ (ឈ្មោះផ្លូវការ​របស់​ប្រទេស​​កូរ៉េ​ខាង​ជើង ហៅកាត់ «RPDC») ដោយមិនបានខ្វល់ខ្វាយ [...]

«ប្រសិន​ជា ហ៊ុន សែន យក​ពេល​ដោះស្រាយ​រឿង​​ទឹកដី...»

«ប្រសិន​ជា ហ៊ុន សែន យក​ពេល​ដោះស្រាយ​រឿង​​ទឹកដី...»

ឃ្លាដ៏ល្បី របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលលើកឡើងថា «ខ្ញុំមិនមែនជាអាយ៉ងវៀតណាម» នោះ បានទាក់ទាញចំណាប់អារម្មណ៍ របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ឲ្យធ្វើការ​«អស់​សំណើច» និងបរិហារសំណេររបស់លោក ហ៊ុន សែន ទាក់ទងនឹងឃ្លាខាងលើ ថាជា​«រឿងខ្ជីខ្ជា​ពេល​វេលា​របស់ នាយករដ្ឋមន្ត្រី»។

ឃ្លា «ខ្ញុំមិនមែនជាអាយ៉ងវៀតណាម» នេះ ត្រូវបានលោក ហ៊ុន សែន រំលឹកយកមកសរសេរយ៉ាងតិច ៤ដង​ហើយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅក្នុងរយៈពេល មិនដល់មួយខែស្រួលបួលផង។ លើក​ចុង​ក្រោយបំផុត គឺនៅយប់ថ្ងៃទី២៦ ចូលមកថ្ងៃទី២៧ ខែសីហា ដែលជាសំណេរ«ហួសប្រធានបទ»មួយ តប​ទៅ​នឹង​ការ​លើក​ឡើង របស់អ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះ «Nguyen Van Tai»។

បន្ទាប់ពីបានឆ្លើយតប ទៅនឹងការលើកឡើង របស់អ្នកប្រើប្រាស់បណ្ដាញសង្គមខាងលើនេះ ទាក់ទងនឹង​បញ្ហា​សមុទ្រ​ចិនខាងកើតរួច លោក ហ៊ុន សែន បានឆ្លៀតយកឃ្លា «ខ្ញុំមិនមែនជាអាយ៉ងវៀតណាម» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...