Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អ៊ឺរ៉ូ២០១២៖​  វីដេអូ ៦០គ្រាប់ នៃការស៊ុតបញ្ចូលទី ក្នុងការប្រកួតជុំដំបូង

អ៊ឺរ៉ូ២០១២៖​ វីដេអូ ៦០គ្រាប់ នៃការស៊ុតបញ្ចូលទី ក្នុងការប្រកួតជុំដំបូង

ក្នុងរយះពេលតែ២នាទីប៉ុណ្ណោះ លោកអ្នកនឹងបានឃើញឡើងវិញ ពីការស៊ុតបញ្ចូលទី ដល់ទៅ៦០គ្រាប់ ដែល Business Insider បានរៀបរៀងឡើង ពីរាល់ការប្រកួតនៅ​អ៊ឺរ៉ូ ២០១២ នៅជុំជំរុះដំបូង។ គួរអោយស្ដាយ ដែលរាល់ការស៊ុតទាំងនេះ ត្រូវបានបង្ហាញឡើងវិញ ដោយមានរយះពេលខ្លីៗពេក។

សូមអញ្ជើញទស្សនាដូចតទៅ៖

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី [...]

អ៊ឺរ៉ូ២០១២៖​ អង់គ្លេសចាញ់អ៊ីតាលី នៅ១ភាគ៤ ពេលស៊ុតបាល់ បន្ថែមម៉ោង

អ៊ឺរ៉ូ២០១២៖​ អង់គ្លេសចាញ់អ៊ីតាលី នៅ១ភាគ៤ ពេលស៊ុតបាល់ បន្ថែមម៉ោង

នៅក្នុងការប្រកួត អ៊ីតាលី គ្រប់គ្រងបាល់បានច្រើនជាងអង់គ្លេស តែនៅតែមិនអាចធ្វើអី អង់គ្លេសបាន សូម្បីតែនៅពេល បន្ថែមម៉ោងក៏ដោយ។ តែក្រុមបាល់ទាត់របស់ប្រទេសអ៊ីតាលី មានឱកាសឈ្នះ ប្រទេសអង់គ្លេស នៅពេលស៊ុតបញ្ចូលទី ៩ម៉ែត្រផ្ទាល់ ក្រោយការបន្ថែមម៉ោង ហើយដែលនឹងធ្វើអោយក្រុមជំរើសជាតិអ៊ីតាលី នឹងឡើងទៅជួបជាមួយនឹង ក្រុម បាល់ទាត់អាឡឺម៉ង់ ក្នុងវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨មិថុនាខាងមុខ។


គ្រាប់បាល់ដំបូង ដែលអ៊ីតាលីហៀបនឹងនាំមុខអង់គ្លេស។ Photo: uefa.com

ជាការប្រកួតមួយ ដែលសំរាប់អ្នកតាមដាន និងអ្នកគាំទ្រទាំងសងខាង បាននិយាយសសើរថា មានភាពប្រទាក់ក្រឡាគ្នា យ៉ាងសម្បើម និងយ៉ាងជក់ចិត្ត បើទោះជាសំរាប់កីឡាករ នៃក្រុមទាំងសងខាង​ [...]

អេហ្សីប៖ មហាមេដ ម៉ូរស្សី ខាងបងប្អូនមូស្លីម ជាប់ឆ្នោត ជាប្រធានាធិបតី

អេហ្សីប៖ មហាមេដ ម៉ូរស្សី ខាងបងប្អូនមូស្លីម ជាប់ឆ្នោត ជាប្រធានាធិបតី

នៅទីបំផុត លោក ​មហាមេដ ម៉ូរស្សី មកពីខាង បងប្អូនមូស្លីម របស់ប្រទេសអេហ្សីប ត្រូវបានគេប្រកាស ថាបានឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី១៦​ និង១៧មិថុនាកន្លងមក។


អ្នកគាំទ្រលោក មហាមេដ ម៉ូរស្សី សប្បាយរហូតចេញទឹកភ្នែក នឹងជ័យជំនះនេះ

លោក ហ្វារូ សុតង់ (Farouk Soltan) ប្រធានគណកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសអេហ្សីប បានប្រកាសនូវ លទ្ធផលនេះ នៅថ្ងៃអាទិត្យទី២៤ មិថុនា តាមកញ្ចក់ទូរទស្សន៍ថា លោក មហាមេដ ម៉ូរស្សី (Mohamed Morsi) បាន ទទួលនូវសំលេងគាំទ្រប្រមាណជា ១៣លានសំលេង ទល់នឹង ១២លានសំលេង ដែលបានគាំទ្របេក្ខជនម្នាកទៀត គឺលោក អាមាដ ឆាហ្វីក (Ahmad Chafiq)។  លោក អាមាដ ឆាហ្វីក [...]

អ៊ឺរ៉ូ២០១២៖​ អង់ជឺឡា មែរគែល៖ «ជាការប្រកួតដ៏អស្ចារ្យមួយ»

អ៊ឺរ៉ូ២០១២៖​ អង់ជឺឡា មែរគែល៖ «ជាការប្រកួតដ៏អស្ចារ្យមួយ»

លោកស្រីទេសាភិបាល អាឡឺម៉ង់ បានវាយតំលៃ ការប្រកួតបាល់ទាត់ រវាងក្រុមជំរើសជាតិអាឡឺម៉ង់​និងក្រិច កាលពី ថ្ងៃទី២២មិថុនា ថា​ «ជាការប្រកួតដ៏អស្ចារ្យមួយ» ខណៈដែលក្រុមបាល់ទាត់ របស់ប្រទេសអាឡឺម៉ង់ បានឈ្នះក្រុម បាល់ទាត់មកពីប្រទេសក្រិច ៤ទល់នឹង២នោះ។

>
លោកស្រី មែរគែល ជជែកជាមួយលោក មីស៊ែល ផ្លាទីនី នាយក UEFA។ Photo: uefa.com

មានវត្តមាន នៅលើវេទិកាភ្ញៀវកិត្តិយស ក្នុងឱកាសនៃការប្រកួតនោះ លោកស្រី អង់ជឺឡា មែរគែល (Angela Merkel) បានទទួលស្គាល់ថា «បានរន្ធត់ញាប់ញ័រ នៅពេលការប្រកួតបានចាប់ផ្ដើមដំបូង» ដោយសារ «ការរំភើបរំជួលចិត្ត» តែងតែ មានជានិច្ចជាកាល នៅពេលដែលបានមកទស្សនា ការជួបប្រកួតបែបនេះម្ដងៗ។

[...]
អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ផាត់បារាំងចេញ នៅឆ្នាំនេះ

អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ផាត់បារាំងចេញ នៅឆ្នាំនេះ

ពិតប្រាកដណាស់ថា ក្រុមបាល់ទាត់ជំរើសជាតិបារាំង បានចាញ់ក្រោមថ្វីជើង របស់ក្រុមជំរើសជាតិអេស្ប៉ាញ អតីតម្ចាស់ ពានរង្វាន់អ៊ឺរ៉ុប និងពិភពលោល ឆ្នាំមុន ដែលជាក្រុមបាល់ទាត់មួយ ក្នុងចំណោមក្រុមបាល់ទាត់ផ្សេងទៀតក្នុងពិភពលោក ដែលមានការរៀបចំ និងចេះលេងបាល់យ៉ាងល្អនោះ។ តែគេក៏ត្រូវតែងាកមកមើល ក្រុមបាល់ទាត់ជំរើសជាតិបារាំង តើ ចំនុចខ្សោយអ្វីខ្លះ ដែលកើតមាននៅក្នុងការប្រកួត? តើបញ្ហាដែលចោទ វាចេញពីកីឡាករជំនាន់នេះ មិនមានឆន្ទះក្នុង ការប្រកួត ឬយ៉ាងណា?


ក្រុមកីឡាករអេស្ប៉ាញ សប្បាយរីករាយ ក្រោយពីបាលនាំមុខមួយគ្រាប់។ Photo: uefa.com

បារាំងបានប្រកួតចាញ់អេស្ប៉ាញ ក្នុងពិន្ទុ ០ទល់នឹង២ ហើយត្រូវវិលត្រឡប់មកផ្ទះវិញភ្លាម នៅថ្ងៃអាទិត្យស្អែកឡើង។ ជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...