Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អ្នក​ចម្រៀង​ព្សាយ៖ បន្ត​បង្កើន​ចំណូល ជា​មួយ​ចម្រៀង​ថ្មី និង​គម្រោង​ផ្សេង​ទៀត

អ្នក​ចម្រៀង​ព្សាយ៖ បន្ត​បង្កើន​ចំណូល ជា​មួយ​ចម្រៀង​ថ្មី និង​គម្រោង​ផ្សេង​ទៀត

គ្រាន់តែចម្រៀង ហ្គាំណាំ ស្តាយ (Gangnam style) មួយបទ ព្សាយរកចំណូលបានរាប់សិបលានដុល្លា រួចទៅហើយ។ អ្នក​ចម្រៀងកូរ៉េខាងត្បូងរូបនេះ សង្ឃឹមថានឹងរកបានចំណូលបន្តទៀត ជាមួយនឹងបទចម្រៀងថ្មីមួយទៀត ដែលទើបនឹង​ចេញផ្សាយកាលពីថ្ងៃ១៣ខែមេសាកន្លងទៅ។


ការប្រគុំតន្ត្រីដ៏ធំសម្បើម នៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៣មេសា ដើម្បីបញ្ចេញបទ«ជេនធលមែន»ជាលើកដំបូង។

ចម្រៀងក្រោយនេះ មានទម្រង់ប្រហាក់ប្រហែល នឹងចម្រៀងមុន ដែលទទួលការជោគជ័យហួសពីការស្មាននោះដែរ ដូច​ជាការរៀបចំសាច់រឿង ដែលកំប្លែងក្រម៉ាច់ក្រមើម មានចង្វាក់ញ៉ាក់ជាភ្លេងអេឡិកត្រូនិក តែមានក្បាច់រាំ ខុសប្លែកគ្នា​បន្តិច។ រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃចេញផ្សាយ នៅលើគេហទំព័រចែកផ្សាយវិដេអូ យូធូប (Youtube) ដ៏ល្បី ចម្រៀង​«ជេនធលមែន (Gentleman)» [...]

ឥណ្ឌូនេស៊ី៖ យន្ដហោះ​ចុះ​ចត​ខុស​ផ្លូវ ធ្លាក់​សមុទ្រ តែ​គ្មាន​ជន​រង​គ្រោះ

ឥណ្ឌូនេស៊ី៖ យន្ដហោះ​ចុះ​ចត​ខុស​ផ្លូវ ធ្លាក់​សមុទ្រ តែ​គ្មាន​ជន​រង​គ្រោះ

យន្ដហោះប៊ូអ៊ីញ (Boeing) របស់ក្រុមហ៊ុនអាកាសចរណ៍ ឡាញអន អ៊ែរ (Lion Air) ដែលដឹកមនុស្សច្រើនជាង ១៣០នាក់ បានចុះចតខុសផ្លូវ នៅព្រលានយន្ដហោះ នៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយបានធ្លាក់ចុះទៅក្នុងទឹកសមុទ្រ តែ​មិន​បានធ្វើអោយមាន ជនរងគ្រោះទេ។


យន្ដហោះ ប៊ូអីញ ៧៣៧ ក្រោយពេលធ្លាក់ក្នុងសមុទ្រ។

ប្រធាននាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស នៃក្រសួងដឹកជញ្ជូនប្រទេសឥណ្ឌូនេស៊ី លោកហារី បាកទី (Herry Bhakti) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «អ្នកដំណើរទាំងអស់ នៅលើយន្ដហោះ ប៊ូអ៊ីញ ៧៣៧ (Boeing 737) នៃក្រុមហ៊ុន​អាកាសចរណ៍ ឡាយអន អ៊ែរ ដែលមានសេវាកម្មថោក បានរួចរស់មានជីវិតទាំងអស់»។

យន្ដហោះ ដែលដឹកអ្នកដំណើរ«ជាង១៣០នាក់» បានចុះចតខុសផ្លូវ នៃព្រលានយន្ដហោះអន្តរជាតិ នៃកោះបាលី [...]

ចិន៖ រក​ឃើញ​ករណី​ជម្ងឺ​ផ្ដាសាយ​បក្សី​«ដំបូង​គេ» កើត​នៅ​ប៉េកាំង

ចិន៖ រក​ឃើញ​ករណី​ជម្ងឺ​ផ្ដាសាយ​បក្សី​«ដំបូង​គេ» កើត​នៅ​ប៉េកាំង

អាជ្ញាធរសុខភាពចិន បានប្រកាសនៅថ្ងៃសៅរ៍នេះ ថាក្មេងស្រីម្នាក់អាយុ៧ឆ្នាំ រស់នៅទីក្រុងប៉េកាំង បានផ្ទុកមេរោគ​ផ្ដាសាយ​បក្សី ដែលមានឈ្មោះជាអក្សរកាត់ថា H7N9។ ជាករណីប្រកាសជាផ្លូវការ លើកដំបូងគេបង្អស់ ដែលបាន​កើត​នៅ​ក្នុង​រដ្ឋធានី ខណៈដែលជម្ងឺនេះ បានកើតមានទៅលើបណ្ដាជនជាង ៤០នាក់រួចទៅហើយ នៅប៉ែកខាងកើតនៃ​ប្រទេស។


កសិដ្ឋានចិញ្ចឹមសត្វស្លាបមួយ នៅក្បែរទីក្រុងសៀងហៃ ប្រទេសចិន។

មេរោគ H7N9 នៃជម្ងឺផ្ដាសាយបក្សី ដែលរហូតមកដល់ពេលនេះ ចម្លងត្រឹមតែពីសត្វមកមនុស្សនេះ បានកើតមានទៅ​លើ​មនុស្សជាង៤០នាក់រួចមកហើយ នៅផ្នែកខាងកើតនៃប្រទេសចិន ជាពិសេសនៅទីក្រុងសៀងហៃ និងនៅតំបន់ជុំវិញ។ រីឯករណីទីមួយ ដែលទើបនឹងកើតនៅក្នុងរដ្ឋធានីនៃប្រទេស បានបង្ហាញពីសញ្ញានៃការរីករាលដាល របស់មេរោគនេះ ដ៏គួរអោយព្រួយបារម្ភ។

[...]
ចន ឃែរី ដាក់​ការ​ឃ្លាំ​​មើល​កូរ៉េ​ខាង​ជើង​ ដែល​កំពុង​ចាប់​ផ្ដើម​គម្រាម​ជប៉ុន

ចន ឃែរី ដាក់​ការ​ឃ្លាំ​​មើល​កូរ៉េ​ខាង​ជើង​ ដែល​កំពុង​ចាប់​ផ្ដើម​គម្រាម​ជប៉ុន

ប្រមុខការទូតអាមេរិកាំង លោកចន ឃែរី (John Kerry) បានកំណត់កាលពីថ្ងៃសុក្រ ស្នើទៅកូរ៉េខាងជើង ឲ្យបោះបង់ចោល​នូវការបាញ់កាំជ្រួចម៊ីស៊ីល ដោយលោកបានចាត់ទុក ការបាញ់កាំជ្រួចណាមួយចេញទៅ ថាជា«កំហុសដ៏ធ្ងន់មួយ»។ ការ​ស្នើសុំនេះ បានធ្វើឡើង ខណៈពេលដែលកូរ៉េខាងជើង កំពុងតែចាប់ផ្ដើមគម្រាមជប៉ុន ពីការវាយលុកនុយក្លេអ៊ែរ។


លោកចន ឃែរី (រូបស្ដាំ) និងលោក យន់ ប៊ិយងស្សេ នៅក្នុងសន្និសិតកាសែតកាលពីថ្ងៃ០២មេសាឆ្នាំ២០១៣។ (Mark Wilson/Getty Images)

«ប្រសិនបើ មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន (Kim Jong-Un) សម្រេចថានឹងបាញ់ម៊ីស៊ីល ទោះជាក្នុងករណី​បាញ់​តម្រង់ទៅសមុទ្រជប៉ុន ឬទៅទិសដៅផ្សេងក៏ដោយ តែបានន័យថា មេដឹកនាំរូបនេះនឹងជ្រើសរើសដោយចំហរ នូវការធ្វើ​មិនដឹង​មិនលឺ នូវសម្លេងទាំងឡាយ [...]

អាមេរិក៖ ឃាត់​ខ្លួន​ជន​ឯកោ​ម្នាក់ ដែល​រស់​គេច​ខ្លួន​ក្នុង​ព្រៃ​ជាង​២៧ឆ្នាំ

អាមេរិក៖ ឃាត់​ខ្លួន​ជន​ឯកោ​ម្នាក់ ដែល​រស់​គេច​ខ្លួន​ក្នុង​ព្រៃ​ជាង​២៧ឆ្នាំ

បុរសអាយុ៤៧ឆ្នាំម្នាក់នេះ បានរស់នៅក្នុងព្រៃដ៏ជ្រៅ មួយចំហៀងទៀតនៃពិភពលោក ហើយទើបតែ​ត្រូវបាននគរបាល​ចាប់ឃាត់ខ្លួន ខណៈពេលដែលគាត់កំពុងតែលួច ម្ហូបចំណីនៅក្នុងតង់បោះជំរុំ របស់ពួកយុវជន ក្នុងរដ្ឋមែន (Maine) សហរដ្ឋអាមេរិក។


រូបថតរបស់ គ្រីស្តូហ្វើរ ក្នៃធ៍ ថតដោយនគរបាលតំបន់។

កាសែតតេលេហ្គ្រាហ្វ (Telegraph) របស់អង់គ្លេសបានរាយការណ៍ថា គ្រីស្តូហ្វើរ ក្នៃធ៍ (Christopher Knight) បានយក​ព្រៃ​ជាជម្រក ចាប់តាំងពីព្រឹត្តិការណ៍ ផ្ទុះម៉ាស៊ីនប្រតិករ នៅក្នុងឆេណូវីល (Tchernobyl) នាឆ្នាំ១៩៨៦។ ជាព្រឹត្តិការណ៍​ធំចុង​ក្រោយបំផុត របស់ពិភពលោក ដែលបុរសរូបនេះ នៅចងចាំ ហើយបាននិយាយប្រាប់ទៅនគរបាល នៅពេលបន្ទាប់​ពីការ​ឃាត់ខ្លួន។ ប៉ុន្តែបុរសបានបញ្ជាក់ថា នេះមិនមែនជាមូលហេតុ ដែលជម្រុញអោយគាត់ មានជីវិតចេញទៅរស់នៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...