Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

«ចម្រៀង» និងសារប្រយោជន៍របស់វា

«ចម្រៀង» និងសារប្រយោជន៍របស់វា

ចម្រៀង គឺជាមធ្យោបាយ នៃការព្យាបាលសុខភាពផ្លូវចិត្តមនុស្ស ដ៏មានប្រសិទ្ធភាពមួយប្រភេទ តាមរយៈ សូរសៀង។ មិន​ថាតែអ្នកច្រៀង ឬអ្នកស្តាប់ឡើយ ពួកគេ គឺសុទ្ធតែត្រូវការចម្រៀងទាំងអស់ ។ នៅពេលកូនយំ ម្តាយភាគច្រើន លោកតែង​ប្រើចម្រៀងមកច្រៀងបំពេរកូនសម្រាប់ជាមធ្យោបាយលួងលោក ធ្វើឲ្យកូនឈប់យំ និងបែរមករកភាព សប្បាយរីករាយ​វិញ ។ តើលោកអ្នកជ្រាបទេថា ចម្រៀងគឺ ជាអ្វី? តើចម្រៀងមានប្រភពតាំងពីពេលណាមក? តើចម្រៀង មានសារសំខាន់​កម្រិតណាសម្រាបមនុស្ស? តើបុព្វហេតុអ្វីខ្លះបានជាបណ្តាលឲ្យកើតមានចម្រៀងឡើង? ចម្រៀងខ្មែរមាន ប៉ុន្មានប្រភេទ និងប៉ុន្មានទំនុកច្រៀង?


អក្សរភ្លេង រួមជាមួយនឹង ផ្កាកូលាបមួយទង

សូរសម្លេងរណ្តំរបស់មនុស្ស សត្វ រុក្ខជាតិ ឬធម្មជាតិនានា ត្រូវបានអ្នកចិត្តវិទ្យា [...]

កម្ពុជា៖ ការ​បោះឆ្នោត​អាណត្តិ​ទី​ប្រាំ មាន​តែ​គណបក្ស​ប្រាំបី​ចូលរួម

កម្ពុជា៖ ការ​បោះឆ្នោត​អាណត្តិ​ទី​ប្រាំ មាន​តែ​គណបក្ស​ប្រាំបី​ចូលរួម

ថ្ងៃផុតកំណត់ ក្នុងការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទីប្រាំ នាល្ងាចថ្ងៃច័ន្ទទី១៣ខែឧសភា។ ក្នុងរយៈពេល១៥ថ្ងៃនេះ មានតែគណបក្សនយោបាយ​ប្រាំបី​ប៉ុណ្ណោះ ក្នុង​ចំណោមគណបក្សជាង៤០ ដែលបានចុះឈ្មោះ ចូលរួមការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដាខាងមុខ ។


សន្និសីទកាសែតនាទីស្តីការ គ.ជ.ប ក្នុងថ្ងៃទី១៣ ខែឧសភា។ (រូបថត O. Vary/ MONOROOM.info)

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានប្រកាសបិទជាផ្លួវការត្រឹម​ម៉ោង១៧.៣០នាទី ក្នុងថ្ងៃទី១៣ ខែឧសភា ល្ងាចនេះ ក្នុងសន្និសីទកាសែតនាទីស្តីការ គ.ជ.ប។

ក្នុងអង្គសន្និសិទការសែត លោក សោ សុភរី សមាជិក គ.ជ.ប បានប្រកាសថាមានគណបក្សចំនួនប្រាំបី​ ដែលបានចុះ​ឈ្មោះ។ [...]

បុណ្យ​ជ័យ​ជំនះ​របស់​ក្រុម​បាល់​ទាត់​ទីក្រុង​ប៉ារីស ប្រែ​ជា​ល្វីង​ចត់

បុណ្យ​ជ័យ​ជំនះ​របស់​ក្រុម​បាល់​ទាត់​ទីក្រុង​ប៉ារីស ប្រែ​ជា​ល្វីង​ចត់

មនុស្ស៣០នាក់ក្នុងនោះ បីនាក់ជាកម្លាំងសមត្ថកិច្ច បានរងរបួស កាលពីថ្ងៃច័ន្ទនេះ នៅក្នុងហេតុការណ៍មិនបានគ្រោងទុក នៃ​ការអបអរជើង​ឯកឆ្នាំ២០១៣ប្រចាំប្រទេសបារាំង នៃក្រុមបាល់ទាត់ទីក្រុងប៉ារីស។


ក្រុមអ្នកគាំទ្របាល់ទាត់ បានវាយរថយន្ដក្រុងចំនួនបីគ្រឿង នៅក្រោមតួរអេហ្វែល។ (រូបថត D.KEO/ MONOROOM.info)

អាជ្ញាធរបានប្រកាសថា កម្លាំងនគរបាលចំនួន៨០០នាក់ បានដាក់ពង្រាយដើម្បីការពារសន្តិសុខ ឲ្យពិធីអបអរសាទរនេះ ហើយមនុស្សចំនួន២១នាក់ត្រូវបានឃាត់ខ្លួន ពីបទចោលកាំជ្រួចភ្លើង និងពីបទឆាឆៅអុកឡុកទីក្រុង។ អាជ្ញាធរបាន​បន្ថែម​ថា មានពួកអ្នកបផ្លិចបំផ្លាញជាច្រើនពាន់នាក់ បានធ្វើសកម្មភាពនៅពេលនោះ។

ស្នងការទីក្រុងប៉ារីស លោកប៊ែរណាដ ប៊ូកូ (Bernard Boucault) បានថ្លែងថា [...]

វិភាគ៖ មូលហេតុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

វិភាគ៖ មូលហេតុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

បទល្មើសជាច្រើន ដូចជាឃាតកម្មលើអ្នកនយោបាយ លើអ្នកសារព័ត៌មាន លើប្រធានសហជីព លើចៅក្រម លើតារា​ចម្រៀង ឬបទ រំលោភសេពសន្ធវះ ...  ដែលមកទល់នឹងពេលនេះ មានជនប្រព្រឹត្តិបទល្មើសពិតប្រាកដតិចតួចបំផុត ដែល​ត្រូវបាន តុលាការ យកមកកាត់ទោស។ មានករណីខ្លះ រហូតមកទល់នឹងថ្ងៃនេះ អាជ្ញាធរនៅមិនទាន់រក​ជនល្មើស​ឃើញ​នៅឡើយ។  ហើយមានករណីខ្លះទៀត គេបែរជាយកជនល្មើសក្លែងក្លាយ យកមកលាបពណ៌អោយគ្នា ក៍មានដែរ។ ទាំង​នេះហើយដែលយើងហៅថា «និទណ្ឌភាព»។

«និទណ្ឌភាព» គឺជាភាពដែលអាច ឬងាយគេចពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ នូវរាល់ទង្វើខុសច្បាប់ទាំងឡាយ។ និយាយអោយខ្លី «និទណ្ឌភាព» គឺសំដៅលើ «ភាព»ដែលអ្នកទទួលខុសត្រូវ ជាជនប្រព្រឹត្តិ ទោះបីផ្ទាល់ ឬដោយ ប្រយោល​ក៍ដោយ រស់នៅក្រៅប្រព័ន្ធច្បាប់ និងមិនទាន់ទទួលការផ្ដន្ទាទោស [...]

ប្រធានាធិបតី​ភូមា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

ប្រធានាធិបតី​ភូមា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

ប្រធានាធិបតីនៃប្រទេសភូមា លោកថេន សេន នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក ហើយនឹងក្លាយជាមេដឹកនាំ​លើកដំបូងគេ នៃប្រទេសនេះ ដែលបានទៅជាន់ដីអាមេរិក គិតចាប់តាំងពី៤៧ឆ្នាំមកហើយ។


ជំនួបរវាងលោកបារ៉ាក់ អូបាម៉ា និងលោកថេន សេន កាលពីថ្ងៃ១៩ខែវិច្ឆិកាឆ្នាំ២០១២ កន្លងទៅ។

ទូរទស្សន៍ជាតិរបស់ភូមា បាននិយាយនៅថ្ងៃច័ន្ទនេះថា លោកថេន បានសម្រេចចិត្តថា នឹងធ្វើដំណើរទស្សនកិច្ចនេះ បន្ទាប់ពីលោកត្រូវបានអញ្ជើញដោយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama)។ ប៉ុន្តែដំណើរ​ទស្សនកិច្ចនេះ ថានឹងធ្វើនៅពេលណានោះ គេនៅមិនទាន់ដឹងនៅឡើយ។

សូមរំលឹកថា អតីតបុរសខ្លាំង និងជាជនផ្ដាច់ការភូមា លោក ណេ វីន (Ne Win) ធ្លាប់ត្រូវបានទទួលនៅសេតវិមាន ក្នុង​ឆ្នាំ១៩៦៦។

សហរដ្ឋអាមេរិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...