Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ប្រតិកម្ម​លើ​ការ​ចោទ​ប្រកាន់​របស់​លោក​ហ៊ុន សែន ស្ដី​ពី​ការ​បង្កើត​ចលនា​រំលំ​រដ្ឋាភិបាល

ប្រតិកម្ម​លើ​ការ​ចោទ​ប្រកាន់​របស់​លោក​ហ៊ុន សែន ស្ដី​ពី​ការ​បង្កើត​ចលនា​រំលំ​រដ្ឋាភិបាល

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា​លោក ហ៊ុន សែន បានលើកឡើងថា ពលរដ្ឋខ្មែរនៅបរទេសមួយចំនួន មានបំណងចង់​ផ្ដួលរំលំ រដ្ឋាភិបាល​បច្ចុប្បន្ន និងរបបរាជានិយម ហើយពួកគេទាំងនោះ កំពុងជ្រកក្រោមស្លាកគណបក្សប្រឆាំង។ តែបើ​តាមប្រជាពលរដ្ឋ គណបក្សប្រឆាំង និងអ្នកវិភាគ ការថ្លែងរបស់លោកហ៊ុន សែន ជាការបំបាក់ស្មារតីប្រជាពលរដ្ឋ នៅ​ខណៈពេលការបោះឆ្នោត​ឈានជិតមកដល់។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងពិធីសម្ពោធពុទ្ធិកអនុវិទ្យាល័យខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែឧសភា​កន្លងមកនេះ។ ក្រុមចំនួន៥ ដែលលោកបានលើកឡើង មានដូចជា ចលនាខ្លារំដោះ ចលនាអំណាចប្រជាជន ចលនា​មហាចក្រខប រណសិរ្សរំដោះជាតិខ្មែរ ចលនាអតីតទាហានមៃហ្វក ដែលពួកគេទាំងនោះមានទីតាំង នៅសហរដ្ឋអាមេរិក [...]

ខ្សែ​ភាពយន្ត​អេងហ្គ្រីបឺត នឹង​ចេញ​នៅ​ឆ្នាំ​២០១៦

ខ្សែ​ភាពយន្ត​អេងហ្គ្រីបឺត នឹង​ចេញ​នៅ​ឆ្នាំ​២០១៦

បន្ទាប់ពីមានការពិភាក្សាគ្នាអស់ពេលជាយូរ ទីបំផុតខ្សែភាពយន្តអេងហ្គ្រីបឺត (Angry Birds) បានប្រកាសជាផ្លូវការថា នឹងធ្វើការបង្ហាញខ្លួន និងចេញលក់លើទីផ្សារនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ដែលនាំមកជាមួយ នូវការរចនារូបភាព កាន់តែមានភាពស្រស់ស្អាត និងជាលក្ខណៈកំសាន្តយ៉ាងសម្បូរបែប។


«បក្សីផ្ទុះកំហឹង» ដែលនរណាៗក៏ស្គាល់ដែរ។

ខ្សែភាពយន្តនេះជាប្រភេទស្រ៊ីឌី (3D) ហើយវាត្រូវបានអភិវឌ្ឍន៏ កែប្រែ ផលិត និងគ្រប់គ្រង់ហិរញ្ញវត្ថុ ដោយក្រុមហ៊ុន​ផលិតខ្សែភាពយន្ត រ៉ូវីយ៉ូ (Rovio)។ ភាពយន្ដនេះ មានសមិទ្ធិករពីររូប លោកដេវីដ ម៉ៃ ស្សែល (David Maisel) និងលោក ចន ឃូហិន (John Cohen) ដែលលោកទាំង២ ធ្លាប់ផលិតខ្សែភាពយន្តល្បីៗដូចជា អាយរ៉ន់ម៉ែន (Iron Man) និងរឿង ដេស្ពៃខេប៊ល ម៉ី (Despicable Me) នោះជាដើម។

[...]
ហ្វាលខាវ បដិសេធ​ថា គ្មាន​​ការ​ព្រមព្រៀងជា​មួយ​ក្រុម​ម៉ូណាកូ​ទេ

ហ្វាលខាវ បដិសេធ​ថា គ្មាន​​ការ​ព្រមព្រៀងជា​មួយ​ក្រុម​ម៉ូណាកូ​ទេ

ខ្សែប្រយុទ្ធក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) បាននិយាយថា គាត់មិន​បានដឹងរឿងអ្វីទាំងអស់ ខណៈដែលពត៌មានបានចេញផ្សាយថា គាត់បានព្រមព្រាងជាមួយ​នឹងក្រុម​បាល់ទាត់បារាំង​ម៉ូណាកូ (Monaco) បន្ទាប់ពីកាសែតបារាំង និងអេស្ប៉ាញបានរាយការណ៏ថា គាត់នឹងទៅចូលរួមជាមួយក្រុមថ្មី​នៅរដូវក្តៅ​ខាងមុខ។


កីឡាកររ៉ាដាមែល ហ្វាលខាវ ខ្សែប្រយុទ្ធក្រុមអាត្លិកទិកូ ម៉ាឌ្រីដ។

កីឡាករអន្តរជាតិកូឡុំប៊ី បាននិយាយនៅក្នុងសន្និសិទសារពត៌មាន មុនការប្រកួតផ្តាច់ព្រ័ត្រ ខូផា ដេលរ៉េ (Copa del Rey) ជាមួយនឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) នៅថ្ងៃសុក្រនេះថា «ខ្ញុំមិនបានដឹងរឿងអ្វីទាំងអស់ ចំពោះរឿងទាំងនោះ ហើយនៅ២ឬ៣សប្តាហ៏ចុងក្រោយនេះ [...]

ប្រតិកម្ម​មួយ​ចំនួន​ចំពោះ​ការ​ចូល​និវត្តន៏​របស់ ប៊ែកខាំ

ប្រតិកម្ម​មួយ​ចំនួន​ចំពោះ​ការ​ចូល​និវត្តន៏​របស់ ប៊ែកខាំ

អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស ដេវីដ ប៊ែកខាំ (David Beckham) បានប្រកាសចូលនិវត្តន៏ ពីអាជីពជាកីឡាករបាល់ទាត់កាលពីថ្ងៃព្រហស្បតិ៏។ ប៊ែកខាំ មានកំណត់ត្រាដ៏អស្ចារ្យមួយ ពោលគឺគាត់បានឈ្នះ​ពាន​រង្វាន់ក្នុងលីក ៤ប្រទេសផ្សេងគ្នា និងបានលេងបាល់ទាត់ពិភពលោក (World Cups) ចំនួន៣លើក។


ដេវីដ ប៊ែកខាំ បញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់គាត់។

កាសែតបារាំង អេអេហ្វភីស្ពត (AFP Sports) បានរាយការណ៏ ពីប្រតិកម្មមួយចំនួន ក្រោយពេលពិភពលោកទាំងមូល​បានដឹងពត៌មានថា កីឡាករឆ្នើមរូបនេះចូលនិវត្តន៏។ ប្រតិកម្មទាំងនោះមានដូចតទៅ៖

នាយករដ្ឋមន្រ្តីអង់គ្លេស លោក ដេវីដ កាំមឺរូន (David Cameron) «ជូនពរឲ្យប៊ែកខាំ មានសំណាងល្អ បន្ទាប់ពីចូលនិវត្តន៏។ បច្ចេកទេសទាត់បាល់ពិន័យ (free-kicks) របស់គាត់ [...]

យុវជនខ្មែរ និងការ​យល់​ដឹង​ពី​សម្បត្តិ ជា​និម្មិត្តរូប​របស់​ជាតិ

យុវជនខ្មែរ និងការ​យល់​ដឹង​ពី​សម្បត្តិ ជា​និម្មិត្តរូប​របស់​ជាតិ

ក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានចាត់ទុក គោព្រៃ ត្រយ៉ង អណ្តើកហ្លួង ត្រីគល់រាំង ផ្ការំដួល ចេកពងមាន់ និងតោ្នត ជានិម្មិត្តរូប តំណាងឲ្យសត្វចតុបាត សត្វស្លាប មច្ឆាជាតិ និងរុក្ខជាតិ ប្រចាំប្រទេសកម្ពុជា។ ប៉ុន្តែនិម្មិត្តរូបទាំងអស់នេះ ហាក់មិនបានជ្រួតជ្រាប ដល់ស្រទាប់យុវជន យុវនារី ព្រមទាំងប្រជាជនខ្មែរទាំងអស់ នាពេលបច្ចុប្បន្ននេះទេ។


ដើមត្នោតខ្មែរ។

កាលពីឆ្នាំ២០០៥ ក្នុងសេចក្តីបន្ថែមទី១ដល់ទី៧ នៃព្រះរាជក្រិត្យ បានចែងថាគោព្រៃជានិម្មិត្តរូប តំណាងឲ្យសត្វពាហានៈ ប្រចាំ​ប្រទេសកម្ពុជា ពីព្រោះគោព្រៃជាប្រភេទសត្វដ៏កម្រ ជិតនឹងផុតពូជទៅទៀត។ ត្រយ៉ង អណ្តើកហ្លួង ត្រីគល់រាំង ត្នោត ផ្ការំដូល ចេកពងមាន់ ក៏ត្រូវបានដាក់បញ្ចូល ជាសម្បត្តិធម្មជាតិ នៃប្រទេសកម្ពុជាដែរ ដោយហេតុមកពី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...