រដ្ឋសភាកម្ពុជា អនុម័តថវិកាជាតិ ឬថវិកាបក្ស?
ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ត្រូវបានរដ្ឋសភាអនុម័តក្រោមសម្លេង៦៦ លើ៦៦ នៃសមាជិករដ្ឋសភាដែលមានវត្តមានមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយឡែកសម្រាប់សមាជិកតំណាងរាស្រ្តរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិមិនមានវត្តមានឡើយ។

រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)
រាជធានីភ្នំពេញ - រដ្ឋសភាជាតិកម្ពុជាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលម៉ិញនេះ ជាមួយនឹងការស្នើសុំពីប្រធានរដ្ឋសភា ដោយតំណាងរាស្រ្តសាម៉ី ក្នុងការស្នើនូវយោបល់ដែលទាក់ទងនឹងច្បាប់ទាំងនោះ [...]



