សហជីពស្នើក្រសួងការងារ ធ្វើអន្តរាគមន៍ឲ្យថៅកែបើកលុយឲ្យកម្មករ
ក្នុងអំឡុងពេលដែលកម្មករបានធ្វើកូដកម្មកន្លងមក មានក្រុមហ៊ុន រោងចក្រមួយចំនួនបានកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់របស់កម្មករ ហើយនៅថ្ងៃទី០៦ ខែកុម្ភៈ តំណាងសហជីបមួយចំនួន បានចេញលិខិតស្នើសុំមួយ ដើម្បីអោយក្រសួងការងារអន្តរាគមន៍ទៅលើបញ្ហានេះ។

កិច្ចប្រជុំរបស់គណកម្មការចម្រុះ នៅក្រសួងការងារ ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣។ (រូបថត MONROOM.info/ O. Vary)
ប្រាក់ខែកម្មករ - កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៤ តំណាងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព និងកម្មករនិយោជិកផ្នែកកាត់ដេរ និងដេរស្បែកជើងទាំងអស់ ដែលរួមមានលោកអាត់ ធន់ អ្នកស្រីយ៉ាង សុភ័ណ្ឌ លោកប៉ាវ ស៊ីណា លោកលីវ ថារីន លោកហ្វាសាលី លោកទូច សើ ជាដើមបានផ្ញើលិខិតស្នើអន្តរាគមន៍មួយទៅលោក អ៊ិត សំហេង [...]



