Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សម្លាប់​កណ្ដុរ​មួយ​ក្បាល ដូរ​ស្រា​ប៊ៀរ​មួយ​កែវ នៅ​ញ៉ូហ្សេឡេន (vdo)

សម្លាប់​កណ្ដុរ​មួយ​ក្បាល ដូរ​ស្រា​ប៊ៀរ​មួយ​កែវ នៅ​ញ៉ូហ្សេឡេន (vdo)

មើលទៅ លោកវេជ្ជបណ្ឌិត ហ្គារេត ម័រហ្គាន (Gareth Morgan) នឹងធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ដើម្បីសុខភាពជាទូទៅ​របស់​បណ្ដាជន នៅក្នុងសកលវិទ្យាល័យរបស់លោក ក្នុងនោះរាប់ទាំងសម្លាប់ឲ្យស្រឡះពីមុខ នូវពពួកសត្វកណ្ដុរ​ប្រម៉េះ ដោយលោកបានផ្ដក់ទឹកចិត្តទៅឲ្យពេជឃាត ដែលហានក្លាហ៊ានលើកដៃប្រហារសត្វនេះ នូវស្រាប៊ៀរមួយ​កែវ។


កណ្ដុរជាប់អង្គប់។ (រូបភាព wikipedia.org)

ពីនេះពីនោះ - បន្ទាប់ពីសត្វឆ្មារ ឥឡូវនេះដល់វេនសត្វកណ្ដុរម្ដង។ ហ្គារេត ម័រហ្គាន ត្រូវបានគេស្គាល់លោក តាំង​ពីដើមឆ្នាំ២០១៣កន្លងមក នៅក្នុងយុទ្ធនាការសម្លាប់សត្វឆ្មារ នៅក្នុងប្រទេសញ៉ូហ្សេឡេន ដើម្បីសង្គ្រោះសត្វស្លាប​ប្រភេទ គីវី ដែលត្រូវបានចាត់ទុកជាសម្បត្តិធម្មជាតិដ៏ពិសេស របស់ប្រទេសនេះ [...]

កម្មករ​កាលីស្តូ-មូន៖ ចរចា​មួយ​ព្រឹក​ជា​មួយ​ក្រសួង​ការងារ គ្មាន​លទ្ធផល

កម្មករ​កាលីស្តូ-មូន៖ ចរចា​មួយ​ព្រឹក​ជា​មួយ​ក្រសួង​ការងារ គ្មាន​លទ្ធផល

ជាលទ្ធផលដែលកម្មករជាង១០០នាក់ មកពីរោងចក្រកាលីស្តូ និងរោងចក្រមូន រងចាំតំណាងរបស់ខ្លួន​ចូល​ចរចា​ជាមួយក្រសួងការងារ លើការទាមទារចំនុចមួយចំនួន តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង១២ និង៣៥នាទីនេះ គឺមិន​ទទួល​បានលទ្ធផលអ្វីទាំងអស់។


ក្រុមកម្មការិនីដែលធ្វើកូដកម្ម។ (រូបថត MONOROOM.info/ Nita)

វិបត្តិការងារ - ការចរចាគ្នាជាមួយក្រសួងការងារ ប្រើពេលអស់មួយព្រឹក នៅថ្ងៃទី២០ ខែមិនា នេះ មិនទទួលបាន​លទ្ធផលនិងការព្រមព្រៀងណាមួយទេ ជុំវិញសំណើរទាមទារឲ្យរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីព​បីនាក់​ចូល​ធ្វើការវិញ និង១៧ចំនុចផ្សេងទៀត របស់កម្មករនៅរោងចក្រកាលីស្តូ និងរោងចក្រមូន ដែលបានធ្វើ​កូដកម្ម​ទាម​ទារ​អស់រយៈពេលជាងកន្លះខែហើយ។ លោកថោង សឿន [...]

ពង្រាង​​ច្បាប់​​ធានា​​ឯករាជ្យភាព​​របស់​​តុលាការ នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី​នៅ​ដើម​សប្តាហ៍ក្រោយ

ពង្រាង​​ច្បាប់​​ធានា​​ឯករាជ្យភាព​​របស់​​តុលាការ នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី​នៅ​ដើម​សប្តាហ៍ក្រោយ

ឆ្លើយតបទៅនឹងការផ្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិទី៥ ដែលអះអាងថាកែទម្រង់ស៊ីជម្រៅនោះ សេចក្តីព្រាង​ច្បាប់បីសំខាន់ៗពាក់ព័ន្ធ នឹងប្រព័ន្ធយុត្តិធម៌ នឹងត្រូវទៅដល់ដៃគណៈរដ្ឋមន្រ្តីនៅដើមសប្តាហ៍ក្រោយនេះ មុននឹង​បញ្ជូនបន្តទៅកាន់រដ្ឋសភា។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រព័ន្ធយុត្តិធម៌ - នាយក ខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក សម ប្រជាមានិត បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ មីនា នេះថា តាមគម្រោងសេចក្តីព្រាងច្បាប់៣ គឺ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និង​ព្រះរាជអាជ្ញា [...]

ហេតុអ្វី​យន្ដហោះ​ប៊ូអីង​បាត់​ខ្លួន ​ហោះ​ទៅ​ធ្លាក់​នៅ​ជិត​កោះ​អូស្ត្រាលី?

ហេតុអ្វី​យន្ដហោះ​ប៊ូអីង​បាត់​ខ្លួន ​ហោះ​ទៅ​ធ្លាក់​នៅ​ជិត​កោះ​អូស្ត្រាលី?

ប្រសិនបើវត្ថុ ដែលផ្កាយរណបអូស្ត្រាលីទើបនឹងរកឃើញទាំងនេះ អាចជាបំណែករបស់យន្ដហោះប៊ូអីង ៧៧៧ នៃ​ជើងហោះហើរ (MH370) នោះ មានសំណួរជាច្រើន ដែលចោទសួរឡើងថា ហេតុអ្វីបានជាយន្ដហោះ​ បានហោះ​ទៅ​ដល់លំហសមុទ្រ ជាប់នឹងប្រទេសអូស្ត្រាលី? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកការពន្យល់របស់អ្នកជំនាញ​មួយចំនួន ដែលប្រព័ន្ធផ្សព្វផ្សាយនៅអ៊ឺរ៉ុប ចេញផ្សាយយ៉ាងព្រោងព្រាត នៅថ្ងៃនេះ។


ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ។ (រូបថត Reuters)

បាត់យន្ដហោះ - របកគំឃើញថ្មីបានបន្ថែមខ្លួន ទៅក្នុងការរុករកយន្ដហោះប៊ូអ៊ីង ៧៧៧ ដែលបានបាត់ខ្លួន​ [...]

ផ្កាយ​រណប​អូស្ត្រាលី រក​ឃើញ​«វត្ថុពីរ» ទំនង​ជា​របស់​យន្ដហោះ​បាត់​ខ្លួន

ផ្កាយ​រណប​អូស្ត្រាលី រក​ឃើញ​«វត្ថុពីរ» ទំនង​ជា​របស់​យន្ដហោះ​បាត់​ខ្លួន

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ថាផ្កាយរណបរបស់ប្រទេសអូស្ត្រាលី បានឆ្លុះឃើញ​វត្ថុសំខាន់ពីរ ដែលទំនងជាមានការជាប់ទាក់ទងនឹង យន្ដហោះប៊ូអីង ៧៧៧ នៃជើងហោះហើរ MH370 ដែលបាន​បាត់ខ្លួនតាំងពី១២ថ្ងៃមកហើយ។


រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។ (រូបថត ឯកសារ)

បាត់យន្ដហោះ - លោក តូនី អាប៊ុត (Tony Abbott) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានថ្លែងនៅពីមុខ​រដ្ឋសភា​ថា អាជ្ញាធរផ្នែកសុវត្ថិភាពនាវាចរណ៍ (AMSA) បានទទួលដំណឹងថ្មី និងគួរឲ្យជឿជាក់បាន ដោយយោងទៅលើ​ទិន្នន័យ ផ្ដល់ដោយប្រព័ន្ធផ្កាយរណបរបស់ប្រទេស ថាវត្ថុទាំងនេះអាចនឹងជាប់ទាក់ទងទៅនឹងការរុករកយន្ដហោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...