Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

រំជួល​ចិត្ត៖ រៀប​អាពាហ៍ពិពាហ៍ មុន​នឹង​ស្លាប់​នៅ​១០​ម៉ោង​ក្រោយ (vdo)

រំជួល​ចិត្ត៖ រៀប​អាពាហ៍ពិពាហ៍ មុន​នឹង​ស្លាប់​នៅ​១០​ម៉ោង​ក្រោយ (vdo)

អាពាហ៍ពិពាហ៍របស់ពួកគេ បានត្រូវគ្រោងទុកនៅខែកក្កដាខាងមុខ ដើម្បីឲ្យចំជាមួយនឹងអាយុ៣០ឆ្នាំ របស់បុរស​ជាស្វាមី។ តែហេតុការណ៍ ដែលនឹកស្មានមិនដល់មួយ បានកើតឡើង។


រូបថត អាពាហ៍ពិពាហ៍ នៅមន្ទីរពេទ្យ។ (រូបថតផ្ដិតពីវីដេអូ)

ជីវិត - នៅចុងខែនេះ រ៉ូវដេន (Rowden) អាយុ២៩ឆ្នាំ តម្រូវចូលព្យាបាលថ្លើម ដែលរងគ្រោះដោយជម្ងឺមហារីក ដ៏រ៉ាំរ៉ៃ និងឈានមកដល់ដំណាក់កាលចុងក្រោយ។ ជាមួយនឹងស្ថានភាសុខភាព របស់បុរសជាតិហ្វីលីពីនរូបនេះ ដែល​អាច​នឹងមានការប្រែប្រួលយ៉ាងឆាប់រហ័សនោះ ញាតិមិត្តនិងជាពិសេសគូរស្នេហ៍របស់ រ៉ូវដេន បានបំពេញនូវបំណង​ចុង​ក្រោយមួយ ឲ្យបុរសដ៏អភ័ព។

បំណងចុងក្រោយរបស់ រ៉ូវដេន គឺបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង ស្ត្រីប្រចាំជីវិតរបស់នាយ កញ្ញា [...]

គ្រោះថ្នាក់ MH370 បណ្ដាល​ពី​សម្ពាធ​ធ្លាក់​ចុះ​ដ៏​គំហុក ក្នុង​យន្ដហោះ?

គ្រោះថ្នាក់ MH370 បណ្ដាល​ពី​សម្ពាធ​ធ្លាក់​ចុះ​ដ៏​គំហុក ក្នុង​យន្ដហោះ?

គ្រោះថ្នាក់នៃយន្ដហោះ MH370 ទំនងជាបណ្ដាលមកពី ការធ្លាក់ចុះយ៉ាងគំហុក នៃសម្ពាធក្នុងយន្ដហោះ ដែលធ្វើឲ្យ​ទាំង​អ្នក​បើកបរ អ្នកបម្រើការ និងទាំងអ្នកដំណើរ ខ្វះខ្យល់អ៊ុកស៊ីសែន សម្រាប់ដកដង្ហើម។ យន្ដហោះ​ប្រហែល​​ជា​បានបន្តដំណើររបស់ខ្លួន ដោយស្វ័យប្រវត្ត (គ្មានអ្នកបើកបរ) នៅប៉ុន្មានម៉ោងក្រោយមក រហូតបានមកធ្លាក់ក្នុង​មហា​សមុទ្រ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - មើលទៅ ដំណើរការស៊ើបអង្កេតនៃការបាត់ខ្លួន របស់យន្ដហោះប៊ូអីងមួយនេះ ចេះតែមានទៅមុខ ហើយមិនដឹងពេលណាចប់នោះទេ។

បើតាមក្រុមអ្នកស៊ើបអង្កេត របស់ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (ATSB) នៃប្រទេសអូស្ត្រាលី [...]

នៅ​ពេល​ដែល ស្វារ៉េស ក្លាយ​ជា​«វីរៈបុរស​ជាតិ» ដោយ​ការ​«ខាំ» ...

នៅ​ពេល​ដែល ស្វារ៉េស ក្លាយ​ជា​«វីរៈបុរស​ជាតិ» ដោយ​ការ​«ខាំ» ...

គ្រាន់តែជាការ«ខាំ»មួយប៉ុណ្ណោះ ប៉ុន្តែកីឡាករ ល្វី ស្វារ៉េស (Luis Suárez) កំពុងតែក្លាយខ្លួនទៅជា«វីរៈបុរស»​ជាតិ នៃប្រទេសអ៊ុយរ៉ាហ្គាយ។ បន្ទាប់ពីទណ្ឌកម្ម របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) ប្រកាសដាក់ទៅលើ​កីឡាករ​រួចមក នៅពេលនេះ បណ្ដាញផ្សព្វផ្សាយ បូករួមទាំងថ្នាក់ដឹកនាំនយោបាយគ្រប់ជាន់ថ្នាក់ នៅក្នុងប្រទេសនេះ បាន​ប្រកាសគាំទ្រកីឡាករ ដោយពួកគេបានយល់ថា ហេតុការណ៍ជុំវិញការ«ខាំ»នេះ បានកើតឡើងនៅពីក្រោយ​«កល​ល្បិច»​មួយ។


ក្រុមអ្ន​កគាំទ្រ បានយករបាំងមុខ ស្វារ៉េស មកពាក់។ (រូបថត Reuters)

បាល់ទាត់ពិភពលោក - នៅនឹងទំព័រមុខនៃសារព័ត៌មានអ៊ុយរ៉ាហ្គាយ La República បានសង្ខេបឡើងវិញ នូវ​មនោសញ្ចេតនា ដែលកាសែតនានានៅក្នុងប្រទេសនេះ បានចុះផ្សាយ [...]

លាក់​កាំភ្លើង​ខ្លី​ក្នុង​ចន្លោះ​កំប៉េះ​គូថ ទុក​បាញ់​នគរបាល នៅ​អាមេរិក

លាក់​កាំភ្លើង​ខ្លី​ក្នុង​ចន្លោះ​កំប៉េះ​គូថ ទុក​បាញ់​នគរបាល នៅ​អាមេរិក

ជនសង្ស័យមួយរូប ត្រូវបានឃាត់ខ្លួន ដោយក្រុមនគរបាល់ទីក្រុង ដេនវ័រ (Denver) សហរដ្ឋអាមេរិក ទាក់ទងនឹង​សំនុំ​រឿងមួយ នៃការរំលោភលើច្បាប់ប្រើប្រាស់អាវុធ។ ប៉ុន្តែ នៅពេលមកដល់ស្នងការនគរបាល បើទោះជាបុរសនេះ ត្រូវ​បានឆែកឆេរយ៉ាងម៉ត់ចត់ មុននឹងឲ្យចូលទៅក្នុងការិយាល័យនគរបាលក៏ដោយ តែបុរសនេះ បានធ្វើឲ្យកង​កម្លាំង​នគរបាលជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត ដោយបានដកយកកាំភ្លើងខ្លី ដ៏តូចមួយដើម ដែលគាត់បាន​លាក់​ទុក​នៅក្នុងកំប៉េះគូថ ចេញមក។


ប្រភេទអាវុធ រវ៉ុលវ៉ែ កាលីព ២៥ ដែលជនសង្ស័យលាក់ក្នុងចន្លោះកំប៉េះគូថ។ (រូបថតនគរបាល)

ពីនេះពីនោះ - កងកម្លាំងនគរបាល របស់ប្រទេសមហាអំណាចខ្លាំងជាងគេនៅលើពិភពលោក តែងបានជួបជា​ញឹក​ញាប់ នូវរឿងមិននឹកស្មានដល់ [...]

រូបភាព​ចំអក​ «ស្វារ៉េស ខាំ​មនុស្ស» បើ​ទោះ​ជា​កីឡាករ​ប្រកែក (pic)

រូបភាព​ចំអក​ «ស្វារ៉េស ខាំ​មនុស្ស» បើ​ទោះ​ជា​កីឡាករ​ប្រកែក (pic)

បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) ផ្អាកលែងឲ្យចូលប្រកួត ចំនួន៩លើក និងមិនឲ្យប៉ះបាល់៤ខែ នោះមក កីឡាករ ល្វី ស្វារ៉េស (Luis Suarez) បានព្យាយាមការពារភាពគ្មានកំហុសរបស់ខ្លួន នៅក្នុងសំបុត្រមួយ ផ្ញើរ​ទៅកាន់ហ្វីហ្វា។ ប៉ន្តែបើទោះជាកីឡាករសាកល្បង ស្វែងរកកិត្តិយសរបស់ខ្លួន ត្រឡប់មកវិញក៏ដោយ តែនៅ​ក្នុង​ប្រព័ន្ធអាំងធើណែត រូបភាពចំអកជាច្រើន ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត។ ពីក្នុងចំណោមនោះ រូបភាព​មួយ​ចំនួន បាន​ធ្វើឲ្យអ្នកតាមដានព្រឹត្តិការណ៍ពិភពលោក ទប់មិនផ្ទុះសំណើចមិនបាន។


សួនបន្លាចរបស់ ល្វី ស្វារ៉េស។ (រូបភាពលើបណ្ដាញអ៊ិនធើណែត)

បាល់ទាត់ពិភពលោក - កីឡាករជាតិអ៊ុយរ៉ាហ្គាយ ល្វី ស្វារ៉េស បានព្យាយាមជាថ្មីការពារខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...