Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

មាស សុខសោភា ត្រូវបានចាត់ទុកជាតារាគម្រូ ព្រោះការពារព្រៃឈើ

មាស សុខសោភា ត្រូវបានចាត់ទុកជាតារាគម្រូ ព្រោះការពារព្រៃឈើ

ទឹកចិត្តនៃការស្រលាញ់ និងការពារពីការកាប់បំផ្លាញព្រៃឈើ របស់តារាចម្រៀងស្រី កញ្ញា មាស សុខសោភា ត្រូវ​ទស្សនិកជន និងអ្នកគាំទ្ររូបនាង ចាត់ទុកនាងជាតារាមួយរូប ដែលហ៊ានចេញមុខ ប្រឆាំងនឹងការកាប់​បំផ្លាញ​ព្រៃឈើ ដោយមិនខ្លាចការគម្រាមកំហែង។


កញ្ញា មាស សុខសោភា នុងការបំបួសដើមឈើ កុំឱ្យឈ្មួញកាប់។ (រូបថត ហ្វេសប៊ុក)

តារា - វាជារឿងមួយគួរភ្ញាក់ផ្អើលណាស់ នៅពេលដែលកំពូលតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា បានចេញមុខដោយផ្ទាល់ ក្នុងការចាប់ដៃគ្នាជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃការពារព្រៃឈើ យ៉ាងស្វាហាប់​នៅ​ក្នុងតំបន់មួយនៅ ភ្នំឱរ៉ាល់ ស្ថិតនៅ ស្រុកត្រពាំងជោរ ខេត្តកំពង់ស្ពឺ ដែលកំពុងរងការកាប់បំផ្លាញ [...]

ប្រតិកម្មពីប្រិយមិត្តជុំវិញ ពេជ្រ សូលិកា ត្រូវតារាថៃបដិសេធមិនថតរូប

ប្រតិកម្មពីប្រិយមិត្តជុំវិញ ពេជ្រ សូលិកា ត្រូវតារាថៃបដិសេធមិនថតរូប

រូបភាពអាម៉ាស់របស់កញ្ញា ពេជ្រ សូលិកា ត្រូវបានប្រិយមិត្ត និងអ្នកតាមដាន យកមកបង្ហោះចែកចាយយ៉ាង​ព្រោងព្រាត នៅលើបណ្តាសង្គមហ្វេសប៊ុក បន្ទាប់តារាចម្រៀងស្រី ល្បីឈ្មោះគួរសមរូបនេះ ត្រូវបានតារាស្រស់​សង្ហា​របស់ថៃ បដិសេធមិនថតរូបជាមួយ។


កញ្ញា ពេជ្រ សូលីកា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា  - ល្បីពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបានចែកចាយបន្តគ្នានូវព័តមាន ដែលបានបែក​ធ្លាយ​នូវវីដេអូឃ្លីបខ្លីមួយ មានរយៈពេល៨វិនាទី ដែលបង្ហាញពីតារារាងតូចច្រឡឹង កញ្ញា ពេជ្រ សូលីកា ត្រូវបាក់មុខ​យ៉ាងខ្លាំង ក្នុងកណ្តាលហ្វូងមនុស្ស ពេលចង់ថតរូប ជាមួយតារាថៃ។

ក្នុងឃ្លីបវីដេអូខ្លី ដែលបានបែកធ្លាយ និងចែកចាយបន្តគ្នានោះបានបង្ហាញថា [...]

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សម្រាម ស៊ីនទ្រី ផ្ទុះ​កូដកម្ម​ជា​ថ្មី

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សម្រាម ស៊ីនទ្រី ផ្ទុះ​កូដកម្ម​ជា​ថ្មី

យ៉ាងហោចណាស់ មានបុគ្គលិកផ្នែកបើកបររថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ចំនួន៥៥នាក់ បានធ្វើកូដកម្ម​មិនចូលធ្វើការនៅថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០១៤នេះ។ ការមិនចូលធ្វើការ ដោយសាររមានការបំភិតបំភ័យ ពីភាគី​ក្រុមហ៊ុនស៊ីនទ្រី និងការចោទប្រកាន់បុគ្គលិកថា បានលួចបូមប្រេងរបស់ក្រុមហ៊ុនលក់។


សកម្មភាពកូដកម្ម (រាំកំសាន្ដ) លើកមុន របស់កម្មករបុគ្គលិកក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រី។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - រហូតមកដល់ពេលនេះ បើទោះជាភាគីក្រុមហ៊ុន បានសន្យាថានឹងដោះស្រាយបញ្ហា ជាមួយភាគី​ក្រុមកម្មករក៏ដោយ ក៏កម្មករដែលមានការភិតភ័យ ពីលទ្ធភាពចាប់ខ្លួន នៅមិនទាន់សម្រេច​ចូលធ្វើការ​នៅ​ឡើយ ខណៈកម្លាំងកងរាជអាវុធសហត្ថ [...]

កូឡំបី ហាវ​អាវ​សោះ តែ​ត្រឡប់​ចូល​ប្រទេស​វិញ... អស្ចារ្យ! (vdo)

កូឡំបី ហាវ​អាវ​សោះ តែ​ត្រឡប់​ចូល​ប្រទេស​វិញ... អស្ចារ្យ! (vdo)

ការវិលត្រឡប់ទៅកាន់រដ្ឋធានី បូហ្គូតា វិញ នៃក្រុមបាល់ទាត់កូឡំប៊ី បានទទួលនូវការស្វាគមន៍ យ៉ាងសន្ធឹកសន្ធាប់ ពីសំណាក់បណ្ដាជនអ្នកគាំទ្រ នៅក្នុងរដ្ឋធានី។ ជាការទទួលស្វាគមន៍ ដែលប្រៀបបាននឹងជ័យជំនះដ៏ធំមួយ បន្ទាប់​ពីក្រុមបាល់ទាត់នេះ ត្រូវបានជម្រុះចេញ នៅក្រោមថ្វីជើងរ​បស់ ក្រុមប្រេស៊ីល កាលពីវគ្គ១ភាគ៤ កន្លងមកនេះ។


រថយន្ដដែលដឹកកីឡាករ បើកនៅកណ្ដាលហ្វូងមនុស្សច្រើនម៉ឺននាក់។ (រូបថត AFP)

បាល់ទាត់ពិភពលោក - ខណៈពេលដែលនៅប្រទេសបារាំង អ្នកដែលទៅទទួលស្វាគមន៍ កីឡាករមាន់គកបារាំង ដល់ព្រលានយន្ដហោះ មានត្រឹមតែ២ទៅ៣ រយនាក់ប៉ុណ្ណោះនោះ ចំណែកនៅប្រទេសកូឡំប៊ីវិញ មនុស្សរាប់​ម៉ឺន​នាក់ បានមករងចាំស្វាគមន៍ [...]

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​កម្ពុជា​មិន​ហ៊ាន​កែ​ទម្រង់​ គ.ជ.ប

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​កម្ពុជា​មិន​ហ៊ាន​កែ​ទម្រង់​ គ.ជ.ប

មន្រី្តអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា គ្មានឆន្ទៈពិតប្រាកដ ក្នុងការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ទេ។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

ការបោះឆ្នោត - ដោយដឹងខ្លួនថា បានចាញ់ការបោះឆ្នោតសកលឆ្នាំ២០១៣ និងភ័យខ្លាចការលាតត្រដាង ពី​ការពិត គណបក្សប្រជាជនកម្ពុជា បានពន្យាពេល និងប្រើយុទ្ធសាស្រ្តគ្រប់យ៉ាង ជាមួយគណបក្សសង្រ្គោះជាតិ សហគមន៍​ជាតិ និងអន្តរជាតិ ដើម្បីបញ្ចៀសការកែទម្រង់ពិតប្រាកដមួយ ទៅលើគណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។ នេះជាការអះអាងរបស់លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យ របស់​គណបក្ស​សង្រ្គោះជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...