Posts in ‘អត្ថបទមានវីដេអូ’ Category

តៃកុងរថយន្ដរបស់ ពូទីន ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​បុក​ចំ​ពី​មុខ​ដ៏​រន្ធត់

តៃកុងរថយន្ដរបស់ ពូទីន ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​បុក​ចំ​ពី​មុខ​ដ៏​រន្ធត់

តៃកុងរថយន្ដសំណព្វចិត្ត របស់ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានស្លាប់ នៅ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រវាងរថយន្ដផ្លូវការ ធុន «BMW» ដែលធ្លាប់ដឹកប្រធានាធិបតី និងរថយន្ដមួយទៀត ប្រភេទ «Mercedes»។ ហេតុការណ៍ បាន​កើត​ឡើង នៅ​លើ​មហាវិថី​ល្បឿនលឿន «Koutouzov» ស្ថិតនៅភាគខាងលិច នៃរដ្ឋធានីម៉ូស្គូ។

ដូចនៅក្នុងវីដេអូសុវត្ថិភាព បានបង្ហាញស្រាប់ (វីដេអូខាងក្រោម) រថយន្ដពណ៌ខ្មៅទាំងពីរគ្រឿង បានបើក​បញ្ច្រាស​ទិសគ្នា ក្នុងល្បឿនដ៏លឿន ហើយបានបុកគ្នា ចំពីមុខយ៉ាងខ្លាំង។

បើតាមប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសរ៉ូស្ស៊ី បានឲ្យដឹងថា តៃកុងរថយន្ដសំណព្វ នៃប្រធានាធិបតីរ៉ូស្ស៊ី បាន​ប្រកបមុខរបប ជាអ្នកបើកបរថយន្ដនេះ តាំងពី៤០ឆ្នាំមកហើយ។ នៅក្នុងពេលគ្រោះថ្នាក់នោះ មិនមានវត្តមាន​ប្រធានាធិបតី ឬក្រុមគ្រួសារណាម្នាក់ របស់ប្រធានាធិបតី [...]

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ក្នុង​រដ្ឋ​ផ្លរីដា៖ ចំនួន​​អ្នក​ស្លាប់​កើន!

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ក្នុង​រដ្ឋ​ផ្លរីដា៖ ចំនួន​​អ្នក​ស្លាប់​កើន!

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយឲ្យដឹងថា ការផ្ទុះអាវុធមួយ បានកើតឡើង នៅព្រលានយន្ដហោះ «Fort Lauderdale-Hollywood» ក្នុងរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ អ្នក​ដំណើរ​ទាំង​អស់ ដែល​មាន​ចំនួន​រាប់សិប ត្រូវបានជម្លៀសខ្លួន ចេញ ខណៈជនរងគ្រោះជាច្រើន ត្រូវ​បាន​ដឹក​ជា​បន្ត​បន្ទាប់ ទៅ​កាន់​មន្ទីរពេទ្យ។

បើតាមទូរទស្សន៍ «MSNBC» បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើង នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាប់​ខ្លួន​ភ្លាមៗ និង​បញ្ជូនទៅឃុំខ្លួន។

មានវត្តមាន នៅនឹងកន្លែងកើតហេតុនោះ លោក «Ari Fleischer» អតីតអ្នកនាំពាក្យ របស់អតីត​ប្រធានាធិបតី​អាមេរិក លោក «George W. Bush» បានសរសេរនៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ថា៖ «ការ​ផ្ទុះ​អាវុធ បានលាន់ឮឡើង យ៉ាងខ្លាំងក្លា។ មនុស្សទាំងអស់គ្នា នាំគ្នារត់។»។

ព្រលានយន្ដហោះ «Fort Lauderdale» ខ្លួនឯង បានសរសេរប្រកាស នៅលើទំព័រទ្វីសធើរដែរថា៖ [...]

សហព័ន្ធបាល់ទាត់​រវ៉ាន់ដា ហាម​ឃាត់​«អំពើ​ធ្មប់»​ក្នុងបាល់ទាត់

សហព័ន្ធបាល់ទាត់​រវ៉ាន់ដា ហាម​ឃាត់​«អំពើ​ធ្មប់»​ក្នុងបាល់ទាត់

ប្រព័ន្ធផ្សព្វផ្សាយបរទេស​ជាច្រើន បានអះអាងថា កីឡាករខ្សែប្រយុទ្ធ ឈ្មោះ «Moussa Camara» របស់​ក្រុម «Rayon Sport» គឺជាអ្នកយកវត្ថុអ្វីមួយ ទៅដាក់ជាប់នឹងបង្គោលទី របស់ក្រុម «Mukura Victory Sports» ដែល​បាន​ជួបប្រកួតគ្នា នៅដើមខែធ្នូកន្លងទៅ។ ប៉ុន្តែរូបភាព ដែលចាប់បាន ដោយទូរទស្សន៍ក្នុងស្រុក បាន​បង្ហាញ​ផ្សេង​ទៅ​វិញ។

តាមពិត គឺកីឡាករ «Moussa Camara» នេះទៅវិញទេ ដែលបាន​ទៅដក​យក​«វត្ថុ»អ្វីមួយ ដែលគេជឿថា ជា​ការ​សម្គាល់​អំពើអូមអាម របស់ក្រុម «Mukura Victory Sports» ដាក់ជាប់នឹងបង្គោលទី ពីទីកន្លែងនោះ​មក​វិញ។ ទម្លាប់នេះ ជាជំនឿរបស់បណ្ដាជនរវ៉ាន់ដា ដើម្បីជួយធ្វើយ៉ាងណា កុំឲ្យក្រុមប្រកួត​ម្ខាង​ទៀត រក​គ្រាប់​បាល់​បាន (ទាត់បញ្ចូលទីខ្លួន ចេះតែខុស ឬប៉ះបង្គោលរហូត)។

ហើយបន្ទាប់ពីដកយក​វត្ថុនោះចេញរួច កីឡាករខ្សែប្រយុទ្ធដដែល ដែលទើបនឹងទទួលបានកាត​លឿង​មួយ ពី​អាជ្ញាកណ្ដាល ក្នុង​សកម្មភាពខាងលើ [...]

អលង្កា​៦លាន​ដុល្លារ ត្រូវ​បាន​លួច​ក្នុង​យប់​ចូល​ឆ្នាំ នៅ​ញ៉ូយក

អលង្កា​៦លាន​ដុល្លារ ត្រូវ​បាន​លួច​ក្នុង​យប់​ចូល​ឆ្នាំ នៅ​ញ៉ូយក

នគរបាលច្រើនពាន់នាក់ (៧ពាន់) ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ នៅទីលាន «Times Square» ដ៏ល្បីនៃទីក្រុងញ៉ូយក សហរដ្ឋអាមេរិក ដែលមានការជួបជុំគ្នា របស់មនុស្សរាប់សិបម៉ឺននាក់ ក្នុងយប់ឆ្លងឆ្នាំ ពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៦ ចូលមកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ប៉ុន្តែកងកម្លាំង​នគរបាលទាំងនោះ មិនបាន​ចាប់​អារម្មណ៍ នឹងចោរគាស់ហាងបីនាក់ ដែលបានធ្វើសកម្មភាព នៅចំងាយមិនឆ្ងាយប៉ុន្មាន ពីទីប្រារព្ធ​បុណ្យ ចូល​ឆ្នាំ​ថ្មី​​នោះ​ឡើយ។

មហាចោរទាំងបី បានធ្វើសកម្មភាព នៅវេលាម៉ោង ២២ យប់ថ្ងៃទី៣១ ខែធ្នូ ដោយបានប្រើដងដែក និងញញួរ ដើម្បីគាស់ទ្វាហាងបោះដុំ នូវគ្រឿង​អលង្កា​ដ៏ល្បីមួយ ឈ្មោះ «KGK Holdings» ដែលស្ថិតនៅជាន់ទី៦ នៃ​អាគារ​មួយ កណ្ដាលក្រុង។ ពួកគេបានគាស់ ទូដែកចំនួនពីរគ្រឿង ដែលមានដាក់ នូវខ្សែដៃ ខ្សែក ចិញ្ចៀន ក្រវិល... ដែលមានតម្លៃប្រមាណជា ៦លានដុល្លារ និងបានចាកចេញទៅវិញ ជាមួយនឹងគ្រឿង​អលង្កា​ទាំង​នេះ [...]

«លុត​ជង្គង់​សុំ​ស្នេហ៍» ត្រូវ​នាយក​សាលា​ហៅ​ទៅ​ព្រមាន!

«លុត​ជង្គង់​សុំ​ស្នេហ៍» ត្រូវ​នាយក​សាលា​ហៅ​ទៅ​ព្រមាន!

វីដេអូ «លុតជង្គង់សុំស្នេហ៍» ដែលមានរយៈពេល ១នាទី និង២៦វិនាទី ត្រូវបានបង្ហោះ និងចែករំលែក នៅ​លើ​បណ្ដាញសង្គម កាល​ពីថ្ងៃអង្គារ​ម្សិលម៉ិញ។ ក្នុងវីដេអូ ដែលមានការចែករំលែក រហូតដល់ទៅរាប់ពាន់ដង (ឈាន​ដល់ម៉ឺនដង) គ្រាន់តែក្នុងរយៈពេល​​មិនដល់មួយថ្ងៃនោះ បានបង្ហាញឃើញ​សិស្ស​ប្រុស​ម្នាក់ បាន​លុត​ជង្គង់​ចុះ នៅចំពោះសិស្សស្រីម្នាក់ ដើម្បីសុំក្ដីសណ្ដោស ប្រោសប្រទាន​ស្នេហ៍ ពីយុវតី។ សកម្មភាពនេះ បាន​ធ្វើ​ឡើង នៅ​ក្រោម​ការ​សាទរ សំណើច​ក្អាកក្អាយ ពីសំណាក់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ នៅក្នុង​ថ្នាក់​រៀន​នោះ។

ប៉ុន្តែ​ទិដ្ឋភាពដ៏ក្អាកក្អាយនេះ មិនមែនជាការសប្បាយរីករាយ សម្រាប់បណ្ដាជនទួទៅនោះទេ ជាពិសេស​សម្រាប់​​​គណៈគ្រប់គ្រង និងនាយក​សាលា​របស់​ពួកគេ។ នៅក្នុង​អត្ថបទ​មួយ ចេញផ្សាយនៅលើគេហទំព័រ វិទ្យ​សម្លេង «Cool FM 100,7» បានឲ្យដឹងថា គណៈគ្រប់គ្រងរបស់សាលា បានកោះហៅ​យុវជន​​យុវតី​​ទាំង​​ប៉ុន្មាន​នាក់​​នេះ នៅ​មួយ​ថ្ងៃ​ក្រោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...