Posts in ‘អត្ថបទមានវីដេអូ’ Category

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

តារាភាពយន្ដ ដ៏ល្បីខាងក្បាច់គុណ លោតហត់ស្ដែងៗ ជេកឃី ឆាន់ (Jackie Chan) ឬឈិនឡុង បានទទួលការរិះគន់ កាលពីថ្ងៃ​ព្រហស្បត្តិ៍ទី១៣ធ្នូ អាទិត្យមុន ដោយពួកអ្នកការពារលិទ្ធិប្រជាធិបតេយ្យ នៅហុងកុង ទីក្រុងកំណើតរបស់លោក  ខណៈតារា​ភាពយន្ដ​រូបនេះ បានធ្វើសេចក្ដីប្រកាសមួយ ទៅអោយទស្សនាវដ្ដីចិន ពីការគាំទ្ររបស់លោក ទៅលើការរឹតបន្តឹង សិទ្ធិក្នុងការធ្វើ​បាតុកម្ម។


តារាភាពយន្ដ ជេកឃី ឆាន់ ឬឈិនឡុង ពេលសម្ដែងក្នុងសាច់រឿង។

ការបំបិតសិទ្ធនៃការបញ្ចេញមតិ បានបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងសម្បើមមួយ នៅហុងកុង អតីតទឺកដីគ្រប់គ្រង​ដោយប្រទេស​អង់គ្លេស តែបានប្រគល់ត្រឡប់ទៅអោយប្រទេសចិនវិញ នៅឆ្នាំ១៩៩៧ ក្នុងលក្ខខ័ណ្ឌទុកស្វ័យភាពអោយតំបន់នេះ នូវសិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ [...]

អ៊ុយក្រែន៖ វាយតប់គ្នា ក្នុងសភាជាតិ

អ៊ុយក្រែន៖ វាយតប់គ្នា ក្នុងសភាជាតិ

នៅក្នុងសភាជាតិ នៃប្រទេសអ៊ុយក្រែន ពួកអ្នកតំណាងរាស្ត្រ បានប្រែក្លាយទីលានពិភាក្សា ប្រជាធិបតេយ្យរបស់ជាតិ ជាទីលាន​ប្រដាល់ បើសូម្បីមានអាជ្ញាកណ្ដាលរាប់សិបនាក់ បានចូលទៅឃាត់ក៏ដោយ។


ជម្លោះក្នុងសភាជាតិ ក្នុងទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន។

ក្រុមអ្នកតំណាងរាស្រ្ត នៃប្រទេសអ៊ុយក្រែន បានយល់ព្រម ទៅលើការតែងតាំង មនុស្សពីរនាក់ ជិតដិតនឹងប្រធានាធិបតី សម្រាប់​កៅអីជានាយករដ្ឋមន្ត្រី និងប្រធានសភា។ តែខណៈពេលការបោះឆ្នោត កំពុងតែប្រព្រឹត្តិទៅ ជម្លោះវាយតប់គ្នា យ៉ាងហឹង្សាមួយ​បាន​កើតឡើង រវាងក្រុមអ្នកស្និតនឹងរដ្ឋាភិបាល និងក្រុមប្រឆាំង។

គណបក្សតំបន់ របស់លោកប្រធានាធិបតី វិចទ័រ អ៊ីអាននូកូវិច (Viktor Ianoukovitch) [...]

ហ៊ីឡារី គ្លីនតុន លង់លក់​ពេល​សុន្ទរកថា​របស់ បារ៉ាក់ អូបាម៉ា នៅ​ភូមា

ហ៊ីឡារី គ្លីនតុន លង់លក់​ពេល​សុន្ទរកថា​របស់ បារ៉ាក់ អូបាម៉ា នៅ​ភូមា

យប់យន្ដសុបិន្តយូរ នៅក្នុងគ្រែពូកដ៏ទន់ល្មើយ ... តែនេះមិនមែនដូច្នេះទេ​ ព្រោះលោកស្រី អង្គុយលង់លក់ ងោកនៅជួរទីមួយ ជិត​លោកស្រី អ៊ុងសាន ស៊ូជី ...


លោកស្រី ហ៊ីឡារី គ្លីនតុន លង់លក់ជិតលោកស្រី អ៊ុងសាន ស៊ូជី។ រូបភាពថតចម្លងអេក្រង់ ពីវីដេអូ។

លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ពិតជាត្រូវការចេញទៅវិសមកាល ឬយ៉ាងហោចណាស់ ក៏ត្រូវមានឱកាស ដើម្បីទទួល​ទានដំណេក អោយបានឆ្អែតម្ដងដែរ។ ខណៈពេលដែល ប្រធានាធិបតីអាមេរិក  លោកបារ៉ាក់ អូបាម៉ា (Barack Obama) កំពុងថ្លែង​សុន្ទរកថាជាប្រវត្តិសាស្រ្ត កាលពីថ្ងៃច័ន្ទទី១៩វិច្ឆិកានៅប្រទេសភូមានោះ តែរដ្ឋមន្ត្រីការបរទេសអាមេរិក របស់លោក​ប្រធានាធិបតី បែរជាកំពុងតែលង់លក់យ៉ាងស្កប់ស្កល់ [...]

ប្រទេសកម្ពុជា កាន់មរណទុក្ខអតីតព្រះមហាក្សត្រ សីហនុ

ប្រទេសកម្ពុជា កាន់មរណទុក្ខអតីតព្រះមហាក្សត្រ សីហនុ

ព្រះបុរមសព នៃអតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ដែលទ្រង់សោយទីវង្គត កាលពីថ្ងៃទី១៥តុលាកន្លងទៅ នៅទីក្រុង​ប៉េកាំង ប្រទេសចិននោះ បានដង្ហែយាងត្រឡប់មកមាតុប្រទេស និងយកមកតំកល់នៅក្នុងព្រះបុរមរាជវាំង នាទីក្រុងភ្នំពេញ​រួចរាល់ហើយ នៅថ្ងៃពុធទី១៧តុលារសៀល។ ក្បួនដង្ហែ ដែលបានឆ្លងកាត់ ហ្វូងមនុស្សយ៉ាងសន្ធឹកសន្ធាប់ មិនដែលធ្លាប់​មាន នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។


ហ្វូងមនុស្សយ៉ាងសន្ធឹកសន្ធាប់ នៃអ្នកមានសមាណចិត្តនឹងអតីតព្រះមហាវីរក្សត្រ។ រូបថតលើ ហ្វេសប៊ុក។

ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានធ្វើសេចក្ដីអត្ថាធិប្បាយរួចហើយ ក្នុងទំព័រផ្សាយបន្ដផ្ទាល់របស់ខ្លួន [...]

អ័បផល រំលឹកខួប១ឆ្នាំ នៃមរណភាពរបស់ ស្ទេវ ចប

អ័បផល រំលឹកខួប១ឆ្នាំ នៃមរណភាពរបស់ ស្ទេវ ចប

រូបភាពចល័ត អបដោយសំលេងភ្លេងផង ត្រូវបានដាក់នៅលើទំព័រដំបូង របស់គេហទំព័ររបស់អ័បផល ដើម្បីសំដែង ពីការរំលឹក ខួបមួយឆ្នាំ នៃមរណភាពរបស់ លោក​ស្ទេវ ចប ស្ថាបនិករួមរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនេះ។


លោក ស្ទេប ចប ជាមួយ នឹង«ផ្លែប៉ោម» របស់គាត់។ រូបថតឯកសារ របស់អ័បផល។

លោកស្ទេប ចប អតីតនាយកក្រុមហ៊ុននេះ បានទទួលមរណភាព នៅថ្ងៃទី ៥តុលា ឆ្នាំ២០១១ កន្លងមក ដោយសាររោគ មហារីកប្រមាត់ តែត្រឹមអាយុ ៥៦ឆ្នាំប៉ុណ្ណោះ។ លោកបានបន្សល់ទុកអោយកំព្រា នូវអ្នកចូលចិត្តគាំទ្រលោក រាប់សិប លាននាក់ ដែលប្រៀបលោក ទៅនឹងតារាចំរៀងរ៉ុកដ៏ល្បីម្នាក់ និងជាពិសេស គឺក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ មានឈ្មោះថា អ័បផលនេះ។  នៅថ្ងៃទី០៥តុលា ឆ្នាំ២០១២​ កន្លងមកនេះ មហាក្រុមហ៊ុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...