Posts in ‘អត្ថបទមានវីដេអូ’ Category

អូបាម៉ា ស្បថកាន់តំណែង៖ នាង​ប៊ីយ៉ុនស្សេ ច្រៀង​ភ្លេង​ជាតិ​«ដែល​ថត​ទុក»

អូបាម៉ា ស្បថកាន់តំណែង៖ នាង​ប៊ីយ៉ុនស្សេ ច្រៀង​ភ្លេង​ជាតិ​«ដែល​ថត​ទុក»

ទស្សនាវដ្ដីអង់គ្លេស «ឌឺថែម (The Times)» បានបង្ហើបរឿងនេះ ពីអ្នកនាំពាក្យម្នាក់ នៃក្រុមអ្នករៀបចំ ការប្រគុំដន្ត្រី នៅ​ទីនោះ។ មូលហេតុដែលគេអាចដឹង នៅពេលនេះ ដោយមកពីលក្ខខ័ណ្ឌឧត្តុនិយមមិនអំណោយផល នឹងឲ្យអ្នកចម្រៀង​ណាក៏ដោយ អាចច្រៀងដោយផ្ទាល់បាន។


នាងប៊ីយ៉ុនស្សេ នៅលើវេទិកា ច្រៀងចម្រៀងភ្លេងជាតិ។ AP Photo/Pablo Martinez Monsivais

បើនិយាយទៅ អ្នកចម្រៀងប៊ីយ៉ុនស្សេ (Beyoncé) បន្លំយើង ពិតជាបានល្អមែន! ក្នុងខណៈដែលពិភពលោក បានសម្លឹង​មើល​នាង​ច្រៀងភ្លេងជាតិ កាលពីថ្ងៃច័ន្ទទី២១មករា ក្នុងពិធីសម្បថឡើងកាន់តំណែង ជាប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជា​មួយនឹងការកោតស្ងប់ស្ងែងនោះ ទស្សនាវដ្ដី«ឌឺថែម»ឯណេះ បានមកបំបែកក្ដីស្រមៃរបស់យើង​ ដោយបានបង្ហើបថា នាងប៊ីយ៉ុនស្សេ បានច្រៀងចម្រៀងភ្លេងជាតិនេះ [...]

ជម្លោះក្នុងបក្សនយោបាយ​បារាំង ត្រូវ​បាន​ចំអក​តាម​ចម្រៀង​កូន​មាន់​«ពីយូ» (វីដេអូ)

ជម្លោះក្នុងបក្សនយោបាយ​បារាំង ត្រូវ​បាន​ចំអក​តាម​ចម្រៀង​កូន​មាន់​«ពីយូ» (វីដេអូ)

បើគេនិយាយពីភាពជោគជ័យដ៏ភ្ញាក់ផ្អើល របស់បទចម្រៀង «Gangnam Style» នៃអ្នកចម្រៀងកូរ៉េខាងត្បូងម្នាក់នោះ នៅក្នុងអំឡុងពេលចុង ឆ្នាំ២០១២កន្លងមកនេះ នៅក្នុងប្រទេសបារាំងឯណេះវិញ មានចម្រៀងមួយបទ ក៏បានធ្វើអោយ​គេនឹកឃើញ និងចាក់យកមកស្ដាប់ជាច្រើនដងដែរ។ ចម្រៀងនោះ មានចំណងជើងថា «Poussin Piou» ឬកូនមាន់ «ពីយូ»។ ដោយសារតែជោគជ័យរបស់វា មានបណ្ដាជនជាច្រើន បានប្រែក្លាយទំនុកបទចម្រៀងនេះ ដោយជំនួស​ដោយ​ទំនុកបទចម្រៀងដទៃៗទៀត ដើម្បីកំសាន្ដផ្ទាល់ខ្លួន បម្រើបុព្វហេតុអ្វីមួយ ឬជាការចំអកឡកឡឺយទៅអ្វីមួយ។


«គណបក្ស អ៊ុយ អឹម ប៉េ មិនដឹងជា"អាចម៍"ស្អីទេ»។  រូបភាពចម្លងពីអេក្រង់ របស់វីដេអូ។

សូមបញ្ជាក់ថា តាំងពីដាក់ក្លីបវីដេអូរបស់ខ្លួន ក្នុងគេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) មកទល់នឹងពេលនេះ [...]

អង់គ្លេស៖ រំលឹក​ខួប ជា​មួយ​ព្រះ​មហាក្សត្រី​យ៉ានី បើក​រថភ្លើង​ក្នុង​ដី

អង់គ្លេស៖ រំលឹក​ខួប ជា​មួយ​ព្រះ​មហាក្សត្រី​យ៉ានី បើក​រថភ្លើង​ក្នុង​ដី

នៅឆ្នាំ១៩៦៩ ព្រះមហាក្សត្រីយ៉ានី នៃចក្រភពអង់គ្លេស ទ្រង់បានយាងបើកបររថភ្លើងក្រោមដីមួយខ្សែរ ដើម្បីសម្ភោធ រថភ្លើងក្រោមដី ដែលមានឈ្មោះថា វីកធូរៀ (Victoria)។


ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស។

ភាពយន្តឯកសារមួយ ដែលថតចាប់រូប ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកធ្វើការផ្សព្វផ្សាយ ដើម្បី​ជា​កិត្តិយសក្នុងពិធីរំលឹកខួបទី១៥០ឆ្នាំ នៃកំណើតរូង​រថភ្លើងដំបូង​ នៅទីក្រុងឡុងដ៍ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១០មករានេះ។

សូមអញ្ជើញទស្សនាខ្សែរវីដេអូខ្លីនេះដូចតទៅ៖

មនុស្ស​យន្ដ​ប្រែ​រូប​ពិត ១០ឆ្នាំ​បន្ទាប់​ពី​ចេញ​បញ្ចាំង​ក្នុង​ភាពយន្ដ

មនុស្ស​យន្ដ​ប្រែ​រូប​ពិត ១០ឆ្នាំ​បន្ទាប់​ពី​ចេញ​បញ្ចាំង​ក្នុង​ភាពយន្ដ

ជាលទ្ធផល ដែលគួរអោយកត់សម្គាល់ ចេញពីការស្រាវជ្រាវ ដែលបានធ្វើក្នុងរយះពេលដប់ឆ្នាំមកនេះ បន្ទាប់ពីភាពយន្ដ​ទីមួយ នៃរឿង«មនុស្សយន្តប្រែរូប (Transformers)» របស់ផលិតកម្មភាពយន្ត នៅហូលីវូដ បានចេញបញ្ចាំង​នៅតាម​រោង។


មនុស្សយន្ត ប្រែរូបពីរថយន្ត។ រូបថត ក្រុមហ៊ុន។

ក្នុងការជូនដំណឹងដំបូងៗ ជារូបថតនោះ វាបានធ្វើអោយយើងជឿថា ជាការកាត់តរូបភាពមួយ ប្រកបដោយភាព​ប៉ិន​ប្រសព្វ របស់អ្នកជំនាញណាម្នាក់។ តែនេះមិនមែនដូច្នេះឡើយ ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ប្រទេសជប៉ុនមួយ ឈ្មោះ ប៊្រាវ រ៉ូបូទីក (Brave Robotics) បានសម្រេចជាស្ថាពរ នូវមនុស្សយន្ដមួយដូច មនុស្សយន្ដនៅក្នុងភាពយន្ដ ដែលអាចប្រែរូប​ពី​រថយន្ដ។ មនុស្សយន្ដនេះ មានទំហំតូចជាង១២ដង ហើយអាចធ្វើដំណើរបន្លាស់ទីបាន [...]

ឆ្មារ«អ្នករត់ការ»​មួយ​ក្បាល ត្រូវ​បាន​ឃាត់​ខ្លួន ក្នុង​ពន្ធនាគារ​នៅ​ប្រេស៊ីល

ឆ្មារ«អ្នករត់ការ»​មួយ​ក្បាល ត្រូវ​បាន​ឃាត់​ខ្លួន ក្នុង​ពន្ធនាគារ​នៅ​ប្រេស៊ីល

សូមកុំនិយាយថា វា«ពិបាកណាស» ក្នុងការបង្ហាត់ឆ្មារ អោយចេះ«រត់ការ»។ តែយ៉ាងហោចណាស់ ក៏មានអ្នកទោសម្នាក់ បង្ហាត់ឆ្មារនេះបានសម្រេច ខណៈខ្លួនកំពុងជាប់ឃុំ ក្នុងពន្ធនាគារមួយស្ថិតនៅចម្ងាយ ២៥០គីឡូម៉ែត្រ ពីទីក្រុងរ៉េសីហ្វ នៃ​ប្រទេសប្រេស៊ីល។


សត្វឆ្មារ ដែលក្រុមអ្នកយាមពន្ធនាគារ ចាប់រកឃើញ នូវរបស់របររត់ការពិសេស។
រូបថតពីអេក្រង់វីដេអូ

បើនិយាយអោយមែនទែន និងបើគ្មានអ្នកទោសណាចេះបង្ហាត់វានោះ ប្រភេទសត្វដែលចេះ«រត់ការ» ប្រហែលបានកើត​ហើយទេដឺង នៅលើលោកនេះ?

សត្វឆ្មារមួយក្បាលនេះ បានធ្វើជាអ្នករត់ការ ភ្ជាប់ទំនាក់ទំនងពីអ្នកទោស ជាប់ឃុំក្នុងពន្ធនាគារ មកអ្នកនៅខាងក្រៅ។ អ្នក​យាមពន្ធនាគារ បាន«ឃាត់ខ្លួន»សត្វឆ្មារដ៏ឆ្លាតនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...