Posts in ‘អត្ថបទមានវីដេអូ’ Category

ភេវរកម្មនៅ​ប៊ូស្តុន៖ អេហ្វប៊ីអាយ (FBI) ស្វែង​រក​ជន​សង្ស័យ​ពីរ​នាក់

ភេវរកម្មនៅ​ប៊ូស្តុន៖ អេហ្វប៊ីអាយ (FBI) ស្វែង​រក​ជន​សង្ស័យ​ពីរ​នាក់

នគរបាលសហព័ន្ធនៃសហរដ្ឋអាមេរិក អេហ្វប៊ីអាយ (FBI) បានចេញផ្សាយរូបថតនិងវីដេអូ ដើម្បីស្វែងជនសង្ស័យពីរនាក់ ដែលបានចូលរួមបង្កភេវរកម្ម បំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិត​ទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពី​រសៀលថ្ងៃច័ន្ទទី១៥ខែមេសា។


រូបថតជនសង្ស័យទាំងពីរ បង្ហាញដោយអេហ្វប៊ីអាយ។

អេហ្វប៊ីអាយ ទទួលបានរូបភាព និងវីដេអូទាំងនេះ ពីហាងលក់ទំនិញ ដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុ។  ក្រុមអ្នក​ស៊ើបអង្កេត បានគិតថា ជនម្នាក់ពីចំណោមជនសង្ស័យទាំងពីរ បានដាក់គ្រាប់បែកនៅក្បែរទីផ្ដាច់ព្រ័ត្រ។ ភ្នាក់ងារទទួល​ខុសត្រូវខាងការស៊ើបអង្កេត លោករីឆារ ដេសឡូរីយ៉េ (Richard DesLauriers) បានបញ្ជាក់ថា មុខសញ្ញាទាំងពីរ ប្រដាប់​ដោយអាវុធ និងមានគ្រោះថ្នាក់ជាទីបំផុត ហើយបានប្រាប់អោយបណ្ដាជន [...]

នូវែលហ្សេឡង់ អនុម័ត្រ​ច្បាប់​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រៀបការ​

នូវែលហ្សេឡង់ អនុម័ត្រ​ច្បាប់​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រៀបការ​

ប្រទេសនូវែលហ្សេឡង់ (ញ៉ូហ្សេឡេន) បានក្លាយជាប្រទេសទី១៣ ក្នុងពិភពលោក និងជាប្រទេសទីមួយ ក្នុងតំបន់អាស៊ី​ប៉ាស៊ីភីក ដែលបានអនុម័ត្រច្បាប់ អោយមានអាពាហ៍ពិពាហ៍សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា។ ជាការសម្រេចជា​ប្រវត្តិសាស្ត្រមួយ ដែលស័ក្ដិសមនឹងទទួលបានការអបអរ ពីសំណាក់សហគមន៍ពួកអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុង​ប្រទេសជាពិសេសនៅកណ្ដាលទីក្រុងវែលលីញតុន។


ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុង វែលលីញតុន ប្រទេសនូវែលហ្សេឡង់។

អត្ថបទវិសោធនកម្ម ទៅលើច្បាប់ដែលចែងពីអាពាហ៍ពិពាហ៍ អនុម័ត្រតាំងពីឆ្នាំ១៩៥៥មកនោះ ត្រូវបានសភាជាតិ​នៃ​ប្រទេសនូវែលហ្សេឡង់ អនុម័ត្រជាថ្មីទៀត កាលពីល្ងាចថ្ងៃអង្គារទី១៦ខែមេសានេះ បន្ទាប់ពីការស្រឡាញ់ភេទដូចគ្នា លែងត្រូវបានគេចាត់ទុក ជាអំពើ«ខុសច្បាប់» នៅឆ្នាំ១៩៨៦កន្លងមក។ [...]

អាមេរិក-ប៊ូស្តុន៖ ផ្ទុះ​គ្រាប់​ពីរ​កន្លែង ក្នុង​កម្មវិធី​រត់​ម៉ារ៉ាតុន ធ្វើ​ឲ្យ​ស្លាប់​២​នាក់

អាមេរិក-ប៊ូស្តុន៖ ផ្ទុះ​គ្រាប់​ពីរ​កន្លែង ក្នុង​កម្មវិធី​រត់​ម៉ារ៉ាតុន ធ្វើ​ឲ្យ​ស្លាប់​២​នាក់

លើសពីចំនួនអ្នកស្លាប់ទាំងពីរនាក់នេះ មនុស្សចំនួន២៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងកម្មវិធីរត់ម៉ារ៉ាតុនមួយ ក្បែរ​ទីផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងប៊ូស្ដុនសហរដ្ឋអាមេរិក។ នេះជាតុល្យការជំហានដំបូង ផ្ដល់ដោយនគរបាល។


ការបំផ្ទុះនៅខាងស្ដាំរូប បង្កអោយកីឡាករមួយចំនួន ដែលរត់ក្បែរនោះដួល។

វេលាម៉ោងប្រមាណជា៣រសៀល ការបំផ្ទុះគ្រាប់ពីរកន្លែង បានធ្វើអោយមនុស្សពីរនាក់ស្លាប់ និង២៨នាក់ផ្សេងទៀតរង​របួស នៅចំកណ្ដាលហ្វូងមនុស្សកកកុញ នៅមិនឆ្ងាយប៉ុន្មានពីទីផ្ដាច់ព្រ័ត្រ នៃកីឡាររត់ម៉ារ៉ាតុន ដែលបានរៀបចំឡើង នៅក្នុងទីក្រុងប៊ូស្ដុនក្នុងថ្ងៃច័ន្ទទី១៥ខែមេសាម្សិលម៉ិញ។ នេះ ជាការវាយតម្លៃជំហានដំបូងរបស់ នគរបាលប្រចាំទីក្រុង។ តែកាសែតក្នុងតំបន់ ប៊ូស្ដុនគ្លប (Boston Globe) បានរាយការណ៍ថា [...]

ព្រំដែនកម្ពុជាថៃ៖ ភាគី​ត​តាំង​ក្ដី ជួប​គ្នា​នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (វីដេអូ)

ព្រំដែនកម្ពុជាថៃ៖ ភាគី​ត​តាំង​ក្ដី ជួប​គ្នា​នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (វីដេអូ)

កម្ពុជានិងថៃបានកំពុងតតាំងគ្នា ចាប់ពីថ្ងៃច័ន្ទទី១៥ខែមេសានេះទៅ នៅចំពោះមុខតុលាការជាន់ខ្ពស់ របស់អង្គការសហ-​ប្រជាជាតិ (អ.ស.ប.) នៅជុំវិញសំនុំរឿងព្រំដែនដ៏ចម្រូងចម្រាស់ ស្ថិតនៅក្បែរប្រាសាទព្រះវិហារខ្មែរ។


សវនាការកាត់ក្ដី នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការយុត្តិធម៌អន្តរជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដែអូ របស់សាលាក្ដី)

ការជជែកតតាំងក្ដី ដែលត្រូវមានរយៈពេលច្រើនជាងមួយសប្ដាហ៍ ត្រូវបានបើកនៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការ​យុត្តិធម៌អន្តរជាតិ ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់។ សវនាការនេះបានកើតឡើង នៅបន្ទាប់ពី​ប្រទេស​កម្ពុជា បានដាក់ពាក្យបណ្ដឹងទៅតុលាការ កាលពីខែមេសាឆ្នាំ២០១១ ដើម្បីសុំអោយបកស្រាយ អោយបានច្បាស់នូវ​សាលក្រមរបស់តុលាការនេះ ចេញសម្រេចកាលពីឆ្នាំ១៩៦២ [...]

អាមេរិក៖ ឃាត់​ខ្លួន​ជន​ឯកោ​ម្នាក់ ដែល​រស់​គេច​ខ្លួន​ក្នុង​ព្រៃ​ជាង​២៧ឆ្នាំ

អាមេរិក៖ ឃាត់​ខ្លួន​ជន​ឯកោ​ម្នាក់ ដែល​រស់​គេច​ខ្លួន​ក្នុង​ព្រៃ​ជាង​២៧ឆ្នាំ

បុរសអាយុ៤៧ឆ្នាំម្នាក់នេះ បានរស់នៅក្នុងព្រៃដ៏ជ្រៅ មួយចំហៀងទៀតនៃពិភពលោក ហើយទើបតែ​ត្រូវបាននគរបាល​ចាប់ឃាត់ខ្លួន ខណៈពេលដែលគាត់កំពុងតែលួច ម្ហូបចំណីនៅក្នុងតង់បោះជំរុំ របស់ពួកយុវជន ក្នុងរដ្ឋមែន (Maine) សហរដ្ឋអាមេរិក។


រូបថតរបស់ គ្រីស្តូហ្វើរ ក្នៃធ៍ ថតដោយនគរបាលតំបន់។

កាសែតតេលេហ្គ្រាហ្វ (Telegraph) របស់អង់គ្លេសបានរាយការណ៍ថា គ្រីស្តូហ្វើរ ក្នៃធ៍ (Christopher Knight) បានយក​ព្រៃ​ជាជម្រក ចាប់តាំងពីព្រឹត្តិការណ៍ ផ្ទុះម៉ាស៊ីនប្រតិករ នៅក្នុងឆេណូវីល (Tchernobyl) នាឆ្នាំ១៩៨៦។ ជាព្រឹត្តិការណ៍​ធំចុង​ក្រោយបំផុត របស់ពិភពលោក ដែលបុរសរូបនេះ នៅចងចាំ ហើយបាននិយាយប្រាប់ទៅនគរបាល នៅពេលបន្ទាប់​ពីការ​ឃាត់ខ្លួន។ ប៉ុន្តែបុរសបានបញ្ជាក់ថា នេះមិនមែនជាមូលហេតុ ដែលជម្រុញអោយគាត់ មានជីវិតចេញទៅរស់នៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...