Posts in ‘អត្ថបទមានវីដេអូ’ Category

បទ«ផឹកកាហ្វេ» បង្កគ្រោះដល់ ឃិត សុម៉ាលីស ដោយ​ទាំង​អ្នក​និពន្ធទៀត

បទ«ផឹកកាហ្វេ» បង្កគ្រោះដល់ ឃិត សុម៉ាលីស ដោយ​ទាំង​អ្នក​និពន្ធទៀត

ម្ចាស់បទ «BaBy របស់បង ជាសង្សារចាស់របស់អូន» កញ្ញា ឃិត សុម៉ាលីស កំពុងរងនូវព្រនង់ នៃការរិះគន់យ៉ាង​ចាស់​ដៃ ពីសំណាក់មហាជនទាំងក្នុង និងក្រៅបណ្តាញសង្គម។ ការរិះគន់នេះ បន្ទាប់ពីកញ្ញា បានឡើងបកស្រាយ ចម្រៀង​មួយ​បទ ដែលមានចំណងថា «ផឹកកាហ្វេ» នៅលើស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី «Fun zone» ។

កញ្ញា ឃិត សំម៉ាលីស តារាចម្រៀងស្រីល្បី ខាងបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ ត្រូវបានទស្សនិករិះគន់ថា ច្រៀង​មិន​ពិរោះ ច្រៀងដូចអាន លឺសូវ៉ល់ៗ ស្តាប់មិនបាន ច្រៀងទៅ គ្មានក្បាលគ្មានកន្ទុយ មិនដឹងនិយាយពីអ្វី។ ចំណែក​ឯ​ក្បាច់​រាំវិញ ក៏មិនសូវស៊ីជាមួយសាច់ភ្លេង កញ្ញាល្បីឈ្មោះបានតែមួយគត់គឺ ខាងស៊ិចស៊ី លេចលើ បញ្ចេញក្រោម។

ការរិះគន់ពីមហាជន មិនត្រឹមតែបាញ់ឆ្ពោះ ទៅរកតារាចម្រៀងស្រីរូបនេះទេ តែសូម្បីតែអ្នកនិពន្ធបទចម្រៀង មួយ​បទ​នេះ ក៏នូវការរិះគន់ មិនតិចដែរ។ ក្រុមអ្នករិះគន់បានលើកឡើងថា បទនេះស្តាប់មិនបាន [...]

ទម្លាយ​​វីដេអូ​​បង្ហាញ​​ពី​​ភេវជន​​ដាក់​​គ្រាប់​​បែក នៅ​ប៊ូស្ដុន

ចៅក្រម ដែលទទួលបន្ទុក វិន្និច្ឆ័យទោស ជនសង្ស័យទីពីរ ជ័កហារ ត្សាណី ក្នុងសំនុំរឿងភេវរកម្ម បំផ្ទុះគ្រាប់បែក កាល​ពី​ថ្ងៃទី១៥ខែមេសា នៅក្បែរទីផ្ដាច់ព្រ័ត្រ នៃកីឡារត់ម៉ារ៉ាតុន ក្នុងទីក្រុងប៊ូស្តុន សហរដ្ឋអាមេរិក បានទស្សនាវីដេអូទាំងនេះ ដែលបង្កឲ្យមានការរញ្ជួលចិត្តខ្លាំងឡើង។

វីដេអូទាំងនេះ ប្រមូលបានមក ពីវីដេអូត្រួតពិនិត្យសុវត្ថិភាព ដែលម្ចាស់ហាងជាច្រើន នៅតាមដងផ្លូវនោះ បានដាក់បំពាក់​សម្រាប់ហាង ឬភោជនីយដ្ឋានរបស់ពួកគេ។ ហើយគឺភ្នាក់ងារស៊ើបអង្កេតអាមេរិក ជាអ្នកយកវីដេអូទាំងអស់ មកចងក្រង ជាវីដេអូទាំងមូលនេះឡើង។

វីដេអូទីមួយ បង្ហាញពីជនសង្ស័យទាំងពីរ កំពុងដើរដូចគេឯង នៅក្នុងចំណោមមនុស្សម្នា ជាមួយនឹងសាកាដូ (កាបូប​ស្ពាយ​ពីលើខ្នង) ម្នាក់មួយ ដែលនៅក្នុងកាបូបនោះ មានផ្ទុកទៅដោយ គ្រាប់បែកឆ្នៃ។ បន្ទាប់មកទៀត គេឃើញជន​សង្ស័យ​ម្នាក់ បានដាក់កាបូបនេះ នៅក្បែរភេោជនីយដ្ឋានមួយ មុននឹងដើរចេញពីទីនោះ។

[...]
រដ្ឋអ៊ីស្លាម​ប្រើ​កុមារ​ឲ្យ​បាញ់​សម្លាប់​បុរស​ម្នាក់ ដែល​ជាប់​ចោទ​ពី​«ចារកម្ម»

រដ្ឋអ៊ីស្លាម​ប្រើ​កុមារ​ឲ្យ​បាញ់​សម្លាប់​បុរស​ម្នាក់ ដែល​ជាប់​ចោទ​ពី​«ចារកម្ម»

ក្នុងវីដេអូដែលមានរយៈពេលជាង១០នាទី ដាក់បង្ហោះកាលពីថ្ងៃអង្គារ គេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជា Muhammad Said Ismail Musallam ជាតិអារ៉ាប់ពាក់កណ្ដាលអ៊ីស្ត្រាអែល ពាក់អាវពណ៌លឿង និងលិខិតឆ្លងដែន នៃប្រទេស​អ៊ីស្ត្រាអែល។ បុរសម្នាក់នេះ ត្រូវបានចោទប្រកាន់ ថាបានធ្វើ«ចារកម្ម» ឲ្យក្រុមមួយហៅថា Mossad។

បន្ទាប់មក កុមារដែលឈរនៅក្បែរនោះ បានបាញ់បុរសនេះ មួយគ្រាប់ចំកណ្ដាលក្បាល មុននឹងបន្ថែមជាច្រើនគ្រាប់ទៀត ពីលើសាកសព ដោយស្រែកឡើងថា «ព្រះអាឡាហ៍ ដ៏ខ្ពស់ខ្ពស់ជាងគេ (Allah Akbar)»។

នៅជិតកុមារនោះ ជាយុវជនម្នាក់ទៀត ដែលគេស្គាល់ថា មានជាតិបារាំង ជាបងថ្លៃរបស់ មហាមេដ ម៉េរាហ៍ (Mohamed Merah) ភេវរជនម្នាក់ទៀត ដែលបានបាញ់សម្លាប់ កុមារជាតិជ្វីហ្វជាច្រើននាក់ នៅក្រុងទូលូ ប្រទេសបារាំង។ នេះបើតាម​អ្នកការសែតបារាំង ជំនាញខាងការស្រាវជ្រាវ ពីភេវរកម្ម។ យុវជននេះឈ្មោះ សាប៊្រី អេស៊ីដ (Sabri Essid)  ហើយបាន​និយាយគម្រាម [...]

វាយ​យុវជន​ម្នាក់​ដែល​ទាក់​កូន​ស្រី​ខ្លួន​អាយុ​១១ឆ្នាំ ហើយ​ថត​វីដេអូ​​ផ្សាយ

វាយ​យុវជន​ម្នាក់​ដែល​ទាក់​កូន​ស្រី​ខ្លួន​អាយុ​១១ឆ្នាំ ហើយ​ថត​វីដេអូ​​ផ្សាយ

ជាច្រើនខែណាស់មកហើយ កុមារីជាតិប្រេស៊ីល វ័យ១១ឆ្នាំមួយរូប តែរងការរំខានមិនស្វាង ពីយុវជនមិនស្គាល់មុខម្នាក់ អាយុ២៣ឆ្នាំ។ តាមកម្មវិធីក្នុងទូរស័ព្ទ ហៅថា WhatsApp យុវជនម្នាក់នេះ បានផ្ញើរមកឲ្យកុមារី នូវរូបថតស្រាត អាស​អាភាស និងមានបំណងចង់ជួបកុមារីជាខ្លាំង។ ប៉ុន្តែនៅពេលបានណាត់ ជួបជាមួយកុមារី ក្នុងរដ្ឋ ហ្គ័រអាស (Goiás) នៅ​កន្លែងមួយដាច់ស្រយ៉ាល មិនមានមនុស្សម្នានោះ យុវជនដែលបានទាក់ទង ក្មេងមិនគ្រប់អាយុនេះ បែរជា​បាន​ជួប​ជា​មួយ នឹងឪពុករបស់នាងទៅវិញ។

ការក្ដៅក្រហាយ លាយឡំនឹងការស្អប់ខ្ពើមផងនោះ បុរសជាឪពុក បានវាយយុវជន នៅសល់តែដង្ហើមចង្រិត ហើយ​បាន​ថតជាវីដេអូ យកមកបង្ហោះ តាមអ៊ិនធើណែត។ បុរសបានសរសេរពន្យល់ ជាលក្ខណៈព្រមាន នៅជាប់ជាមួយ​វីដេអូ​ថា «មនុស្សដែលធ្វើអាក្រក់ នឹងទទួលផលអាក្រក់»។ រូបភាពក្នុងវីដេអូ បានក្លាយជាទិដ្ឋភាពមួយ គួរឲ្យភ្ញាក់ផ្អើល នៅ​លើ​គេហទំព័រ​ចែករំលែកវីដេអូ ហៅថា Liveleak [...]

វា... ជា​សត្វ​ឆ្កែ ឬ​តោ​ដូរ​ជាតិ? (vdo)

គ្រួសារដែលចិញ្ចឹមវា មានលំនៅដ្ឋាន នៅក្នុងរដ្ឋ ញូហាមសៀរ (New Hampshire) នៃសហរដ្ឋអាមេរិក។ ប៉ុន្តែគ្រួសារ ដែលមានកូនប្រុសមួយផងនេះ មិនដែលភ័យ នឹងបញ្ហាសុវត្ថិភាពឡើយ បើគេមើលឃើញ «Hulk» សត្វឆ្កែដ៏ធំមួយនេះ ដើរទៅណាមកណា ជាមួយម្ចាស់វា។ មិនត្រឹមតែប៉ុណ្ណឹង ឪពុកម្ដាយរបស់កុមារ ថែមទាំងទុកចិត្តចំពោះ «Hulk» ដោយទុកឲ្យ «Hulk» នៅតែឯងជាមួយកូនខ្លួន ដោយមិនខ្ចីប្រយ័ត្នប្រយែងនោះទៀត។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មានអង់គ្លេស Daily Mail។

សារព័ត៌មាន បានសរសេរថា ជារឿយៗ ម្ចាស់របស់ «Hulk»តែងទុកឲ្យកូនប្រុសអាយុ៣ឆ្នាំរបស់ខ្លួន ឲ្យឡើងជិះលើខ្នង របស់«Hulk» ដោយគ្មានបារម្ភអ្វីទាំងអស់។ បុរសម្ចាស់ឆ្កែ លោក ម៉ារឡន (Marlon) បានបញ្ជាក់ថា៖ «ឆ្កែប្រភេទនេះ វាយកចិត្តម្ចាស់វា និងស្លូតជាទីបំផុត។ វាដូចជា តុក្កតាខ្លាឃ្មុំមួយអញ្ចឹង។»

លោក ម៉ារឡន បានទទួលស្គាល់ថា មាឌរបស់ឆ្កែប៉ុណ្ណេះ អាចនឹងខាំបំបាក់ ដៃមួយចំហៀងរបស់មនុស្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...