Posts in ‘អត្ថបទមានវីដេអូ’ Category

បង្វិល​ស្នាដៃ​ចម្លាក់​មួយ​នេះ ចេញ​ជា​ចលនា​គួរ​ឲ្យ​រន្ធត់

វិចិត្រករ ជាតិអង់គ្លេស លោក Mat Collishaw ជាអ្នករកឃើញ នូវទេពកោសល្យបែបនេះ។ វិចិត្រករសូន្យរូប បានឆ្នៃ និង​បង្កើតជារូបចំលាក់តូចៗ ដកស្រង់ចេញ ពីការប្រធានបទមួយ ស្ដីពី«ការកាប់សម្លាប់ ជនស្លូតត្រង់» របស់​វិចិត្រករ​ម្នាក់​ទៀត គឺលោក Pierre Paul Rubens ដែលបានយកសាច់រឿង ពីក្នុងគុម្ពី ប៊ីប មកគូរដាក់នៅក្នុងផ្ទាំងគំនូររបស់ខ្លួន។

ស្នាដៃសូន្យរូប របស់លោក Mat Collishaw បានធ្វើឲ្យដែលបានឃើញ អត់ទ្រាំមិនស្ងើចសរសើរមិនបាន ដោយសារតែ​ពេល​ដែលគេបង្វិលទោងនេះ ឲ្យវិលឲ្យខ្លាំងទៅ រាល់រូបចម្លាក់ទាំងអស់ នឹងបង្កើតជាចលនា ដូចជាចលនា នៅរូបភាព 3D យ៉ាងដូច្នេះដែរ។

តាមពិតទៅ ចលនានៃរូបចម្លាក់តូចៗ ទាំងអស់នេះ ត្រូវបានលោក Mat Collishaw បង្កើតឡើងម្ដងបន្ដិចៗ ម្ដងមួយ​ដំណាក់​កាលៗ ដោយប្រើចលនារបស់កម្មវិធី 3D ដ៏ល្បីឈ្មោះ 3DS Max និង ZBrush។ វិចិត្រករបានឆ្លាក់រូបទាំងអស់ មានចំនួន ៣៥០​​រូប ឬ៣៥០កាយវិការ ហើយបានប្រើពេល រហូតដល់៦ខែ [...]

អ្នក​ជំនាញ​ម្នាក់​អះអាង​ដឹង​ពី​យន្ដហោះ MH370 ថា​នៅ​កន្លែង​ណា

១ឆ្នាំ២ខែ បានកន្លងផុតទៅ ការបាត់ខ្លួននៃយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ MH370 នៅតែ​មិន​មានការបកស្រាយ ឲ្យដឹងច្បាស់លាស់ យ៉ាងដូចម្ដេច ឬយ៉ាងណានោះនៅឡើយ។ តួយន្ដហោះប៊ូអីង (Boeing 777) ទាំង​មូល ក៏នៅមិនទាន់បានរកឃើញ ហើយ​អាជ្ញាធរ​នៃប្រទេសម្ចាស់យន្ដហោះវិញ ដែលបានប្រកាសថា ករណីយន្ដហោះនេះ ជាឧប្បត្តិហេតុនោះ ក៏ដូចជាមិនសូវ បាន​ធ្វើ​អត្ថាធិប្បាយ ឲ្យមានតម្លាភាព ខ្លាំងក្លានោះដែរ។

តែសម្រាប់អ្នកជំនាញបារាំង ខាងអាកាសចរណ៍ លោក អេនដ្រេ មីលណេ (Andre Milne) វិញ បានចេញមកអះអាងថា លោកបានដឹង ពីកន្លែងដែលយន្ដហោះមួយនេះ កំពុងស្ថិតនៅ។ នៅក្នុងវីដេអូខាងលើនេះ លោកបានអំពាវនាវ ស្វែងរក​ការរៃអង្គាស ដើម្បីយកថវិកា ទៅផ្គត់ផ្គង់ការស្រាវជ្រាវ របស់លោក និងក្រុមការងារ។

លោក អេនដ្រេ មីលណេ ជាអ្នកជំនាញមួយរូប ធ្វើការនៅក្នុងផ្នែកបច្ចេកវិទ្យា អាកាសចរណ៍យោធា របស់ប្រទេសបារាំង។ នៅក្នុងវីដេអូ ដែលលោកអះអាង [...]

បញ្ឈប់​អ្នកគ្រូ​សម្រស់​បាន​ម្នាក់​ពី​ការងារ​ ព្រោះថតស្រាត (vdo)

នៅក្នុងប្រទេសឆែក កូនសិស្សជាច្រើននាក់ នៅក្នុងសាលាមួយ នៃទីក្រុង សេស្កាលីប៉ា (Ceska Lipa) បានរកឃើញអ្នកគ្រូ ដ៏ស្រស់ស្អាតរបស់ពួកគេ សម្ដែងជាតារាកុនកូនជ្រូក (XXX) នៅក្នុងវីដេអូមួយ ដែលបានផ្សាយ នៅលើបណ្ដាញ​អាំងធើណែត។ នាង លូស្សី (Lucie) អាយុ៣៥ឆ្នាំ និងដែលមានកូនពីរនាក់រួចហើយ បានចូលខ្លួនទៅថតរឿងកូនជ្រូកនេះ តាម​ការ​ប្រកាស​ស្វែង​តារា របស់ក្រុមហ៊ុនមួយ ឈ្មោះ ឆេកខាស្ទីង (Czech Casting)។

នៅពីមុខម៉ាស៊ីនថត របស់ក្រុមហ៊ុននេះ អ្នកគ្រូបានចាប់ផ្ដើមឈុតឆាក ជាដំបូង នូវកិសម្ភាសមួយ និងបន្ទាប់មកបានធ្វើ នូវឈុតឆាកថតរូប ដែលតម្រូវឲ្យនាង ស្លៀកពាក់ត្រឹមតែខោអាវក្នុង មុននឹងឈានទៅដល់ ការស្រាតអស់ចេញពីខ្លួន។ ក្រោយពីនោះមក អ្នកគ្រូបាន យកប្រេងមកលាប នៅលើដងខ្លួនយ៉ាងស្រើបស្រាល ហើយបានចូលដល់ ឈុតឆាករួមរ័ក្ស យ៉ាងក្ដៅសាច់ ជាមួយនឹងបុរសម្នាក់។

វីដេអូនោះ ត្រូវបានបង្ហោះជាសាធារណៈ ហើយឈ្មោះរបស់នាង ត្រូវបានបង្ហាញឲ្យស្គាល់។ [...]

«ប្រដាល់​ប្រចាំ​សតវត្សន៍»​៖ នាយ​កុយ ឌឺ​ដាក់ ផ្លយ! (vdo)

ជាកម្មវិធីប្រដាល់ ដែលរៀបចំឡើង ដោយទូរទស្សន៍បាយ័ន្ដ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ម្សិល​ម៉ិញនេះ។ ប៉ុន្តែដើម្បីជាចំណីអារម្មណ៍ សម្រាប់ទស្សនិកជន ឲ្យកាន់តែមានភាព សប្បាយរីករាយនោះ ស្ថានីយទូរទស្សន៍ បានបង្កើតឈុតឆាកខ្លី មួយសម្ដែងដោយនាយកុយ និងនាយចេក ដើម្បីរំលឹកពីការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ កាលពីយប់ថ្ងៃទី២ ខែឧសភាកន្លងមកនេះ។

នៅក្នុងឈុតឆាក គេឃើញលោក ជួន ជី ហៅនាយកុយ ទំនងជាដើរតួ ជាកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ រីឯតារាកំប្លែង​មួយរូបទៀត គឺនាយ ចេក ដែលមានគូរមុគូរមាត់ផងនោះ ទំនងជាដើរតួ ជាកីឡាករហ្វីលីពី ម៉ានី ផាគីអៅ។ ក្នុងជំនាញជា​តារាកំប្លែង ដ៏ល្បីឈ្មោះផងនោះ អ្នកទាំងពីរបានធ្វើឲ្យទស្សនិកជន ពេញទាំងសាលប្រកួត ផ្ទុះសំណើច និងធ្វើឲ្យភ្លេចពី​ការ​ប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» តែវាគឺជា «ការចំអកប្រចាំសតវត្សន៍» [...]

បើ​បើក​ឡាន​ដឹក​ធុង​ហ្គាស... កុំ​ជក់​បារី! (vdo)

គ្រោះថ្នាក់ផ្ទុះធុងហ្គាសរបៀបនេះ ពិបាកនឹងមើលឃើញ ឬដឹងជាមុនណាស់ ជាពិសេសករណី ដែលអាចបង្ក ឲ្យទៅជា​វិនាសកម្មមួយ មិនអាចស្មានដល់។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ នៅក្នុងទីក្រុង វ៉េលីគីយ៉េ លូគី (Velikié Louki) នៃប្រទេសរ៉ូស្សី ស្ត្រីម្ចាស់រថយន្ដមួយរូប បានរងគ្រោះនឹងអគ្គិភ័យ ក្នុងខណៈពេល ដែលនាងកំពុងបើក រថយន្ដ។

យុវតីវ័យក្មេង មានបំណងចង់ដុតបារីជក់ នៅក្នុងពេលកំពុងបើកបរ ប៉ុន្តែនាងមិនបានដឹងថា ធុងហ្គាសដែលនាងកំពុងដឹក ដាក់ក្នុងរថយន្ដជាមួយ បានបែកធ្លាយនោះឡើយ។ អណ្ដាតភ្លើង ដែលចេញពីដែកកេះរបស់នាង បានឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ នៅក្នុងរថយន្ដ ហើយឆេះដោយទាំងខ្លួននាងផង។

តែសំណាងល្អ នាងបានបើកទ្វារថយន្ដ រត់ចេញមកក្រៅបាន និងបានរងរបួស តែ​បន្តិចបន្តួចប៉ុណ្ណោះ។ រីឯរថយន្ដ​របស់​នាងវិញ បានរងការខូចខាត សឹងតែទាំងអស់ ដោយត្រូវរង់ចាំអ្នកពន្លត់អគ្គិភ័យមកដល់ ដើម្បីធ្វើការពន្លត់ភ្លើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...