គូស្នេហ៍លួចលាក់ពីរនាក់ភ្ញាក់ខ្លួន ព្រោះពួកគេជាបងប្អូនបង្កើត!
យុវជន លី និង ផូល បានជួបទាក់ទងគ្នា នៅតាមបណ្ដាញអ៊ិនធើណែត។ អស់រយៈពេល២ឆ្នាំ ពួកគេទាំងពីរ បានផ្ញើរឲ្យគ្នាទៅវិញទៅមក នូវសារអេឡិចត្រូនិក នៃភាសាស្នេហាជាច្រើន មុននឹងសម្រេចចិត្ត ចូលដល់ទំនាក់ទំនងដោយផ្ទាល់ ដៃនៅក្នុងដៃ និងឈានទៅដល់ ការរួមរ័ក្សភិសម័យ ជាមួយគ្នា។ តាំងពីពេលនោះមក អ្នកទាំងពីរបាននៅជាមួយគ្នារហូត លែងបែកគ្នាសោះតែម្ដង ហើយគ្រោងនឹងរៀបការ ជាមួយគ្នាទៀត។ ប៉ុន្តែរឿង ដែលនឹកស្មានមិនដល់មួយ បានកើតឡើង...
ក្រុមគ្រសាររបស់ លី បានជួបជាមួយយុវជន ផូល គូស្នេហ៍ស្រឡាញ់គ្នា ចាក់ទឹកមិនលេចរបស់ លី។ រំពេចនោះ ពួកគេបានកត់សម្គាល់ឃើញ មុខមាត់របស់ ផូល មានលក្ខណៈដូចគ្នា ទៅនឹងអតីតស្វាមី (ប្ដីមុន) នៃម្ដាយរបស់យុវជន លី។
ដើម្បីដឹងពីរឿងនេះច្បាស់ ប្រុសស្នេហ៍ទាំងពីរ បានស្នើសុំទៅកម្មវិធីមួយ របស់ទូរទស្សន៍អង់គ្លេស មានឈ្មោះថា «Jeremy Kyle Show» ដើម្បីធ្វើការត្រួតពិនិត្យ «តេស្ត៍ ADN»។ ពិធីករនៃកម្មវិធីទូរទស្សន៍នេះ [...]