អ្នកនាំពាក្យព្រឹទ្ធសភា៖ «មានច្បាប់គ្រប់គ្រង NGO កម្ពុជាមាននីតិរដ្ឋ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 23, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសត្រូវតែមានច្បាប់។ ច្បាប់សម្រាប់គ្រប់គ្រងសង្គម ដែលអាចនាំឲ្យមាននីតិរដ្ឋនៅកម្ពុជា។ នេះជាការអះអាង យ៉ាងមាំមួន របស់លោកម៉ម ប៊ុននាង អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាមន្ត្រីអ្នកនាំពាក្យ របស់ព្រឹទ្ធសភាកម្ពុជា។
ថ្លែងនៅក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាឧកាសសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី «ការរៀបចំគោលនយោបាយ និងអង្គការសង្គមស៊ីវិល» កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ម៉ម ប៊ុននាង បានថ្លែងឡើងថា៖ «សង្គមជាតិយើង សំខាន់ណាស់ឲ្យឈានទៅនិតិរដ្ឋ។ អ្វីៗគ្រប់គ្រងដោយច្បាប់ អនុវត្តន៍ដោយច្បាប់។ (...) ការអភិវឌ្ឍន៍ជាតិ ឈានទៅជាលំដាប់ ឫការកសាងច្បាប់ ក៏ឈានទៅជាលំដាប់ដែរ មិនអាចឈប់បានទេ។ (...) សម្រាប់ការអភិវឌ្ឍន៍ ប្រទេសជាតិ ដំណាក់កាលឈានឡើង ទៅជាលំដាប់ ឯការកសាងច្បាប់ ក៏ឈានទៅជាលំដាប់ដែរ។»
ចំពោះការតវ៉ា និងអ្វីដែលសង្គមស៊ីវិលចង់បាន ត្រូវបានមន្ត្រីអ្នកនាំពាក្យរូបនេះ ថ្លែងអះអាងទៀតថា មិនដែលត្រូវបានហាមឃាត់ ដោយរដ្ឋាភិបាលទេ។ លោកបន្តថា រាល់ច្បាប់នានា ក៏តែងមានការចូលរួម ដោយសង្គមស៊ីវិលដូចគ្នា។ ដូច្នេះសេចក្តីព្រាងច្បាប់មួយនេះ ក៏មិនមានអ្វី ដែលរដ្ឋាភិបាល ថាមិនឲ្យមានការចូលរួម ឬផ្តល់យោបល់នោះឡើយ។ លោកបានថ្លែងឲ្យដឹងថា៖ «(សង្គមស៊ីវិល) សុំចូលរួមមតិយោបល់ ពិតជាត្រឹមត្រូវ។ រដ្ឋាភិបាល មិនដែលឃាត់ឃាំងថា មិនឲ្យផង។»
ប៉ុន្តែលោក ម៉ម ប៊ុននាង ទំនងជាចង់ទម្លាក់កំហុស ទៅអង្គការសង្គមស៊ីវិលមួយចំនួន ដែលបាននឹងកំពុង ធ្វើការទាមទារនោះ ថាមិនបានធ្វើ ក្នុងនាមសង្គមស៊ីវិលឡើយ តែក្នុងនាមបុគ្គលប៉ុណ្ណោះ៕
» សូមស្តាប់កិច្ចសម្ភាសជាមួយលោក ម់ម ប៊ុននាង ទាងស្រុងដូចខាងក្រោម៖