Posts in ‘អត្ថបទមានវីដេអូ’ Category

ឈុត​ឆាក​ពិតៗ​ហាល​វាល នៃ​ចំបាំង​ចុង​ក្រោយ​របស់​ណាប៉ូឡេអុង

ឈុត​ឆាក​ពិតៗ​ហាល​វាល នៃ​ចំបាំង​ចុង​ក្រោយ​របស់​ណាប៉ូឡេអុង

ប្រសិនបើនៅកម្ពុជា គេឧស្សាហ៍បានឃើញ ល្ខោនឈុតឆាកជាច្រើន បានរំលឹកទៅដល់អតីត​ព្រះមហាក្សត្រ​ធំៗ ដូចយ៉ាងព្រះបាទ ជ័យវរ្ម័នទី៧ ជាដើមនោះ នៅប្រទេសប៊ែលហ្សិកឯណេះ ក៏មានការប្រារព្ធខួប២០០ឆ្នាំ នៃចម្បាំងដ៏ធំមួយ នៅវ័ធើឡូ ដែលរំលឹកទៅដល់អធិរាជបារាំង ក្នុងសម័យមុនៗនោះដែរ។ ឈុតឆាកធ្វើ​ឡើង​វិញ ដោយពិតៗ នៅលើទីលានប្រយុទ្ធ វ័ធើឡូ ត្រូវបានបង្កើតឡើង ដោយផ្ទាល់ នៅក្រោមការទស្សនា​យ៉ាង​ជក់ចិត្ត ពីមហាជនមិនតិចជាង ៧ម៉ឺននាក់ឡើយ។

ការប្រារព្ធខួបនេះ បានប្រព្រឹត្តិទៅ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ជាមួយនឹងអ្នកចូលរួម​សម្ដែង​ប្រមាណជា ៦០០០នាក់ (មកពីច្រើនជាតិសាសន៍) និងសេះ ៣០០ក្បាល ព្រមទាំងកាណុង​កាំភ្លើង​តូចធំ ដែលបាញ់ចេញតែ​ភ្លើង និងផ្សែង (មិនអាចបាញ់ចេញ ជាគ្រាប់មែនទែនទេ ព្រោះវាមិនមែន ជា​ចម្បាំង​មែនទែនឡើយ សូមកុំ​ច្រឡំ) នោះទៀត។ ការបង្កើតចម្បាំងនេះឡើងវិញ គឺចង់បង្ហាញពីអធិរាជ ព្រះចៅ ណាប៉ូឡេអុង របស់ប្រទេស​បារាំង [...]

ខ្លាច​ពេទ្យ​ធ្មេញ​ពេក យក​«កាវ​វិទ្យាសាស្ត្រ»​​មក​បិទ​ភ្ជាប់​ធ្មេញ

ខ្លាច​ពេទ្យ​ធ្មេញ​ពេក យក​«កាវ​វិទ្យាសាស្ត្រ»​​មក​បិទ​ភ្ជាប់​ធ្មេញ

ក្នុងរយៈពេល១០ឆ្នាំមកនេះ អ្នកស្រី អេនជី បាឡូវ សុខចិត្តសុំជំនួយពី កាវវិទ្យាសាស្ត្រ ជៀសជាងចូលខ្លួន ទៅឲ្យពេទ្យធ្មេញពិនិត្យ និងព្យាបាល ធ្មេញរបស់អ្នកស្រី។ តែ«កាវវិទ្យាសាស្ត្រ» មិនមែនជាថ្នាំ ជួយសម្រួល​បញ្ហាធ្មេញ ដល់អ្នកស្រីនោះទេ។ អ្នកម្ដាយ អេនជី ជាតិអង់គ្លេស ដែលមានអាយុ៤៨ឆ្នាំរូបនេះ បានរៀបរាប់​ពីរឿង ដ៏កំសត់ខ្លោចផ្សារនេះ ប្រាប់សារព័ត៌មាន «Mirror»។

«ខ្ញុំបានបន្តក់កាវនេះ តែបន្តិចទេ»

អ្នកស្រីបានពន្យល់ថា៖ «នៅពេលដែលមានធ្មេញមួយជ្រុះ ខ្ញុំបានបន្តក់កាវនេះ តែបន្តិចទេ ហើយសាកល្បង​យកធ្មេញនោះ ទៅដាក់ដាំនៅកន្លែងដើមវិញ ដើម្បីកុំឲ្យមានប្រហោង នៅពេលបើកមាត់»។

ហេតុអ្វីក៏ធ្វើរឿងចម្លែកបែបនេះ? អ្នកស្រី អេនជី បាឡូវ បានឆ្លើយឡើងថា មកពីអ្នកស្រី«តក់ស្លុត» ដោយ​សារមរណៈភាព របស់ម្ដាយអ្នកស្រី បានកើតឡើង ព្រោះជំងឺមហារីកបំពង់ក។ អ្នកស្រីបានពន្យល់ទៀត​ថា៖ «ម្ដាយខ្ញុំមានធ្មេញមួយ [...]

«Harmony of the Seas» នាវា​ទេសចរណ៍​ធំ​​ជាង​គេ លើ​លោក

«Harmony of the seas» ជានាវាទេសចរណ៍ខ្នាត«យក្ស» ដែលទើបត្រូវបានគេរុញទម្លាក់ទឹក កាលពីព្រឹក​ថ្ងៃ​សុក្រ បន្ទាប់ពីវាស្ថិតក្នុង ការដ្ឋានសាងសង់នាវានេះ រាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣កន្លងមក។

ជាស្នាដៃដ៏ធំសម្បើម និងពោរពេញដោយភាពសម្បូរបែប សម្រាប់នាវាមួយ ដែលមានបណ្ដោយប្រវែង ៣៦២​ម៉ែត្រ និងទទឹង៦៦ម៉ែត្រ និងដែលត្រូវបញ្ជូន ទៅក្រុមហ៊ុនម្ចាស់បញ្ជាទិញ ដែលជាសាខាមួយ របស់​សាជីវកម្ម​អាមេរិកដ៏ធំ ឈ្មោះ «Royal Caribbean Cruises Ltd» ហៅកាត់ជាភាសាអង់គ្លេស «RCCL»។

តាមពិតទៅ សាជីវកម្មមួយនេះ ធ្លាប់បញ្ជាទិញនាវាទេសចរណ៍ធំៗដូច្នេះ ពីសហគ្រាស ស៊ាំងណាហ្សែ បារាំង ចំនួន១២នាវាហើយ ក្នុងនោះមាននាវា ខ្នាតយក្សដូច្នេះចំនួនពីរ ដែលមានប្រវែងបណ្ដោយ ៣៦២ម៉ែត្រ​ដូច​គ្នា ដោយគ្រាន់តែនាវាទាំងពីរនោះ មានប្រវែងទទឹងត្រឹមតែ ៦៥ម៉ែត្រប៉ុណ្ណោះ។ រីឯករណីពិសេសរបស់​នាវាថ្មី​នេះ គឺសង្កត់ធ្ងន់ទៅលើ ការសន្សំសំចៃផ្នែកថាមពល [...]

នៅ​ពេល​កុមារី​ចៅ​មហា ចាប់​កុមារា​ចៅ​មហា ថើប...

នៅ​ពេល​កុមារី​ចៅ​មហា ចាប់​កុមារា​ចៅ​មហា ថើប...

ប្ដីប្រពន្ធទើបនឹងរៀបការនោះ គឺនាង ម៉ៃឃើល ហ័ល (Michelle Hall) និងលោក អេនតូនី ផាម័រ (Anthony Palmer) ហើយអាពាហ៍ពិពាហ៍របស់ពួកគេ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ ក្នុងក្រុង ក្នុកវីល (Knoxville) នៃរដ្ឋតែណេស៊ី (Tennessee) សហរដ្ឋអាមេរិក។ នៅថ្ងៃប្រកបដោយសុភមង្គលនោះ កូនស្រីរបស់កូនក្រមុំ កុមារី អេនឌ័សុន (Anderson) ដែលទើបនឹងមានអាយុ៤ឆ្នាំ និងជាកុមារីចៅមហា របស់​ពិធីអាពាហ៍ពិពាហ៍នេះផង តែងបង្ហាញខ្លួន នៅចំពោះអ្នកថតរូប និងថតវីដេអូ ថានាងតូចទៅវិញទេ ជាកូន​ក្រមុំ។ ជាងថតរូប នាង លីអាហ៍ ប៊ូឡាហ៍ (Leah Bullard) បានស្រង់សំដីរបស់កុមារី ដែល​បាន​និយាយ មិន​ដាច់​ពី​មាត់ មកបញ្ជាក់ថា៖ «ខ្ញុំជាកូនក្រមុំ»។

នៅពេលដែលនាង លីអាហ៍ បានថតយកប្លង់រួមគ្នាមួយ រវាងកូនកម្លោះកូនក្រមុំ ចៅមហា និងសាក្សី​ទាំង​អស់​នោះ ស្ត្រីជាងថតរូបយើង បានស្នើសុំទៅសាមីខ្លួនទាំងពីរនាក់ ឲ្យបង្ហាញនូវសេចក្ដីស្រឡាញ់របស់ពួកគេ [...]

ក្ដាម«ក្រហម» នាំ​គ្នា​មក​បង្កក​ខ្លួន នៅ​លើ​ឆ្នេរ​កាលីហ្វ័នី !

ក្រុមក្ដាម រាងដូចបង្កងសមុទ្រ ដែលគេឲ្យឈ្មោះថា ជា«ក្ដាមក្រហម»នោះ  បានឡើងមកបង្កកខ្លួន និងបន្ទាប់​មកបានងាប់ នៅលើឆ្នេរភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្ត្រមួយរូប ពីសកល​វិទ្យាល័យកាលីហ្វ័រនី អ្នកស្រី លីនស៊ី សាឡា () បានថ្លែងឲ្យដឹងពីហេតុការណ៍នេះថា៖ «វាពិតជាបណ្ដាល មក​ពីការឡើងកម្ដៅ នៅក្នុងទឹក»។

បើតាមធម្មតា ក្រុមក្ដាមក្រហម ដែលមានប្រវែងប្រមាណជា ពី២,៥ ទៅ៧,៥សង់ទីម៉ែត្រទាំងនោះ ចូលចិត្ត​រស់​នៅ ក្នុងសមុទ្រ កាលីហ្វ័រនីខាងក្រោម នៃប្រទេសម៉ិចសិក។ ប៉ុន្តែហេតុការណ៍ ឡើងមកបង្កកខ្លួន នៅ​លើ​គោក របៀបនេះ មិនដែលកើតមានពីមុនមកទេ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...