Posts in ‘អត្ថបទមានវីដេអូ’ Category

ចត​រថយន្ដ​លើ​កន្លែង​ជន​ពិការ... ចេញ​មក​វិញ​ឃើញ​ដូរ​ពណ៌

បន្ទាប់ពីហេតុការណ៍នេះ លើកក្រោយៗ អ្នកបើកបររថយន្ដ តោងត្រិះរិះឲ្យបានច្រើនបន្តិច មុននឹងសម្រេច​ចិត្ត​ចត​រថយន្ដ នៅទីណាមួយ។ ហើយក៏មិនអាចយកលេសថា មើលមិនឃើញសញ្ញាចំណត សម្រាប់ជនពិការ​នោះឡើយ ព្រោះបើសូម្បីគេមើលពីចម្ងាយ (តាមរយៈវីដេអូ) ក៏គេអាចដឹងដែរ ថាចំណតនោះ សម្រាប់យាន​របស់អ្នកពិការ។​

តែអ្នកបើកបរជាតិប្រេស៊ីលម្នាក់នេះ នៅតែចតរថយន្ដរបស់ខ្លួន នៅលើគំនូសនោះ ទាំងដឹងថា ខ្លួនមិនត្រូវ​បាន​អនុញ្ញាតផងនោះ។

ដូច្នេះ វិធីមានតែម្យ៉ាងទេ ដែលធ្វើឲ្យយុវជនអ្នកបើកបររូបនេះ អាចមើលឃើញច្បាស់ នូវចំណតសម្រាប់​អ្នក​ពិការ នៅពេលក្រោយៗទៀត។ នោះ គឺយុវជនមួយក្រុម របស់ក្រុម BOOM ដែលសុទ្ធសឹងមានជំនាញ ខាង​ធ្វើវីដេអូ បង្កការភ្ញាក់ផ្អើល​នោះ បានយកក្រដាស់«Post-it» មកបិតពាសពេញ ពីខាងក្រៅរថយន្ដ ដោយ​មិន​ភ្លេចដាក់រូបសញ្ញា ជនពិការយ៉ាង​ធំៗ នៅទាំងសងខាង និងខាងក្រោយ នៃរថយន្ដផងទេ។

វីដេអូដែលបានលួចថត ពីហេតុការណ៍នេះ ត្រូវបានយកមកបង្ហោះ [...]

ប្រើ​ពេល​តែ១០វិនាទី​ម្នាក់ ដើម្បី​ងូត​ទឹក​ឲ្យ​ហើយ!

កាលពីថ្ងៃអាទិត្យកន្លងទៅ កម្មវិធី«Zone Interdite»មួយរបស់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខ៦ បានបញ្ចាំងជូន​ទស្សនិកជន នូវបេក្ខជនប្រមាណជា ៨០០០នាក់ ដែលមកហ្វឹកហាត់ នៅក្នុងកងពល ទាហានមកពីបរទេស ស្ថិត​ក្នុង​ក្រុង អូប៉ាញ (Aubagne ភាគខាងត្បូងប្រទេសបារាំង)។ មានអាយុពី១៧ រហូតដល់ ៤០ឆ្នាំ បេក្ខជន​ដែលមក​ពីប្រទេសជាច្រើន នៅក្នុងពិភពលោកទាំងនោះ សុទ្ធតែបានឆ្លងកាត់ នូវអតីតកាលរបស់ពួកគេ ដោយ​​ឡែកៗ​ពីគ្នា។

តាមពិតទៅ កងពលទាហាន មកពីបរទេសនេះ មិនមែនជាកងពល ឬទាហានពិតប្រាកដ សម្រាប់យក​ទៅ​ចេញ​ច្បាំងនោះទេ តែជាកន្លែងហ្វឹកហាត់ កម្លាំងចិត្ត និងកម្លាំងកាយ ដែលមានលក្ខណៈយោធា ដើម្បីធ្វើឲ្យ​មាន​ការផ្លាស់ប្ដូរ ក្នុងជីវិត។ ប៉ុន្តែពាក្យថា «មានលក្ខណៈយោធា» មិនមែនគ្រាន់តែជាពាក្យមួយ សម្រាប់លេង​សើច​នោះឡើយ តែបេក្ខជនទាំងអស់ ចាំបាច់ត្រូវឆ្លងកាត់ នូវវិញ្ញាសារពិបាកៗជាច្រើន ប្រៀបបាននឹង​ទាហាន​ពិតៗ​ដូច្នេះដែរ។

ក្នុងនោះ [...]

កំហឹង​សង​សឹក​របស់​ទន្សាយ ទៅ​លើសត្វ​​ពស់ ព្រោះ​សម្លាប់​កូន

ទឹកចិត្តជាម្ដាយ មិនមានដែនកំណត់ទេ នៅក្នុងលោកយើងនេះ ទោះជាមនុស្ស ឬសត្វក៏ដោយ។ ភស្ដុតាង​ជា​រូបភាពនេះ បានបង្ហាញយ៉ាងច្បាស់ ពីការសងសឹងរបស់សត្វទន្សាយមួយក្បាល បន្ទាប់ពីវាបានដឹងថា កូន​របស់វាទាំងពីរក្បាល ត្រូវបានសត្វពស់រួមរឹតសម្លាប់ ប្រុងនឹងយកមកធ្វើចំណីរួច។

ដំបូងឡើយ ទន្សាយជាម្ដាយ បានដឹងភ្លាមថា កូនទាំងទ្វេររបស់វា បានស្លាប់អស់ហើយ រួចប្រើជើងរបស់​វា​ធាក់សត្វពស់ ពីរជើងយ៉ាងធ្ងន់។ រីឯសត្វពស់វិញ ដឹងខ្លួនថា មិនអាចទប់ទល់នឹងរន្ទះជើង របស់សត្វទន្សាយ​ធំ​នេះបាន ក៏បានវាចេញ ទំនងចង់គេច។ ប៉ុន្តែការវាយប្រហារ របស់ទន្សាយជាម្ដាយ មិនបានព្រលែងសត្វពស់ ឲ្យចេញទៅវិញដោយងាយៗ នៅពេលដែលយុត្តិធម៌មិនទាន់បានរកឃើញ សម្រាប់កូនខ្លួននោះឡើយ។

វីដេអូត្រូវបានបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ កាលពីថ្ងៃទី១៨ ខែមិថុនានេះ តែមានមនុស្សចុច ចូល​ទៅអបអរជ័យជំនះ ដ៏អភ័ពរបស់សត្វទន្សាយ ដល់ទៅជាង៩លាននាក់ហើយ៕

ភេវរកម្ម​នៅ​បារាំង៖ មនុស្ស​ម្នាក់​ស្លាប់​ដាច់​ក - រក​ឃើញ​ទង់ ISIS

ភេវរកម្ម​នៅ​បារាំង៖ មនុស្ស​ម្នាក់​ស្លាប់​ដាច់​ក - រក​ឃើញ​ទង់ ISIS

បើតាមលទ្ធផលនៃការស៊ើបអង្កេត ភ្លាមៗដំបូង ដែលបានធ្វើនៅនឹងកន្លែង បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឬ​ច្រើននាក់ ដែលស្ថិតនៅក្នុងរថយន្ដមួយ បានបើកបុកចូល ទៅក្នុងរោងចក្រ។ ប្រភពមួយទៀត បាន​រាយ​ការណ៍​ដែរថា ការផ្ទុះមួយដ៏ខ្លាំង បានកើតឡើង នៅពេលនោះ។

ប្រភពបានការនោះ បានឲ្យដឹងទៀតថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញស្លាប់ ដោយដាច់ក នៅ​ក្បែរ​នឹងរោងចក្រ។ ប៉ុន្តែគេមិនដឹងច្បាស់ថា តើសាកសពនេះ ត្រូវបានសម្លាប់នៅនឹងកន្លែង ឬត្រូវបានដឹកពី​ទីណា​មួយ ហើយយកមកទម្លាក់ចោលនៅទីនេះទេ។ ទង់របស់ក្រុមអង្គការ រដ្ឋអ៊ីស្លាមមួយ ក៏ត្រូវបានរកឃើញ នៅ​នឹងកន្លែងនោះដែរ។

បើតាមប្រភពមួយទៀត បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យដទៃទៀត បានចូលទៅក្នុង​រោងចក្រ «Air Products» ដោយមានទង់ របស់អង្គការរដ្ឋអ៊ីស្លាម នៅនឹងដៃ [...]

នគរបាល​ប្រេស៊ីល​បាញ់​ជន​សង្ស័យដួល ក្នុង​រូបភាព​ផ្សាយ​ផ្ទាល់

ហេតុការណ៍ ដែលមានការធ្វើអត្ថាធិប្បាយ ដោយអ្នកសារព័ត៌មានល្បីឈ្មោះនោះ បានកើតឡើង​​កាល​ពីថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ នៅក្នុងកម្មវិធី «Cidade Alerta» របស់ស្ថានីយ៍ទូរទស្សន៍ «R7» ដែលត្រូវបាន​ផ្សាយ​បន្តផ្ទាល់ ពីការប្រមាញ់របស់នគរបាល ដេញតាមជនសង្ស័យពីរនាក់ ដោយកំពុងជិះម៉ូតូគេចខ្លួន។ មួយ​សន្ទុះ​ក្រោយមក ជនសង្ស័យម្នាក់ បានបោះមួកសុវត្ថិភាពរបស់ខ្លួន ទៅលើនគរបាលម្នាក់ ដែលជិះម៉ូតូ​យ៉ាង​ប្រកិត នៅពីក្រោយ ក្នុងបំណងចង់ឲ្យនគរបាលនោះដួល។

ផ្ទុយទៅវិញ ជនសង្ស័យទាំងពីរបែរជាដួល បោកខ្លួនទៅលើចិញ្ចើមផ្លូវទៅវិញ។ ភ្នាក់ងារនគរបាល ឈ្មោះ ហាមីថុន (Hamilton) ដែលដេញតាមជនសង្ស័យនោះ បានមកទាន់ឈប់ម៉ូតូ រួចដកកាំភ្លើង បាញ់ចំនួន៤គ្រាប់ ទៅលើជនសង្ស័យ។

ឈុតឆាកនេះ ត្រូវបានពលរដ្ឋប្រេស៊ីលភាគច្រើន តាមដានទស្សនា ដោយសារតែជាកម្មវិធីផ្សាយបន្តផ្ទាល់ និង​មានអ្នកសារព័ត៌មាន ប្រចាំស្ថានីយ៍ទូរទស្សន៍លោក ម៉ាសឺឡូ រ៉ឺហ្សេនដេ (Marcelo [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...