កិច្ចព្រមព្រៀងលើទិដ្ឋាការរួម នឹងត្រូវអនុវត្តន៍រវាងកម្ពុជានិងថៃ
ប្រទេសថៃ និងកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់អោយអនុវត្តន៍ នូវកិច្ចព្រមព្រៀងមួយ ស្ដីអំពីការប្រើប្រាស់ទិដ្ឋាការ រួមតែមួយ ដែលនឹងអនុញ្ញាតិអោយអ្នកទេសចរណ៍ ធ្វើដំណើរមកកាន់ប្រទេសទាំងពីរបាន ចាប់ពីថ្ងៃទី២១វិច្ឆិកាឆ្នាំ២០១២ ខាងមុខនេះ។ នេះជាការលើកឡើងអោយដឹង របស់នាយកដ្ឋានអន្តោប្រវេស្សន៍ថៃ និងត្រូវបានដកស្រង់សំដីដោយ កាសែតបាងកកប៉ុស្ដ៍។
ទិដ្ឋាការកម្ពុជា ដែលចេញដោយតំណាងស្ថានទូត នៅអារញ្ញយ៉ាប្រថេត ប្រទេសថៃ។
ចាប់ពីថ្ងៃទី២១វិច្ឆិកានេះតទៅ អ្នកទេសចរណ៍ដែលចូលមកប្រទេសថៃ ជាមួយនឹងទិដ្ឋាការទេសចរណ៍ នឹងអាចធ្វើដំណើរ ទៅកាន់ប្រទេសកម្ពុជាបាន នៅក្នុងរយះពេលសុពលភាពនៃទិដ្ឋាការនោះ ដោយមិនចាំបាច់សុំទិដ្ឋាការកម្ពុជាបន្ថែមទៀតនោះទេ។ ដំណើរការអនុវត្តន៍នេះ [...]