Posts in ‘សម្រាំងជាខេមរភាសា’ Category

កីឡាករបាល់ទាត់ស៊ីសូកូ៖ ខ្ញុំ​កើត​មក សំរាប់​បាល់​ទាត់​អង់គ្លេស

កីឡាករបាល់ទាត់ស៊ីសូកូ៖ ខ្ញុំ​កើត​មក សំរាប់​បាល់​ទាត់​អង់គ្លេស

ម៉ូសា ស៊ីសូកូ (Moussa Sissoko) របស់ក្រុមញ៉ូកាស្សល យូណៃធីត (Newcastle United) បាននិយាយថា «ព្រីមែលីក (Premier League) បាន បង្កើតឡើងសំរាប់គាត់» បន្ទាប់ពីខ្សែបំរើ អន្តរជាតិបារាំងរូបនេះ បានចាប់ផ្តើមអាជីពរបស់គាត់ ក្នុងប្រទេសអង់គ្លេស ជាមួយនឹងគ្រាប់ បាល់បញ្ចូលទីចំនួន ២គ្រាប់ នឹងគ្រាប់បាល់បញ្ចូនចំនួន ១ទៀត ក្នុងការប្រកួតដំបូង ចំនួនពីរដងរបស់គាត់។


កីឡាករ ម៉ូសា ស៊ីសូកូ ក្រោយពេលទាត់បាល់គ្រាប់ទីពីរ ចូលទីរបស់ឆែលស៊ី។

ស៊ីសូកូ (Sissoko) ជាកីឡាករមួយរូប ក្នុងចំណោមកីឡាករទាំង៥ ដែលបានមកចូលរួម ជាមួយនឹងក្រុមដែលស្ថិតនៅ តំបន់ គ្រោះថ្នាក់ នៅក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករ នាខែមករានេះ ភ្លាមៗ បានជួយអោយក្រុម យកឈ្នះលើក្រុម អាស្តន់ វិឡា (Aston Villa) និងម្ចាស់ជើងឯកអ៊ឺរ៉ុប [...]

ខ្លីៗ ជុំវិញរាជពិធីថ្វាយ​​ព្រះ​​ភ្លើង ​ព្រះ​បរម​រតន​​កោដ្ឋ

ខ្លីៗ ជុំវិញរាជពិធីថ្វាយ​​ព្រះ​​ភ្លើង ​ព្រះ​បរម​រតន​​កោដ្ឋ

ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋ ក្នុងថ្ងៃទីបួននេះ ព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី និង ព្រះវររាជមាតា មុនីនាថ សីហនុ ទ្រង់បានយាងថ្វាយព្រះភ្លើង ដល់ព្រះបរមសពព្រះមហាវីរក្សត្រ ដោយផ្ទាល់ព្រះអង្គ នាទិសខាងត្បូង នៃព្រះមហាបញ្ចា ព្រះបរមមេរុ និងបួងសួង ឱ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ យាងទៅកាន់ព្រះបរម​សុគតិភពនៃឋានទេវលោក។


ពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ។ MONOROOM.info Photo/ O.Vary

មុនពិធីថ្វាយព្រះភ្លើងបានចាប់ផ្តើម គេសង្កេតឃើញក្រុមបារគូ ដែលនាំមុខដោយភ្លេងបុរាណនៃព្រះបរមរាជវាំង បានដង្ហែ​ព្រះភ្លើង សម្រាប់ថ្វាយក្នុងពិធីបូជាព្រះបរមរតនកោដ្ឋ ចេញពីព្រះបរមរាជវាំង ទៅព្រះបរមបញ្ចានៃព្រះបរមមេរុ។

កាលប៉ុន្មនានសប្តាហ៍ [...]

កម្ពុជា​បង្គុំ​លា​ជា​ចុង​ក្រោយ «សម្ដេច​ឪ»​អតីត​ព្រះរាជា​របស់​ខ្លួន

កម្ពុជា​បង្គុំ​លា​ជា​ចុង​ក្រោយ «សម្ដេច​ឪ»​អតីត​ព្រះរាជា​របស់​ខ្លួន

ព្រះបរមសព ដាក់ក្នុងព្រះមឈូសារ បានចាកចេញពីព្រះបរមរាជវាំង នៅម៉ោងប្រមាណជា ០៨ព្រឹក ម៉ោង​នៅ​រាជធានី​​ភ្នំពេ ញ ហើយបានដង្ហែរឆ្ពោះ ទៅកាន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ «វត្តភ្នំ» មុននឹងកាត់តាម​មហាវិថី​ព្រះ​នរោត្តម មកព័ទ្ធ​ជុំវិញវិមានឯករាជ្យ ហើយបានបញ្ចប់នៅវាលព្រះមេរុ ប្រមាណ​ជាម៉ោង១រសៀល។ នៅ​តាម​ចំនុច​សំខាន់​មួយចំនួន ដូច​ជាពេលចេញពីព្រះរាជវាំង មកដល់មុខវត្តឧណ្ណលោម នៅក្នុងបរិវេណវត្តភ្នំ និង​មក​ដល់​វិមាន​ឯករាជ្យ​ជាដើម ក្បួនដង្ហែ​របស់ព្រះមឈូសារ បានទទួលការសូត្រមន្ត​​បង្សុកូលប្រោះព្រំ របស់​ព្រះ​សង្ឃ​ជា​ច្រើន​អង្គនៅទីនោះ។

ព្រះរាជពិធីនេះ មានការចូលរួម ពីថ្នាក់ដឹកនាំប្រទេស ដូចជាលោកហ៊ុនសែន នាយករដ្ឋមន្ត្រី លោកហេង សំរិន ប្រធានរដ្ឋាសភាជាដើម រួមជាមួយ​មន្ត្រីរាជការ​ជាច្រើន​ពាន់​នាក់ រៀបតាមលំដាប់ផែន ជិះយាន្ដនិងដើរអម ពី​មុខ​និង​ពីក្រោយ រាជរថដែលតំកល់​ព្រះមឈូសារ។

» អានអត្ថបទផ្សាយបន្តផ្ទាល់ [...]

ជុំវិញ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព ថ្ងៃ​ទី​០១​ខែ​កុម្ភះ (LIVE)

ជុំវិញ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព ថ្ងៃ​ទី​០១​ខែ​កុម្ភះ (LIVE)

ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវ​ព្រះរាជពិធី​ដង្ហែរ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរម​រតន​កោដ្ឋ នៃអតីតព្រះមហាក្សត្រ ព្រះបាទព្រះនរោត្ដម សីហនុ។ សូមអញ្ជើញត្រឡប់​ចូល​មកអាននៅក្នុងទំព័រដដែលនេះ ឬបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នកគ្រាន់តែចុចលើប៊ូតុង ធ្វើ​បច្ចុប្បន្នភាព ( Page refresh/Actualiser la page) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រះរាជពិធី​មរណទុក្ខ ដ៏ក្រៀមក្រំនេះ។


រូបព្រះឆាយាល័ក្ខ ដាក់តាំងនៅមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង រាជធានីភ្នំពេញ។

- ម៉ោង០៦ម៉០០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៣៖

ព្រឹកនេះ [...]

កម្ពុជា៖ បង្កើតបញ្ជីសេវាសាធារណៈ ដើម្បី​ប្រឆាំង​«អំពើ​ពុករលួយ»

កម្ពុជា៖ បង្កើតបញ្ជីសេវាសាធារណៈ ដើម្បី​ប្រឆាំង​«អំពើ​ពុករលួយ»

រដ្ឋាភិបាលកម្ពុជាបានបង្កើត ឲ្យមានតារាងបញ្ជីសេវាសាធារណៈ ដោយមានកំណត់តម្លៃសេវា ដែលប្រជាពលរដ្ឋត្រូវ​បង់​ចូលរដ្ឋ ក្នុងការធ្វើលិខិតស្នាមនានា ដូចជា ការសុំច្បាប់បើកអាជីវកម្ម និងលិខិតរដ្ឋបាលផ្សេងៗទៀត។ល។


ផ្លាកបង្ហាញរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។ MONOROOM.info Photo/ D.KEO

ការបង្កើតបញ្ជីសេវាសាធារណៈ ដែលត្រូវបានបង្កើតឡើងរួមគ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺដើម្បីប្រយុទ្ធប្រឆាំង នឹងភាពមិនប្រក្រដី ពិសេសគឺប្រឆាំងនឹងអំពើ ពុករលួយក្នុងវិស័យ សេវាសាធារណៈ។ នេះជាការថ្លែងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និសិ្សតបញ្ចប់ការសិក្សា របស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៩ ខែមករា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...