Posts in ‘សម្រាំងជាខេមរភាសា’ Category

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ១

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ១

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុង​ឱកាស នៃការតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដរចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។

សូមបញ្ជាក់ថាតម្លៃ នឹងផ្ដល់ជូនជា អ៊ឺរ៉ូ។ សូមមេត្តាគណនាទៅជាដុល្លាអាមេរិក ដោយគុណបន្ថែម ជាមួយនឹងអាត្រានេះ៖ ១អ៊ឺរ៉ូ = ១,៣ដុល្លា។

- ជាដំបូងនេះ ជារថយន្ដរបស់ក្រុមហ៊ុនយីហោអូប៉ែល របស់អាឡឺម៉ង់ ដែលមានឈ្មោះថា កាស្កាដា (Opel Cascada) អត់​ដំបូល និងមានលក្ខណៈជារថយន្ដកីឡា [...]

រថយន្ត​ដែល​ប្រើប្រាស់​ការ​បញ្ចូល​ចរន្ត​អគ្គីសនី ដោយ​«មិន​ប្រើ​ខ្សែរ»

រថយន្ត​ដែល​ប្រើប្រាស់​ការ​បញ្ចូល​ចរន្ត​អគ្គីសនី ដោយ​«មិន​ប្រើ​ខ្សែរ»

តម្លៃរថយន្តដែលប្រើចរន្តអគ្គីសនី មានការធ្លាក់ចុះ ដោយសារតែបញ្ហាបញ្ចូលចរន្ត មិនទទួលបានដំណោះស្រាយល្អ។ កន្លែង​សាកចរន្តនៅមានចំនួនតិច និងមានចម្ងាយឆ្ងាយ ម្យ៉ាងវិញទៀតវាត្រូវការពេលវេលាច្រើន ក្នុងការបញ្ចូល​ចរន្ត​នោះ មុននឹងរថយន្ដ អាចមានដំណើរការឡើងវិញ។


រថយន្តដែលប្រើចរន្តអគ្គីសនី ត្រូវការមានកន្លែងសាកបញ្ចូលថាមពល។ ដូច្នេះគេត្រូវការបច្ចេកវិទ្យាមួយ ដើម្បីបញ្ចូលវាពីចម្ងាយ។

លោក ស្វិន បេគឺ (Sven Beiker) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវស្វ័យយន្ត នៅឯសាកលវិទ្យាល័យ ស្តេមហ្វដ (Stanford University) ក្នុងរដ្ឋកាលីហ្វញ៉ា (California) បាននិយាយថា «យានយន្តដែលប្រើប្រាស់ចរន្តអគ្គីសនីនេះ មិន​ទាន់មានស្ថានីយសាកចរន្តច្រើននៅឡើយទេ ហើយបើអ្នករកឃើញស្ថានីយហើយ ក៏អ្នកត្រូវចំណាយពេលច្រើន [...]

ល្វីស ស្វារែស៖ លីវើភូល នៅ​មាន​ឱកាស​ទៅ​លេង​ឆែមពានលីក

ល្វីស ស្វារែស៖ លីវើភូល នៅ​មាន​ឱកាស​ទៅ​លេង​ឆែមពានលីក

តាមសម្តីរបស់ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) បានប្រាប់ឲ្យដឹងថា គោលដៅរបស់ក្រុមលីវើភូល (Liverpool) ដើម្បីបញ្ចប់រដូវកាលនេះ ទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ នៃក្របខ័ណ្ឌព្រីមែលីក (Premier League) នោះ ប្រាកដជា នៅមានឱកាលនៅឡើយ បើសិនជាក្រុមមួយនេះ អាចយកឈ្នះក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ ទទិនហេម ហតស្ពឺ (Tottenham Hotspur) នៅថ្ងៃអាទិត្យនេះ ក្នុងកីឡាដ្ឋាន អេនហ្វែល (Anfield)។


កីឡាករ ល្វីស ស្វារែស នៃក្រុមបាល់ទាត់លីវើភូល របស់ប្រទេសអង់គ្លេស។

ក្រុមលីវើភូល ស្ថិតនៅចំណាត់ថ្នាក់លេខ៧ មានគំលាតចំនួន១០ពិន្ទុ ពីក្រុមចំណាត់ថ្នាក់លេខ៤ ឆែលស៊ី (Chelsea) និង​មានចំនួន ១២ពិន្ទុ តាមពីក្រោយក្រុមស្ពឺ។ ខណះដែលការប្រកួតនៅសល់ ១០លើក ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទី​បាន​ច្រើនជាងគេ [...]

ក្រុមទទិនហេម​ឈ្នះ ខណះ​ដែល​ឆែលស៊ី​ចាញ់ ក្នុង​ការ​ប្រកួត​អ៊ឺរ៉ូ

ក្រុមទទិនហេម​ឈ្នះ ខណះ​ដែល​ឆែលស៊ី​ចាញ់ ក្នុង​ការ​ប្រកួត​អ៊ឺរ៉ូ

ក្រុមបាល់ទាត់ទទិនហេម ហតស្ពឺ (Tottenham Hotspur) របស់អង់គ្លេស បានបំបាក់ក្រុម អ៊ីនតឺ មីឡាន (Inter Milan) របស់អ៊ីតាលី ដោយលទ្ធផល ៣-០ កាលពីយប់ថ្ងៃព្រហស្បតិ៏ ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) ។ ខណះដែលក្រុមម្ចាស់ជើងឯកពានរង្វាន់កំពូលអ៊ឺរ៉ុបឆ្នាំមុន ឆែលស៊ី (Chelsea) បានចាញ់ក្រុម ស្តេអូ ប៊ូចារ៉ែស (Steaua Bucharest) របស់ប្រទេសរ៉ូម៉ានី ដោយលទ្ធផល ១-០ ដោយបាល់ពិន័យ ប៉េណាល់ទី។


ពានរង្វាន់អ៊ឺរ៉ូប៉ា របស់សហព័ន្ធបាល់ទាត់របស់អ៊ឺរ៉ុប។

ក្រុមដែលចំណាយលុយធំ របស់ប្រទេសរុស្សី ហ្សីនីត ហ្សិន ផិតធឺស្បឺក (Zenit St Petersburg) និងក្រុម អានហ្សី ម៉ាខាចខាឡា (Anzhi Makhachkala) បែរជាមិនអាចរកគ្រាប់បាល់បាន។ ក្រុម ហ្សីនីត ចាញ់ក្រុម អេហ្វស៊ី បាស៊ែល (FC Basel) ដោយលទ្ធផល ២-០ ហើយក្រុម [...]

ក្រុមបាល់ទាត់«យក្ស»​របស់​អ៊ីតាលី ចង់​បាន​កីឡាករ​របស់​ម៉ែនញូ

ក្រុមបាល់ទាត់«យក្ស»​របស់​អ៊ីតាលី ចង់​បាន​កីឡាករ​របស់​ម៉ែនញូ

ក្រុមបាល់ទាត់ ជូវ៉ិនទូស (Juventus) ចង់បានកីឡាករ ណានី (Nani) របស់ក្រុម ម៉ែនឆេស្ទើ យូនៃធីត (Manchester United) ទៅចូលរួមជាមួយនឹងក្រុម បន្ទាប់ពីឃើញកីឡាកររូបនេះ មានភាពស្រពិចស្រពិល ក្នុងទឹកដី អូលត្រាហ្វដ (Old Trafford)។


កីឡាករទាល់បាត់ ណានី

បើយោងតាមសេចក្តីរាយការណ៏ពីកាសែត ទូតូស្ពត (Tuttosport) បានឲ្យដឹងថា ក្រុមម្ចាស់ជើងឯក ស៊េរ៉ីអេ (Serie A) បាន សម្លឹងឃើញកីឡាករអន្តរជាតិព័រទុយហ្គាល់ ហើយមានជំនឿចិត្តថា នឹងចរចារជាមួយលោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានសម្រេច នៅរដូវក្តៅខាងមុខ។

កិច្ចសន្យារបស់កីឡាករ ណានី ផុតកំណត់នៅឆ្នាំរដូវក្តៅឆ្នាំ ២០១៤ ហើយចំពោះកិច្ចសន្យាថ្មីនោះ ពុំទាន់មានការយល់ព្រម ណាមួយនោះទេ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ មានវត្តមានក្នុងក្រុម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...