Posts in ‘សម្រាំងជាខេមរភាសា’ Category

វិបត្តិឧបទ្វីបកូរ៉េ៖ បាន គីមូន​ឲ្យ​ជជែក​គ្នា ចន ឃែរី ថា​របប​កុម្មុយនីស​«នឹង​ដួល​រលំ»

វិបត្តិឧបទ្វីបកូរ៉េ៖ បាន គីមូន​ឲ្យ​ជជែក​គ្នា ចន ឃែរី ថា​របប​កុម្មុយនីស​«នឹង​ដួល​រលំ»

អគ្គលេខាធិការនៃអ.ស.ប. លោកបាន គីមូន (Ban Ki-moon) បានអះអាងថា ការសាកល្បងនុយក្លេអ៊ែរចុងក្រោយបំផុត របស់កូរ៉េខាងជើង ការគម្រាម និងកាយវិការបង្កហេតុទាំងឡាយ របស់ប្រទេសនេះ បានជម្រុញឲ្យសហគមន៍អន្តរជាតិ យល់ស្របគ្នា ដាក់កំណត់មិនចង់ឲ្យរបបកុម្មុយនីសដែលកំពុងតែឯកោស្រាប់ ក្លាយជារដ្ឋនុយក្លេអ៊ែរ។


ការហ្វឹកហាត់យោធា របស់កងទ័ពកូរ៉េខាងត្បូង។ (រូបថត Reuter)

លោក បាន ដែលមានដើមកំណើតពីប្រទេសកូរ៉េខាងត្បូង បានប្រកាសក្នុងសន្និសិតកាសែត នៅថ្ងៃពុធទី១៧ខែមេសានេះ ថាស្ថានភាពនៅឧបទ្វីបកូរ៉េ នឹងអាចប្រែប្រួលបានយ៉ាងឆាប់រហ័សជាទីបំផុត។ លោកបានបង្ខំប្រទេសទាំងអស់ នៅក្នុង​តំបន់ ឲ្យបង្កើនការខំប្រឹង ក្នុងវិស័យការទូតរបស់ខ្លួន ដើម្បីបន្ថយភាពតានតឹង និងបញ្ជៀសនូវការគិតខុស ឬវិន្និច្ឆ័យ​លំអៀង​ទាំងឡាយ [...]

អាមេរិក៖ ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ត្រួត​ពិនិត្យ​អាវុធ របស់​អូបាម៉ា

អាមេរិក៖ ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ត្រួត​ពិនិត្យ​អាវុធ របស់​អូបាម៉ា

ព្រឹទ្ធសភាអាមេរិក បានច្រានចោលអត្ថបទវិសោធនកម្មទៅលើច្បាប់មួយ ដែលជាវិធានការដើម្បីធ្វើការត្រួតពិនិត្យ ទៅលើ​អ្នកកាន់អាវុធ​ជាតិ​ផ្ទុះ ក្នុងប្រទេស។ អត្ថបទនេះ ត្រូវបានស្នើសុំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់នៅញ៉ូថោន (Newtown) កាលពីខែធ្នូរឆ្នាំ២០១២កន្លងមក។


លោកបារ៉ាក់ អូបាម៉ាថ្លែងនៅក្រោយពេល ច្បាប់ត្រួតពិនិត្យអាវុធត្រូវបានច្រានចោល។

កំណែទម្រង់ទៅលើច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ ស្នើសុំដោយប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានទទួលបរាជ័យ​យ៉ាង​ជូរចត់​មួយ ចាប់តាំងពីអត្ថបទនេះ បានដាក់ទៅអោយសភាជាន់ទាបពិភាក្សា នៅក្រោយ

ភេវរកម្មប៊ូស្តុន៖ រក​មិន​ទាន់​ឃើញ​ជន​សង្ស័យ តែ​រក​ឃើញ​សំណ និង​ដែក​គោល

ភេវរកម្មប៊ូស្តុន៖ រក​មិន​ទាន់​ឃើញ​ជន​សង្ស័យ តែ​រក​ឃើញ​សំណ និង​ដែក​គោល

ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) បានផ្សាយជាសាធារណៈ នូវរូបថតបំណែកលោហធាតុ ខ្ទាតចេញពីឆ្នាំង​មាន​គម្របមួយ​ ដែលទំនងជាត្រូវបានភេវរជនប្រើប្រាស់ ក្នុងអំពើភេវរកម្មបំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិត​ទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពីរសៀលថ្ងៃច័ន្ទទី១៥ខែមេសា។ រហូតមកទល់នឹងពេលនេះ ការស៊ើបអង្កេតនៅ​មិនទាន់រកឃើញនរណាម្នាក់ ឬមាននរណាម្នាក់ចេញមកទទួលខុសត្រូវ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មនេះនោះឡើយ។


ទីកន្លែងកើតហេតុទីមួយ ថតពីលើ។

សម្ភារៈទាំងនេះ ត្រូវបានរកឃើញនៅក្នុងកាបូបស្ពាយនឹងខ្នងមួយ ពណ៌ខ្មៅ ដែលមានថតៗសម្រាប់ដាក់របស់របរផ្សេង​ទៀត។ បើតាមអេហ្វប៊ីអាយ គ្រាប់បែកមួយពីចំណោមគ្រាប់បែកទាំងពីរ ត្រូវបានព័ទ្ធជុំវិញដោយ គ្រាប់ឃ្លីដែកតូចៗ និង ដែកគោល ហើយបានដាក់ក្នុងកាបូបនេះ [...]

អង្កេត៖ ចំនុច​សំខាន់ៗ​ដែល​បាន​ដឹង ជុំ​វិញ​ភេវរកម្ម​នៅ​ប៊ូស្តុន

អង្កេត៖ ចំនុច​សំខាន់ៗ​ដែល​បាន​ដឹង ជុំ​វិញ​ភេវរកម្ម​នៅ​ប៊ូស្តុន

កាលពីថ្ងៃច័ន្ទទី១៥ខែមេសា ការអបអរកីឡាករដែលរត់ម៉ារ៉ាតុន មកដល់ទីផ្ដាច់ព្រ័ត្រ បានប្រែក្លាយជាការកាន់ទុក្ខ ដោយ​សារអំពើភេវរកម្ម បំផ្ទុះគ្រាប់បែកពីរគ្រាប់ ដែលធ្វើអោយមនុស្សបីនាក់ស្លាប់ និងច្រើនជាង១៧០នាក់របួស។ អត្ថបទនេះ​នឹងត្រឡប់មកវិញ ទៅលើចំនុចសំខាន់មួយចំនួន ដែលទាក់ទងនឹងហេតុការណ៍ ដ៏រង្គាលក្នុងទីក្រុងប៊ូស្តុន។


ជនរងគ្រោះ ដែលភាគច្រើនពីចំណោមនោះ ត្រូវរបួសជើង។

អំពើភេវរកម្មនៅប៊ូស្តុន បានកើតឡើងនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន ដែលបានធ្វើ​អោយមនុស្ស៣នាក់ស្លាប់ និងជាង១៧០នាក់រងរបួស ក្នុងនោះ១៧នាក់របួសធ្ងន់។

ភូមិសាស្ត្រនៃហេតុការណ៍

ភេវរជនបានឆ្លៀតឱកាស ពិធីរត់ម៉ារ៉ាតុននៃទីក្រុងប៊ូស្តុន ដែលជាពិធីមួយ [...]

អាមេរិក៖ ដូនចាស់​វ័យ​៨៤​ឆ្នាំ ចង់​«ជួល​ឃាតករ»​ឲ្យ​សម្លាប់​រដ្ឋ​អាជ្ញា

អាមេរិក៖ ដូនចាស់​វ័យ​៨៤​ឆ្នាំ ចង់​«ជួល​ឃាតករ»​ឲ្យ​សម្លាប់​រដ្ឋ​អាជ្ញា

នៅទីនោះ «មានវ័យចំណាស់»​ មិនមានន័យថា ត្រូវទៅវត្តអារាម ភាវនាធម៌ធ្វើចិត្តអោយស្ងប់នោះទេ។ ស្ត្រីវ័យចំណាស់ មកពីរដ្ឋតិចសាសម្នាក់នេះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ពីបទបានលួចលុយ អ្នកគ្មានក្រដាសស្នាមមួយរូប ហើយ​គាត់​មានបំណងចង់ស្វែងរក«ឃាតករ» ដើម្បីសម្លាប់រដ្ឋអាជ្ញាម្នាក់ និងធ្វើអោយរបួសម្នាក់ទៀត។


រូបថតដូនចាស់ ដូរ៉ូធី នៅលើកញ្ចក់ទូរទស្សនអេប៊ីស៊ី។

តើកម្មវត្ថុរបស់ស្ត្រីចំណាស់អាយុ៨៤ឆ្នាំ ឈ្មោះ ដូរ៉ូធី ខេនហ្វៀល (Dorothy Canfield) រូបនេះ ជាអ្វីទៅ? «រំខានដំណើរការ​ស៊ើបអង្កេត ប្រឆាំងនឹងរូបគាត់ ដោយប្រើយុទ្ធវិធី យ៉ាងអាក្រក់ និងហឹង្សាជាទីបំផុត» នេះជាការប្រកាស របស់លោក​រដ្ឋ​អាជ្ញាដែលដូនចាស់ប៉ងសម្លាប់រូបនោះ ដកស្រង់សម្ដីដោយទូរទស្សន៍អាមេរិក អេប៊ីស៊ី (ABC)។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...