Posts in ‘សម្រាំងជាខេមរភាសា’ Category

កម្ពុជា៖ ការ​បោះឆ្នោត​អាណត្តិ​ទី​ប្រាំ មាន​តែ​គណបក្ស​ប្រាំបី​ចូលរួម

កម្ពុជា៖ ការ​បោះឆ្នោត​អាណត្តិ​ទី​ប្រាំ មាន​តែ​គណបក្ស​ប្រាំបី​ចូលរួម

ថ្ងៃផុតកំណត់ ក្នុងការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទីប្រាំ នាល្ងាចថ្ងៃច័ន្ទទី១៣ខែឧសភា។ ក្នុងរយៈពេល១៥ថ្ងៃនេះ មានតែគណបក្សនយោបាយ​ប្រាំបី​ប៉ុណ្ណោះ ក្នុង​ចំណោមគណបក្សជាង៤០ ដែលបានចុះឈ្មោះ ចូលរួមការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដាខាងមុខ ។


សន្និសីទកាសែតនាទីស្តីការ គ.ជ.ប ក្នុងថ្ងៃទី១៣ ខែឧសភា។ (រូបថត O. Vary/ MONOROOM.info)

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានប្រកាសបិទជាផ្លួវការត្រឹម​ម៉ោង១៧.៣០នាទី ក្នុងថ្ងៃទី១៣ ខែឧសភា ល្ងាចនេះ ក្នុងសន្និសីទកាសែតនាទីស្តីការ គ.ជ.ប។

ក្នុងអង្គសន្និសិទការសែត លោក សោ សុភរី សមាជិក គ.ជ.ប បានប្រកាសថាមានគណបក្សចំនួនប្រាំបី​ ដែលបានចុះ​ឈ្មោះ។ [...]

វិភាគ៖ មូលហេតុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

វិភាគ៖ មូលហេតុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

បទល្មើសជាច្រើន ដូចជាឃាតកម្មលើអ្នកនយោបាយ លើអ្នកសារព័ត៌មាន លើប្រធានសហជីព លើចៅក្រម លើតារា​ចម្រៀង ឬបទ រំលោភសេពសន្ធវះ ...  ដែលមកទល់នឹងពេលនេះ មានជនប្រព្រឹត្តិបទល្មើសពិតប្រាកដតិចតួចបំផុត ដែល​ត្រូវបាន តុលាការ យកមកកាត់ទោស។ មានករណីខ្លះ រហូតមកទល់នឹងថ្ងៃនេះ អាជ្ញាធរនៅមិនទាន់រក​ជនល្មើស​ឃើញ​នៅឡើយ។  ហើយមានករណីខ្លះទៀត គេបែរជាយកជនល្មើសក្លែងក្លាយ យកមកលាបពណ៌អោយគ្នា ក៍មានដែរ។ ទាំង​នេះហើយដែលយើងហៅថា «និទណ្ឌភាព»។

«និទណ្ឌភាព» គឺជាភាពដែលអាច ឬងាយគេចពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ នូវរាល់ទង្វើខុសច្បាប់ទាំងឡាយ។ និយាយអោយខ្លី «និទណ្ឌភាព» គឺសំដៅលើ «ភាព»ដែលអ្នកទទួលខុសត្រូវ ជាជនប្រព្រឹត្តិ ទោះបីផ្ទាល់ ឬដោយ ប្រយោល​ក៍ដោយ រស់នៅក្រៅប្រព័ន្ធច្បាប់ និងមិនទាន់ទទួលការផ្ដន្ទាទោស [...]

ប្រធានាធិបតី​ភូមា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

ប្រធានាធិបតី​ភូមា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

ប្រធានាធិបតីនៃប្រទេសភូមា លោកថេន សេន នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក ហើយនឹងក្លាយជាមេដឹកនាំ​លើកដំបូងគេ នៃប្រទេសនេះ ដែលបានទៅជាន់ដីអាមេរិក គិតចាប់តាំងពី៤៧ឆ្នាំមកហើយ។


ជំនួបរវាងលោកបារ៉ាក់ អូបាម៉ា និងលោកថេន សេន កាលពីថ្ងៃ១៩ខែវិច្ឆិកាឆ្នាំ២០១២ កន្លងទៅ។

ទូរទស្សន៍ជាតិរបស់ភូមា បាននិយាយនៅថ្ងៃច័ន្ទនេះថា លោកថេន បានសម្រេចចិត្តថា នឹងធ្វើដំណើរទស្សនកិច្ចនេះ បន្ទាប់ពីលោកត្រូវបានអញ្ជើញដោយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama)។ ប៉ុន្តែដំណើរ​ទស្សនកិច្ចនេះ ថានឹងធ្វើនៅពេលណានោះ គេនៅមិនទាន់ដឹងនៅឡើយ។

សូមរំលឹកថា អតីតបុរសខ្លាំង និងជាជនផ្ដាច់ការភូមា លោក ណេ វីន (Ne Win) ធ្លាប់ត្រូវបានទទួលនៅសេតវិមាន ក្នុង​ឆ្នាំ១៩៦៦។

សហរដ្ឋអាមេរិក [...]

ត្រូវ​មួយ​ស្ន​តាម​មាត់​ធ្លាយ​ទៅ​កញ្ចឹង​ក តែ​មិន​ស្លាប់

ត្រូវ​មួយ​ស្ន​តាម​មាត់​ធ្លាយ​ទៅ​កញ្ចឹង​ក តែ​មិន​ស្លាប់

ស្ត្រីជនជាតិប្រេស៊ីលម្នាក់អាយុ២៨ឆ្នាំ បានរងគ្រោះដោយចៃដន្យ នូវស្នចាក់ត្រីក្នុងទឹក ដែលបាញ់ចូលតាមមាត់ ហើយ​ធ្លាយទៅកញ្ចឹងក។ ស្នបាននៅបៀមជាប់ រហូតដល់ក្រុមគ្រូពេទ្យដកចេញ តែអ្វីដែលចម្លែក ស្ត្រីរងគ្រោះបានចាប់ផ្ដើម​ជា​សះធម្មតា​ឡើងវិញ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងចំពោះរូបនាងសោះ។


រូបថតឆ្លុះកាំរស្មី នៅមុនការវះកាត់ទាញស្នចេញ។

នាង អេលីហ្សានជឺឡា ប៊ប៉ូរ៉េមា រ៉ូហ្សា (Elisangela Borborema Rosa) បានទទួលរងគ្រោះនឹងស្ននេះ កាលពីថ្ងៃអង្គារ នៅ​ផ្ទះរបស់នាងក្នុងទីក្រុងទេសចរណ៍នៅតាមមាត់សមុទ្រ អារ៉ាអ៊ីអាល ដូ កាបូ (Arraial do Cabo)។ ស្ននេះត្រូវបាន​បាញ់​ចេញទៅដោយចៃដន្យ នៅពេលដែលស្វាមីរបស់នាងកំពុងលាងសម្អាតសម្ភារះរបស់គាត់ សម្រាប់ចាប់ត្រីនៅក្នុងទឹក។

គ្រូពេទ្រទទួលបន្ទុកវះកាត់ [...]

ព្យុងយ៉ាងថា ការ​មក​ដល់​នៃ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក ជា​«ការ​បង្ក​ហេតុ»​ធ្ងន់ធ្ងរ

ព្យុងយ៉ាងថា ការ​មក​ដល់​នៃ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក ជា​«ការ​បង្ក​ហេតុ»​ធ្ងន់ធ្ងរ

នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក នឹងចូលរួមក្នុងថ្ងៃខាងមុខ នៅក្នុងសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង។ ប៉ុន្តែសកម្មភាពនេះ ត្រូវបានថ្កោលទោសដោយទីក្រុងព្យុងយ៉ាង។


ក្រុមនាវា និងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នីមីត។

កូរ៉េខាងជើងបានបរិហារនៅថ្ងៃអាទិត្យនេះ ថាជាការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ នៅបន្ទាប់ពីការមកដល់ឈូងសមុទ្រ​នៃប្រទេស​កូរ៉េខាងត្បូង នូវក្រុមនាវារបស់អាមេរិក ដែលនាំមុខដោយនាវាផ្ទុកយន្ដហោះចម្បាំង នីមីត (Nimitz) ក្នុងបំណងមកធ្វើ​សមយុទ្ធរួមគ្នា។ ក្រុមនាវាទាំងនោះ រួមមាននាវាចាប់កាំជ្រួច និងនាវាល្បាត ដែលមានផ្ទុកយន្ដហោះចម្បាំង ចំនួន៦៤​គ្រឿង។

សមយុទ្ធយោធានេះ បានធ្វើតាមការគ្រោងទុក តែចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅកំពុងតឹងតែងនៅឡើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...