ព្យុងយ៉ាងថា ការ​មក​ដល់​នៃ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក ជា​«ការ​បង្ក​ហេតុ»​ធ្ងន់ធ្ងរ

កូរ៉េខាងជើងបានបរិហារនៅថ្ងៃអាទិត្យនេះ ថាជាការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ នៅបន្ទាប់ពីការមកដល់ឈូងសមុទ្រ​នៃប្រទេស​កូរ៉េខាងត្បូង នូវក្រុមនាវារបស់អាមេរិក ដែលនាំមុខដោយនាវាផ្ទុកយន្ដហោះចម្បាំង នីមីត (Nimitz) ក្នុងបំណងមកធ្វើ​សមយុទ្ធរួមគ្នា។ ក្រុមនាវាទាំងនោះ រួមមាននាវាចាប់កាំជ្រួច និងនាវាល្បាត ដែលមានផ្ទុកយន្ដហោះចម្បាំង ចំនួន៦៤​គ្រឿង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក នឹងចូលរួមក្នុងថ្ងៃខាងមុខ នៅក្នុងសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង។ ប៉ុន្តែសកម្មភាពនេះ ត្រូវបានថ្កោលទោសដោយទីក្រុងព្យុងយ៉ាង។


ក្រុមនាវា និងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នីមីត។

កូរ៉េខាងជើងបានបរិហារនៅថ្ងៃអាទិត្យនេះ ថាជាការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ នៅបន្ទាប់ពីការមកដល់ឈូងសមុទ្រ​នៃប្រទេស​កូរ៉េខាងត្បូង នូវក្រុមនាវារបស់អាមេរិក ដែលនាំមុខដោយនាវាផ្ទុកយន្ដហោះចម្បាំង នីមីត (Nimitz) ក្នុងបំណងមកធ្វើ​សមយុទ្ធរួមគ្នា។ ក្រុមនាវាទាំងនោះ រួមមាននាវាចាប់កាំជ្រួច និងនាវាល្បាត ដែលមានផ្ទុកយន្ដហោះចម្បាំង ចំនួន៦៤​គ្រឿង។

សមយុទ្ធយោធានេះ បានធ្វើតាមការគ្រោងទុក តែចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅកំពុងតឹងតែងនៅឡើយ និងក្រោយតែពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសមយុទ្ធលើកមុន ដែលបានបង្កអោយមានការខឹងសម្បារយ៉ាងខ្លាំងរួចហើយ ពីសំណាក់ទីក្រុងព្យុងយ៉ាង។

គណកម្មាធិការកូរ៉េខាងជើង សម្រាប់ការបង្រួបបង្រួមកូរ៉េដោយអហឹង្សា ទទួលបន្ទុកការងារឧបទ្វីបកូរ៉េ បានបរិហារថា ជាការបង្កហេតុយោធា ដ៏ធ្ងន់ធ្ងរ ជម្រុញអោយមានភាពតានតឹងកាន់តែខ្លាំង។

ភាពតានតឹងលាប់មកវិញ !

«ការហ្វឹកហាត់ទាំងនេះ មានរួមទាំងការប្រើប្រាស់អាវុធធុនធ្ងន់ និងទំនើប ព្រមទាំងនាវាផ្ទុកយន្ដហោះចម្បាំង​នុយក្លេអ៊ែរ​ផង នឹងបង្កើតឲ្យមានការគាស់កកាយបន្លំភ្នែកមួយឡើង និងបង្ហាញអោយឃើញថា បំណងរបស់ពួកគេដើម្បី​ឈ្លានពាន​យើង បានចូលដល់ដំណាក់កាលមួយ ដែលគ្មានការទទួលខុសត្រូវ» គណកម្មាធិការនោះ បានបញ្ជាក់ឡើង។ ប្រទេស​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើរួមគ្នារួមម្ដងហើយ កាលពីថ្ងៃទី៣០ខែមេសា នូវសមយុទ្ធដ៏ធំសម្បើម ដែលបាន​ប្រមូលកងទ័ពកូរ៉េខាងត្បូង ក្នុងរយៈពេលពីរខែ និងកងទ័ពអាមេរិកប្រមាណជាមួយភាគបួននៃកងទ័ពទាំង២៨៥០០នាក់ ដែលមានវត្តមានស្រាប់នៅលើទឹកដីកូរ៉េខាងត្បូង។

ទីក្រុងព្យុងយ៉ាងបានថ្កោលទោស ការហ្វឹកហាត់ប្រចាំឆ្នាំនេះ ថាវាប្រហាក់ប្រហែលនឹងការឈ្លានពាន ទៅលើទឹកដី​របស់​ខ្លួនដោយប្រទេសកូរ៉េខាងត្បូង និងមានការគាំទ្រពីសហរដ្ឋអាមេរិក។

ឧបទ្វីបកូរ៉េ បានស្គាល់នូវភាពតានតឹងម្ដងហើយម្ដងទៀត ជាពិសេសនៅក្រោយការបាញ់សាកល្បងរបស់កូរ៉េខាងជើង កាលពីខែធ្នូឆ្នាំទៅម៉ិញ នូវកាំជ្រួចរយៈមធ្យម ដែលកូរ៉េខាងត្បូងបានចាត់ទុកថា ជាកាំជ្រួចបញ្ជាពីចម្ងាយ និងការសាក​ល្បងកាំជ្រួចនុយក្លេអ៊ែរលើកទីបីរ របស់ប្រទេសកុម្មុយនីស៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...