គ.ជ.ប នឹងរងការចោទប្រកាន់រឿងលួចបន្លំសន្លឹកឆ្នោតទៅតុលាការ
ភ្នំពេញ៖ ភាពបរាជ័យលើបណ្តឹងតវ៉ានៅខេត្តក្រចេះ ដោយសេចក្តីសម្រេចបិទផ្លូវតវ៉ា របស់ក្រុមប្រឹក្សាធម្មនុញ្ញ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថានឹងមានបណ្តឹងប្តឹង មន្ត្រីជានខ្ពស់នៃ គ.ជ.ប ទៅកាន់តុលាការ ទាក់ទងនឹងភាពមិនប្រក្រតី ដែលបានរកឃើញមុន និងក្រោយការបោះឆ្នោត។
តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន (រូបកណ្ដាល)។ (រូបថត MONOROOM.info/ O. Vary)
ការប្រកាសប្ដឹង មន្ត្រីជាន់ខ្ពស់នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានថ្លែងបញ្ជាក់ បន្ទាប់ពីតំណាងគណបក្សសង្គ្រោះជាតិ លោកគួយ ប៊ុនរឿន បានចាកចេញពីបន្ទប់សវនាការទាំងការ«ខកចិត្ត» លើសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ដោយលោកបានថ្លែងប្រាប់អ្នកសារព័តមាន ថា«(វា)មិនមានអ្វីប្លែកនោះទេ ហើយក៏មិនមែនជាលើកទីមួយនោះដែរ [...]