ហ៊ុន សែន ព្រមានក្រុមប្រឆាំងរឿងចោទ ហ៊ុន ម៉ាណែត ជាកូនយួន
តើមានភាពចាំបាច់ឬទេ ដែលអ្នកនយោបាយមួយរូប ត្រូវរំលើកពីរឿងរ៉ាវ កូនខ្លួនជាកូនបង្កើត កើតចេញពីភរិយាខ្លួន ហើយភរិយានេះទៀតសោធ មានភាពស្មោះសររស់នៅជាមួយគ្នា (...) នោះ? សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន វាជារឿងចាំបាច់ណាស់ ហើយលោកបានថ្លែងលំអិត ពីរឿងរ៉ាវឯកជនក្នុងជីវិតគ្រួសាររបស់លោកនេះ ជាសាធារណៈ ដើម្បីជាការតបត ទៅកាន់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលចេះតែលើកឡើងថា លោក ហ៊ុន ម៉ាណែត ថាជាកូនវៀតណាម មិនមែនជាកូនបង្កើតរបស់លោក និងភរិយានោះ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១២ ខែឧសភានេះ លោក ហ៊ុន សែន បានថ្លែងឡើងថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានទាមទារទៅពិនិត្យមើល DNA បន្ទាប់ពីការចោទប្រកាន់ទាំងនោះ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «ហ៊ុន ម៉ាណែត [...]



