ខឹម វាសនា នឹងទៅបំភ្លឺនៅតុលាការចំពោះបណ្តឹង ឈឹម ផលវរុណ
បន្ទាប់ពីមានដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញមក ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានអះអាងថាលោកនឹងចូលខ្លួន ទៅបំភ្លឺនៅតុលាការ ចំពោះបណ្តឹងរបស់លោក ឈឹម ផលវរុណ ដែលបានប្តឹងលោកកាលពីមុនបោះឆ្នោត តែលោក ខឹម វាសនា បានលើកឡើងថា លោកពុំមានការជឿជាក់លើប្រព័ន្ធយត្តិធម៌កម្ពុជានោះទេ ហើយបានចាត់ទុកប្រព័ន្ធសារព័ត៌មានមួយចំនួន ថាជាឧបករណ៍របស់អ្នកមានអំណាច សម្រាប់វាយប្រហារ លើគូបដិបក្សរបស់ពួកគេតែប៉ុណ្ណោះ។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣នេះ លោក ខឹម វាសនា បានពន្យល់ថា [...]