យ៉ែម បុញ្ញរិទ្ធ៖ តំណាង​រាស្រ្ត​អាមេរិកមិន«ល្ងង់» ដូច ឈាង វុន និយាយ

តំណាងរាស្រ្តជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន នៅថ្ងៃនេះ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងៗ ចំពោះអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយចំនួន ដែលបានទាមទារឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ​បច្ចុប្បន្ន​ចុះចេញពីតំណែង។ លោក ឈាង វុន បានហៅការទាមទាររបស់អ្នកតំណាងរាស្រ្តទាំងនោះ គឺជាការមិន​យល់ពីលទ្ធិប្រជាធិតេយ្យទាល់តែសោះ។ ជុំវិញការលើកឡើងរបស់លោក ឈាង វុន បែបនេះ អ្នកនាំពាក្យគណបក្ស​សង្គ្រោះជាតិ បាននិយាយថា អ្នកតំណាងរាស្រ្តអាមេរិកមិនមែន«ល្ងង់» ដូចអ្វីដែលលោក ឈាង វុន និយាយនោះ​ទេ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: December 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងរាស្រ្តជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន នៅថ្ងៃនេះ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងៗ ចំពោះអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយចំនួន ដែលបានទាមទារឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ​បច្ចុប្បន្ន​ចុះចេញពីតំណែង។ លោក ឈាង វុន បានហៅការទាមទាររបស់អ្នកតំណាងរាស្រ្តទាំងនោះ គឺជាការមិន​យល់​ពី​លទ្ធិ​ប្រជាធិតេយ្យទាល់តែសោះ។ ជុំវិញការលើកឡើងរបស់លោក ឈាង វុន បែបនេះ អ្នកនាំពាក្យគណបក្ស​សង្គ្រោះ​ជាតិ បាននិយាយថា អ្នកតំណាងរាស្រ្តអាមេរិកមិនមែន«ល្ងង់» ដូចអ្វីដែលលោក ឈាង វុន និយាយនោះ​ទេ។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

នយោបាយ - «បើមិនយល់ពីប្រជាធិបតេយ្យនោះទេ ត្រូវសិក្សាពីប្រជាធិបតេយ្យឡើងវិញ» នេះគឺជាសម្តីរបស់​អ្នកតំណាងរាស្រ្តជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា គឺលោក ឈាង វុន ដែលបានថ្លែងចំអកឲ្យអ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិកមួយចំនួន នៅឯវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី ០៣ ខែធ្នូនេះ។ លោកថា អ្នកតំណាងរាស្រ្តរបស់​សហរដ្ឋអាមរិកទាំងនោះ សុទ្ធសឹងតែមិនបានយល់ដឹងពីប្រជាធិបតេយ្យនោះទេ។ ការថ្លែងចំអករបស់លោក ឈាង វុន បែបនេះ បានធ្វើឡើងបន្ទាប់ពីអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយចំនួន បានស្នើឲ្យលោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​រាប់ទស្សវត្សរ៍របស់កម្ពុជា ចុះចេញពីតំណែង។

លោក ឈាង វុន បានបន្តថា ប្រទេសកម្ពុជាមានអធិបតេយ្យច្បាស់លាស់ មិនមែនអ្នកតំណាងរាស្រ្តប្រមាណ ៦-៧ រូបរបស់សហរដ្ឋអាមេរិក អាចមកសុំឲ្យនាយករដ្ឋមន្រ្តីខ្មែរ ចុះចេញពីដំណែងបានទេ ពីព្រោះថា នាយករដ្ឋខ្មែរកើត​ឡើង ពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលបោះឆ្នោតត្រឹមត្រូវស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។ លោកថា ទង្វើរបស់អ្នក​តំណាង​រាស្រ្តសហរដ្ឋអាមេរិក ប៉ុន្មានរូបនេះ រដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបាននោះទេ។ ម្លោះហើយ លោក ឈាង វុន បានស្នើឲ្យអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលសុំឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះចេញពី​ដំណែងនោះ ត្រូវទៅសិក្សាពីប្រជាធិបតេយ្យឡើងវិញ។

លើសពីនេះទៅទៀត អ្នកតំណាងរាស្រ្តជើងខ្លាំង របស់គណបក្សប្រជាជនរូបនេះ បានរិះគន់ចំពោះសហរដ្ឋ​អាមេរិក​ដែរ អំពីភាពឈឺចាប់របស់ប្រជាជនខ្មែរកាលពីឆ្នាំ ១៩៧០ ដែលធ្វើឲ្យប្រជាជនខ្មែរ ត្រូវកំព្រាខ្លោចផ្សា ព្រាត់​ប្រាស​​ប្តីប្រពន្ធ និងធ្លាក់ខ្លួនពិការផងក៏មាន ដោយសាតែអាមរិកនេះឯង។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញរិទ្ធ បានលើកឡើងថា ក្នុងនាមអ្នក​នយោបាយ​ខ្មែរ និងក្នុងនាមខ្លួនជាអ្នកដឹកនាំត្រូវមានគុណធម៌ សីលធម៌ ជៀសវាងប្រើពាក្យពេចន៍ណា ដែលបង្ហាញពីភាព​ឆោត​ល្ងង់របស់ខ្លួន ដើម្បីកុំឲ្យគេប្រមាថមើលងាយចំពោះវប្បធម៌និងចំពោះអ្នកនយោបាយរបស់ខ្មែរ។

អ្នកនាំ​ពាក្យរូបនេះ បានបន្តថា អ្នកតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក គេមិនល្ងង់ដល់ថ្នាក់មិនស្គាល់ មិនដឹងពីលទ្ធិ​ប្រជាធិបតេយ្យ ដូច​ការលើកឡើងរបស់លោក ឈាង វុន នោះទេ។លោកថា យ៉ាងហោចណាស់​ក៏គេបានស្គាល់ពី​លទ្ធិ​ប្រជាធិតេយ្យ គ្រាន់​បើជាងលោក ឈាង វុន ដែរ។ លោក យ៉ែម បុញ្ញរិទ្ធ បន្តថា អ្វីដែលសំខាន់នោះថា តើការ​បោះឆ្នោតនោះកន្លងទៅ ហ៊ានបើកចំហរត្រួតពិនិត្យ​មើល​ឡើងវិញដែលឬទេ ជុំវិញការចោទប្រកាន់​របស់មហាជន​នោះ។

ជាការកត់សម្គាល់ ការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងពីសំណាក់អ្នកតំណាងរាស្រ្ត និង​សមាជិក​ព្រឹទ្ធសភាអាមេរិកនៅពេលនេះមិនមែនជាលើកទី១ នោះទេ ពោលគឺច្រើនលើកមកហើយ។ រាល់ការ​ទាមទារទាំង​នោះ តែងតែទទួលនូវការឆ្លើយតបភ្លាមៗ ពីសំណាក់មន្រ្តីគណបក្សប្រជាជនកម្ពុជាយ៉ាង«ចាស់ដៃ»ជានិច្ច៕

---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...