Posts in ‘សម្រាំងជាខេមរភាសា’ Category

មន្ត្រីរដ្ឋាភិបាល៖ របាយការណ៍ IRI គ្មាន​តម្លៃ​ដូច​លទ្ធផល​បោះឆ្នោត

មន្ត្រីរដ្ឋាភិបាល៖ របាយការណ៍ IRI គ្មាន​តម្លៃ​ដូច​លទ្ធផល​បោះឆ្នោត

រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានចាត់ទុករបាយការណ៍របស់ IRI ថាមិនបានឆ្លុះបញ្ចាំង​ពីឆន្ទះរបស់​ប្រជា​ពលរដ្ឋកម្ពុជា ដូចលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត​នោះទេ។ ការវាយតម្លៃដូចនេះ បានធ្វើឡើង​បន្ទាប់ពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់សហរដ្ឋអាមេរិកហៅកាត់តាមភាសាអង់គ្លេសថា អាយអ័រអាយ (IRI) បានចេញ​របាយការណ៍​ចុងក្រោយមួយ អំពីលទ្ធផលនៃការស្ទង់មតិពលរដ្ឋកម្ពុជា ដោយរក​ឃើញ​ថាពលរដ្ឋកម្ពុជា​ភាគច្រើន ដែលធ្លាប់គិតថា​ប្រទេសកម្ពុជា​ដើរលើផ្លូវត្រូវនោះ មានចំនួនថយចុះយ៉ាងគំហុក។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - [...]

ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត ត្បូងឃ្មុំ ថ្មី ដើម្បី​សម្រួល​ការ​ចែក​អំណាច​«ថ្មី»?

ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត ត្បូងឃ្មុំ ថ្មី ដើម្បី​សម្រួល​ការ​ចែក​អំណាច​«ថ្មី»?

លោក ប្រាជ្ញ ច័ន្ទ ដែលបច្ចុប្បន្នជាអភិបាលខេត្តបាត់ដំបង នឹងត្រូវតែងតាំងជាអភិបាលខេត្ត ដែលទើបនឹងបង្កើត​ថ្មី​គឺ«ខេត្តត្បូងឃ្មុំ»។ ហើយតំណែងជាអភិបាលខេត្តបាត់ដំបង ក៏នឹងត្រូវជំនួសដោយលោក ច័ន្ទ សុផល បច្ចុប្បន្នជា​ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីនាថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាពកាលពីម្សិលម៉ិញ។


ផែនទីក្រៅផ្លូវការ របស់ខេត្តត្បូងឃ្មុំថ្មី។ (រូបថតពីប្រព័ន្ធផ្កាយរណប ហ្គូហ្គ័ល)

ខេត្តត្បូងឃ្មុំ- នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទីប្រាំលោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាពបានលើកឡើងថា [...]

រវាង​សារាចរណ៍​ណែនាំ និង​រដ្ឋធម្មនុញ៖ ប្រតិកម្ម​របស់ ស ម៉ូរ៉ា

រវាង​សារាចរណ៍​ណែនាំ និង​រដ្ឋធម្មនុញ៖ ប្រតិកម្ម​របស់ ស ម៉ូរ៉ា

«តើរដ្ឋធម្មនុញ្ញសំខាន់ ច្បាប់ទាំងនោះសំខាន់ ឬជាការអនុវត្តទៅលើសារាចរណ៍ណែនាំបន្តិចបន្តួច របស់សាលា​រាជធានីភ្នំពេញ ឬអាជ្ញាធរផ្សេងៗសំខាន់ជាង?» នេះជាការលើកឡើងរបស់លោក ស ម៉ូរ៉ា ដែលលោកមើលឃើញ ពីការអនុវត្តន៏យ៉ាងខ្ជាប់ខ្ជួន របស់សន្តិសុខខ័ណ្ឌចំពោះសារាចរណ៍របស់ក្រសួងមហាផ្ទៃ ជាងច្បាប់ដែល​ចែងក្នុង​រដ្ឋធម្មនុញ្ញ។


លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីព កម្មករ​ចំណី​អាហារ និងសេវាកម្មកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

ច្បាប់ - បន្ទាប់ពីផ្ទុះហិង្សាកាលពីថ្ងៃទី២និងទី៣មករា ឆ្នាំ២០១៤រួចមក ក្រសួងមហាផ្ទៃបានចេញ​សារាចរណ៍​ណែនាំ​មួយ ហាមមិនអោយមានការជួបជុំលើសពី១០នាក់ឡើងទៅ ដើម្បីរក្សាសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈអោយ មានភាពប្រក្រតី។ ដែលចាប់តាំងពីពេលនោះមក [...]

អ្នក​តវ៉ា​​នៅ​បឹង​កក់៖ ការ​វាស់​ដី​របស់​អាជ្ញាធរ ជា​«ល្បិច»​បោក​ប្រាស

អ្នក​តវ៉ា​​នៅ​បឹង​កក់៖ ការ​វាស់​ដី​របស់​អាជ្ញាធរ ជា​«ល្បិច»​បោក​ប្រាស

ក្រុមអ្នកតវ៉ាទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បឹងកក់ បានចោទប្រកាន់អាជ្ញាធររាជធានីភ្នំពេញ ថា​បាន​ប្រើ​ល្បិច​បន្លំបោកប្រាស ដោយគ្រាន់តែបានមកចុះធ្វើការវាស់វែងដី នៅតំបន់បឹងកក់ នៅថ្ងៃទី២៣ ខែមករាកន្លងមក ដើម្បី​ផ្សាយថាពួកគេបានដោះស្រាយបញ្ហារួចប៉ុណ្ណោះ។


អ្នកស្រីទេព វន្នី នៅក្នុងពេលយកញាត្តិទៅដាក់តាមស្ថានទូត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ដីធ្លី - កាលពីទី២៣ ខែកមរា ឆ្នាំ២០១៤ ម្សិលមិញនេះ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយអភិបាល​រង​រាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះទៅវាស់វែងដី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ​តាមគោលការណ៍ ដែលផ្តល់ឲ្យក្នុងទំហំដី៤គុណ១៨ម៉ែត្រ ក្នុងភូមិ២២ក្នុងតំបន់បឹងកក់។ តែការវាស់វែងនេះ [...]

ជំហាន​ទៅ​បង្កើត​ប្រាក់​ចំណូល​ដោយ​ឯករាជ្យ របស់​ជន​ពិការ​...

ជំហាន​ទៅ​បង្កើត​ប្រាក់​ចំណូល​ដោយ​ឯករាជ្យ របស់​ជន​ពិការ​...

ជនពិការជាជនដែលងាយរងគ្រោះ ហើយតម្រូវការរបស់ជនពិការ ក៏មិនខុសគ្នាពីមនុស្សទូទៅដែរ។ ផ្ទុយទៅវិញ ជនពិការ មានលទ្ធភាពខ្សោយជាទីបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ ដែលជាមូលហេតុជំរុញ ឲ្យមាន​ការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើជនដែលគ្មានសម្បទាគ្រប់គ្រាន់ទាំងនោះ។ តើមានមធ្យោបាយបែបណា?


ក្នុងរូបតូច៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ស្រី ខេង ស៊ីសារី នាយិកាអង្គការកម្ពុជាត្រាស្ត ក្នុងកម្មវិធីចែក​សញ្ញាប័ត្រនៃការបញ្ចប់ការសិក្សា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

ពិការភាព - លោកស្រី ខេង ស៊ីសារី នាយិកាប្រចាំប្រទេស នៃអង្គការកម្ពុជាត្រាស្ត បានថ្លែងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...