បុរសបែកក្បាលដោយសន្តិសុខវាយ កំពុងរៀបចំពាក្យបណ្ដឹង
លោក សុខ នី ដែលបានរងនូវការវាយដំយ៉ាងដំណំ ដោយជនស៊ីវិលមួយក្រុម កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅនោះ កំពុងរៀបចំពាក្យបណ្តឹងក្នុងថ្ងៃនេះ ដើម្បីរកយុត្តិធម៌សំរាប់លោកនិងជនរងគ្រោះដទៃទៀត។
លោក សុខ នី ដួលចុះជាមួយម៉ូតូរបស់លោក តែត្រូវជនស៊ីវិលប៉ុន្មាននាក់ព័ទ្ធជុំជិត វាយប្រហារលើលោក។ (រូបថត MONOROOM.info/ O. Vary)
វិបត្តិសង្គម - អ្នករត់ម៉ូតូឌុបម្នាក់ដែលត្រូវបានក្រុមពាក់ឯកសណ្ឋានស៊ីវិល និងសន្តិសុខប្រើហិង្សាលើកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការបង្រ្កាប ទៅលើប្រជាពលរដ្ឋដែលបានចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូនោះ គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីប្តឹងជនដែលបានប្រើអំពើហិង្សាលើរូបលោក។
[...]