Posts in ‘សម្រាំងជាខេមរភាសា’ Category

ជំហរ​កន្លែង១​បាតុកម្ម​២​របស់ ហ៊ុន សែន នឹង​រុញ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល?

ជំហរ​កន្លែង១​បាតុកម្ម​២​របស់ ហ៊ុន សែន នឹង​រុញ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល?

បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃអង្គារម្សិលម៉ិញបានផ្ញើរសារនយោបាយ ដោយព្រមានទៅ​គណបក្ស​ប្រឆាំងថា ចាប់ពីថ្ងៃនេះតទៅ នឹងមានការធ្វើបាតុកម្មពីរនៅក្នុងកន្លែងតែមួយ ដើម្បីជាការបង្ហាញសិទ្ធិស្មើរគ្នា របស់​រាស្ត្រ និងឆន្ទៈរបស់រាស្ត្រ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ជាការព្រមានដែលរង ការចំអកពីសំណាក់មដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងការព្រួយបារម្ភពីអ្នកវិភាគឯករាជ្យ លោក សុខ ទូច ថាកម្ពុជានឹងអាចធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល សារជាថ្មី។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយកម្ពុជា - ថ្លែងក្នុងពិធីសម្ពោធរោងចក្រអគ្គិសនីប្រើដោយថាមពលធ្យូងថ្ម នៅស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ [...]

យុវជន​ប្តឹង ហ៊ុន សែន ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ថ្ងៃ​ទី27 ខែ​កុម្ភៈ

យុវជន​ប្តឹង ហ៊ុន សែន ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ថ្ងៃ​ទី27 ខែ​កុម្ភៈ

យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានអោយដឹងនៅថ្ងៃនេះថា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ លោកនឹង​ឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ស្ថាប័ននេះ ទាក់ទងនឹងការប្តឹងរបស់យុវជន​រូបនេះ ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ទឹកដីទៅអោយវៀតណាម។


លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ លោក នាង សុឃុន មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដើម្បីឆ្លើយតបបណ្តឹងរបស់លោក ជុំវិញការប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន [...]

សម រង្ស៊ី ទៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះ​លែង​ជន​២១នាក់

សម រង្ស៊ី ទៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះ​លែង​ជន​២១នាក់

ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះបានចូលរួមជាមួយអ្នកភូមិបឹងកក់ និងព្រះសង្ឃប្រមាណជា ជាង​១០០​អង្គ​-នាក់ ដែលបានយកញត្តិ ទៅដាក់នៅតុលាការកំពូល ក្បែរព្រះបរមរាជវាំង ដើម្បីទាមទារឲ្យតុលាការ​ដោះលែង​លោក វន់ ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងជន២០នាក់ផ្សេងទៀត ។


លោក សម រង្ស៊ី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត នៅមុខតុលាការកំពូល។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្នុងឱកាសចូលរួមជាមួយអ្នកភូមិបឹងកក់នោះ លោក សម រង្ស៊ី បានពន្យល់ទៅកាន់អ្នក​សារព័ត៌មាននៅមុខតុលាការកំពូលថា ក្នុងពេលដែលគណបក្សសង្រ្គោះជាតិ [...]

អ្នកវិភាគ៖ បើ​ការ​ចរចា​មាន​«ល្បិច» វិបត្តិ​នយោបាយ​នឹង​អូស​បន្លាយ

អ្នកវិភាគ៖ បើ​ការ​ចរចា​មាន​«ល្បិច» វិបត្តិ​នយោបាយ​នឹង​អូស​បន្លាយ

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា និងអ្នកជំនាញការបោះឆ្នោត បានលើកឡើងថា ភាពជាប់គាំងផ្នែកនយោបាយ​នៅកម្ពុជា នឹងរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជន​កម្ពុជា ប្រសិនបើគណបក្សទាំងពីរ ពិតជាមានសុឆន្ទៈ ក្នុងការចរចា។ ការលើកឡើងរបស់អ្នកវិភាគនៅពេលនេះ គឺបន្ទាប់ពីរគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា ហើយគ្រោងចាត់តំណាង​៦នាក់​ម្ខាង​ ឲ្យបន្តការចរចា នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)

នយោបាយកម្ពុជា - នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអ្នកវិភាគឯករាជ្យ លោក ហង្ស ពុទ្ធា [...]

គ្រូ​បង្វឹង​អាសឺណល ជឿ​ថា ធូម៉ាស រ៉ូស៊ីតស្កី នឹង​បន្ដ​នៅ​ជា​មួយ​ក្រុម

គ្រូ​បង្វឹង​អាសឺណល ជឿ​ថា ធូម៉ាស រ៉ូស៊ីតស្កី នឹង​បន្ដ​នៅ​ជា​មួយ​ក្រុម

កាលពីពេលម្សិលម៉ិញនេះ លោក អាប់ស៊េន វ៉េងហ្កឺ (Arsene Wenger) គ្រូបង្វឹកក្រុម អាសឺណល (Arsenal) បាន​សម្ដែងចេញនូវសេចក្ដីជឿជាក់ថា កីឡាករ ធូម៉ាស រ៉ូស៊ីតស្កី (Tomas Rosicky) នឹងយល់ព្រមចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងថ្មីមួយ បន្ថែមពីលើកិច្ចសន្យាចាស់ ដើម្បីបន្តស្នាក់នៅជាមួយក្រុម អាសឺណល ជាបន្តទៀត ។


កីឡាករ ធូម៉ាស រ៉ូស៊ីតស្កី (ខាងស្ដាំ) សប្បាយរីករាយជាមួយកីឡាកររួមក្រុម បន្ទាប់ពីទាត់ចូលទីរបស់ក្រុមឆ្មារខ្មៅ។ (រូបថត football365.com)

បាល់ទាត់អង់គ្លេស -  រ៉ូស៊ីតស្កី បានជំនួស ម៉េហ្សូត អ៊ូស៊ីល ក្នុងក្រុម អាសឺណល កាលពីថ្ងៃសៅរ៍ និងបាន​បង្ហាញ​ពីបច្ចេកទេសលេងរបស់គាត់ បានយ៉ាងអស្ចារ្ យពិតជាសក្ដិសមជាកីឡាករដ៏ល្អម្នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...