Posts in ‘សម្រាំងជាខេមរភាសា’ Category

ចាប់​បាន​យួន​សង្ស័យ​១៥​នាក់ ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​កម្ពុជា

ចាប់​បាន​យួន​សង្ស័យ​១៥​នាក់ ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​កម្ពុជា

សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងស្រុកពេជ្រដា បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៥នាក់ នៅ​ខណៈកំពុងកាប់ឈើក្នុងព្រៃការពាររបស់ប្រជាសហគមន៍ កាលពីថ្ងៃសៅរ៍ ដោយដកហូតកាំភ្លើង១ដើម និងវត្ថុតាង​ជាច្រើនប្រភេទផ្សេងៗទៀត។


ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់មួយនៅខេត្តរតនាគីរី។ (រូបថត stephaucambodge)

បទល្មើស - លោក ឃុត ចាន់រ៉ា អាយុ២៨ឆ្នាំ ជាអនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងភូមិពូលុ ឃុំ ប៊ូស្រា ស្រុក​ពេជ្រដា បានឲ្យដឹងថា សហគមន៍ និងប្រជាការពារជនជាតិដើមភាគតិចចំនួន៦៦នាក់ បាននាំគ្នាចុះ​ល្បាតព្រៃ ក៏បានប្រទះឃើញជនជាតិវៀតណាមជាង២០នាក់កំពុងធ្វើសកម្មភាពកាប់ឈើប្រណិត។ លោកបាន​បញ្ជាក់ថា៖ «ពេលឃើញយើង គេនាំគ្នារត់ប្រសាចពេញព្រៃ [...]

សហជីពថា រោងចក្រ​មួយ​ចំនួន​ហាម​កម្មករ​មិនឲ្យ​មក​វេទិការ​សាធារណៈ

សហជីពថា រោងចក្រ​មួយ​ចំនួន​ហាម​កម្មករ​មិនឲ្យ​មក​វេទិការ​សាធារណៈ

ស្របពេលដែលសម្ព័ន្ធសហជីពទាំង១៨បានប្រកាសធ្វើវេទិកាសាធារណៈនៅថ្ងៃទី៨ មិនា រោងចក្រមួយ​ចំនួនក៏បាន​កំណត់យកថ្ងៃហ្នឹង ជាថ្ងៃដែលបើកប្រាក់ឈ្នួលអោយកម្មករដែរ។ សហជីពមួយចំនួនបានចាត់ទុកសកម្មភាពនេះថា ជាការហាមឃាត់មិនអោយ កម្មករមកចូលរូមសម្តែងមតិ។


ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - តំណាងសហជីព បានថ្លែងឲ្យដឹង នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤នេះថា កម្មកររោងចក្រមួយចំនួនធំ ត្រូវបានហាមឃាត់មិនអោយមកចូលវេទិការសាធារណៈ ជាមួយសម្ព័ន្ធសហជីព នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនេះទេ។

លោក សៀង សម្បតិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ បានបញ្ជាក់ថា នៅថ្ងៃនេះ កម្មករនៅរោងចក្រមួយ [...]

សហជីព​រើស​ថ្ងៃ​៨​មីនា​ធ្វើ​វេទិកា ព្រោះ​៨០%​នៃ​កម្មករ​ខ្មែរ ជា​«ស្ត្រី»

សហជីព​រើស​ថ្ងៃ​៨​មីនា​ធ្វើ​វេទិកា ព្រោះ​៨០%​នៃ​កម្មករ​ខ្មែរ ជា​«ស្ត្រី»

សហជីពកម្មករ ក៏ដូចជាកម្មករកម្មការិនី មួយចំនួន បានសម្តែងការចកចិត្តជាខ្លាំង ចំពោះសមត្ថកិច្ច បន្ទាប់ពីពួកគេ ត្រូវបានកងកម្លាំងអាជ្ញាធរ ហាមឃាត់មិនអោយប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មិនា។ ការខកចិត្តបានបណ្ដាលឲ្យ​មេ​ដឹកនាំសហជីព ចេញមកបកស្រាយថា មូលហេតុដែលក្រុមខ្លួន ជ្រើសរើសយកថ្ងៃ៨មីនា មកធ្វើវេទិកាសាធារណៈ ដោយសារតែកម្មករខ្មែរចំនួន៨០ភាគរយ ជាស្ត្រី។


ការពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ Channita)

សិទ្ធិ - នៅថ្ងៃទី០៨ ខែមិនា ជាថ្ងៃដែលទូទាំងពិភពលោកប្រារព្ធពិធីសិទ្ធិនារីអន្តរជាតិ ដោយឡែកនៅទីលាន​ប្រជា​ធិបតេយ្យខាងសហជីពកម្មករ ជាពិសេសកម្មការិនី [...]

កម្ពុជា៖ សិទ្ធិ​នារី​ថ្ងៃ​០៨​មីនា ដែល​មាន​តែ​មួយ​ចំហៀង

កម្ពុជា៖ សិទ្ធិ​នារី​ថ្ងៃ​០៨​មីនា ដែល​មាន​តែ​មួយ​ចំហៀង

បើទោះជាតាមបណ្តាក្រសួងរដ្ឋ គ្រប់គ្រងដោយរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា បានប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ០៨ មីនា ដែលមានលក្ខណៈពិធីការ យ៉ាងគគ្រឹកគគ្រេងក៏ដោយ ក៏ភាពជាក់ស្តែងនៃការប្រមូលផ្តុំសម្តែងមតិ និងការហែញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្ស និងក្រុមអង្គការសង្គមស៊ីវិល នូវតែទទួលរងការបំភិតបំភ័យ នៅឡើយ ខណៈទីលានប្រជាធិបតេយ្យត្រូវបានសមត្ថកិច្ចចម្រុះ ហាមឃាត់ការប្រមូលផ្តុំ និងគ្រប់គ្រងយ៉ាងតឹងរឹង នៅថ្ងៃសិទ្ធិ​នារី០៨ មីនា នេះ។


ការរារាំងការដង្ហែក្បួនរបស់អ្នកភូមិបឹងកក់ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

សិទ្ធិ - នៅព្រឹកថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ០៨ មីនា នេះ ព្រះសង្ឃ ស្រ្តីអ្នកភូមិបឹងកក់ [...]

សម រង្ស៊ី៖ កែ​ទម្រង់​ការ​បោះ​ឆ្នោត នាំ​ឲ្យ​គ្មាន​វិបត្តិ​បោះឆ្នោត

សម រង្ស៊ី៖ កែ​ទម្រង់​ការ​បោះ​ឆ្នោត នាំ​ឲ្យ​គ្មាន​វិបត្តិ​បោះឆ្នោត

ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី បានលើកឡើងថា ការកែទម្រង់ប្រព័ន្ធ​បោះឆ្នោតនៅកម្ពុជានៅពេលនេះ គឺចាំចាច់ណាស់ ត្រូវមានការចូលរួមពីគ្រប់ភាគីនៅក្នុងសង្គម ហើយការកែ​ទម្រង់​ប្រព័ន្ធបោះឆ្នោត នៅក្នុងកាលៈទេសៈនេះ ក៏នឹងនាំឲ្យប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយក្រោយការបោះឆ្នោត នៅពេលខាងមុខផងដែរ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ក្នុងសិក្ខាសាលា ស្តីពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត នៅសណ្ឋាគារអ៊ីមភើរៀរាជធានីភ្នំពេញថ្ងៃ​ទី០៧ មីនា នេះ លោក សង រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានពន្យល់ថា ការកែទម្រង់ការបោះឆ្នោត នៅ​ពេល​នេះ មិនត្រូវធ្វើឡើងតែរវាងគណបក្សប្រជាជនកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...