Posts in ‘សម្រាំងជាខេមរភាសា’ Category

លិច​នាវា​នៅ​កូរ៉េ​ខាង​ត្បូង៖ បាត់​ខ្លួន​ជិត​៣០០​នាក់ (vdo)

លិច​នាវា​នៅ​កូរ៉េ​ខាង​ត្បូង៖ បាត់​ខ្លួន​ជិត​៣០០​នាក់ (vdo)

ក្រុមអ្នកជួយសង្គ្រោះ បានលើកត្រឡប់មកលើគោកវិញ បានត្រឹមតែ១៨២នាក់ ពីក្នុងចំណោម៤៧៧នាក់ប៉ុណ្ណោះ ពីលើនាវាដែលបានលិចនៅក្នុងសមុទ្រ នៅក្បែតំបន់ឆ្នេរខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធទី១៦ ខែមេសា ឆ្នាំ២០១៤នេះ។ ជាចំនួនដែលខុសយ៉ាងច្រើន បើប្រៀបធៀបនឹងការប្រកាសរបស់រដ្ឋាភិបាល កូរ៉េខាងត្បូង ដែល​បានថ្លែង​នៅមុននេះ។


នាវាលិច មើលពីចំងាយ និងសកម្មភាពជួយសង្គ្រោះ។ (រូបថត ផ្ដិតពីវីដេអូ)

លិចនាវា - រដ្ឋាភិបាលនៅរដ្ឋធានីសេអ៊ូល បានអះអាងនៅមុននេះថា មនុស្សចំនួន៣៦៨ ត្រូវបានជួយស្រង់ពីទឹក។ ប៉ុន្តែចំនួនេះ ទំនង​ជាខុសពីការពិត។ អ្នកនាំពាក្យរបស់ឆ្មាំការពារឆ្នេរសមុទ្រ បានថ្លែងបញ្ជាក់ប្រាប់ទីភ្នាក់ងារ​សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) [...]

ជម្រៅ​សមុទ្រ​បង្ក​ការ​ពិបាក ឲ្យ​ប្រអប់​​យន្ដ​​​ចុះ​ទៅ​រក​យន្ដហោះ​បាត់​ខ្លួន

ជម្រៅ​សមុទ្រ​បង្ក​ការ​ពិបាក ឲ្យ​ប្រអប់​​យន្ដ​​​ចុះ​ទៅ​រក​យន្ដហោះ​បាត់​ខ្លួន

ទឹកសមុទ្រនៅក្នុងតំបន់រុករកយន្ដហោះ នៃមហាសមុទ្រឥណ្ឌាខាងត្បូង មានជម្រៅយ៉ាងជ្រៅហួសពីការគណនាទុក និង​ហួសពីអ្វី ដែលប្រអប់យន្ដ ប៊្លូហ្វីន ២១ (Bluefin-21) អាចជ្រមុជចុះទៅរកយន្ដហោះប៊ូអីង៧៧៧ ដែលគេជឿថា បានហោះទៅធ្លាក់នៅក្នុងតំបន់នោះ។ អាជ្ញាធរអូស្ត្រាលី ដែលដឹកនាំការសម្របសម្រួល នៃការរុករកជាអន្តរជាតិ​នេះ បានថ្លែងបញ្ជាក់ថា នោះជាមូលហេតុដែលធ្វើឲ្យ ប្រអប់យន្ដប៊្លូហ្វីន២១​ ធ្វើការបានតែ៦ម៉ោង ក៏ឡើងមកលើផ្ទៃ​សមុទ្រវិញ ខុសពីការគណនាទុកធម្មតា ដែលតម្រូវឲ្យប្រអប់យន្ដនេះធ្វើការរហូតដល់ទៅ១៦ម៉ោង។


ប្រអប់យន្ដ ប៊្លូហ្វីន ២១ ពេលត្រៀមដាក់ចុះទៅក្នុងសមុទ្រ។ (រូបថត Reuters)

អានពិស្ដារ
អាមេរិក៖ ម្ដាយ​ទទួល​ស្គាល់​បាន​សម្លាប់​ទារក​ខ្លួន​៦​នាក់ ទើប​នឹង​កើត

អាមេរិក៖ ម្ដាយ​ទទួល​ស្គាល់​បាន​សម្លាប់​ទារក​ខ្លួន​៦​នាក់ ទើប​នឹង​កើត

ម្ដាយរបស់គ្រួសារ ដែលនគរបាលទើបនឹងរកឃើញកាលពីថ្ងៃសោរ៍ ទី១៣ ខែមេសាកន្លងមក នូវសាកសពទារក​ទើប​នឹងកើតតូចៗ ចំនួន៧នាក់ ក្នុងរដ្ឋអ៊ុយតា សហរដ្ឋអាមេរិក បានសារភាពទទួលស្គាល់នៅថ្ងៃចន្ទទី១៤ ខែមេសានេះ ថាខ្លួនបានសម្លាប់ទារករបស់ខ្លួនទាំង៦នាក់ នៅក្នុងរយៈពេលពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ២០០៦។


រូបភាពដៃម្ខាង របស់ទារកជាទូទៅម្នាក់ តែមិនបង្ហាញពីរូបភាពទារករងគ្រោះទេ។

ឃាតកម្មរន្ធត់ - សារព័ត៌មាន ឌឺសលឡេកទ្រីប៊ុត (The Salt Lake Tribute) បានឲ្យដឹងថា ស្ត្រីជាម្ដាយឈ្មោះ ម៉េហ្គាន ហនស្មាន (Megan Huntsman) អាយុ៣៩ឆ្នាំ ទំនងជាមិនបានសម្លាប់ទារកទី៧នោះទេ។ ទារកទី៧នេះ បាន​ស្លាប់នៅពេលកើត ដោយយោងទៅតាមសេចក្ដី​ប្រកាសនៅពេលនោះ របស់ស្ត្រីម្ដាយរូបនេះ [...]

វិស្វករ​ម្នាក់​នៅ​លើ​យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បង្ហោះ​រូប​ចេញ​ពី​កោះ​មួយ

វិស្វករ​ម្នាក់​នៅ​លើ​យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បង្ហោះ​រូប​ចេញ​ពី​កោះ​មួយ

វិស្វករមួយរូប លោក ហ្វីលីព វូដ (Philip Wood) របស់ក្រុមហ៊ុនកំព្យូទ័រ អាយប៊ីអឹម (IBM)​ ដ៏ល្បី ដែលបានស្ថិតនៅ​លើយន្ដហោះបាត់ខ្លួន ជាមួយនឹងវិស្វករបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន១០នាក់ផ្សេងទៀត ទំនងជាបានបង្ហោះរូបថត (ថតក្នុងស្បៃអន្ធកាល ងងឹតសូន្យសុង) មួយសន្លឹក ចេញពីទូរស័ព្ទអាយហ្វូន (Iphone) បន្ទាប់ពីយន្ដហោះ​នេះ​ត្រូវ​បានចាប់ពង្រត់។ បើតាមការវិភាគ បានឲ្យដឹងថា រូបថតនេះត្រូវបានថតចេញពីទីតាំងមួយក្បែរនឹង កោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា (Diego Garcia) ដែលមានបន្ទាយទាហានយោធាអាមេរិកាំងតាំងនៅ ​កណ្ដាលមហាសមុទ្រឥណ្ឌា។


ព្រលានយន្ដហោះ នៅលើប្រជុំកោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា កណ្ដាលមហាសមុទ្រឥណ្ឌា។ (រូបថត ហ្គូហ្គ័ល)

បាត់យន្ដហោះ - [...]

ពលរដ្ឋ​ឃុំ​ស្រឡប់​«ខក​ខាន»​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រោះ​វៀតណាម​ផ្តាច់​ភ្លើង

ពលរដ្ឋ​ឃុំ​ស្រឡប់​«ខក​ខាន»​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រោះ​វៀតណាម​ផ្តាច់​ភ្លើង

ប្រជាពលរដ្ឋស្ទើរទូទាំង​ឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ​ ខេត្ដត្បូងឃ្មុំ បាន«ខកខាន»មិនបានទទួលទេវតាឆ្នាំថ្មី នៅវេលា​ម៉ោង៨ និង៧នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ នេះទេ ដោយសារនៅមុនម៉ោងចូលឆ្នាំថ្មីនេះ តែប៉ុន្មាននាទី ស្រាប់​តែ«ភ្លើងអគ្គិសនី»​រលត់​សូន្យ​ឈឹង រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបាន«ឆេះ»វិញ។


ដង្វាយរៀបរងចាំទទួលទេវតា របស់អ្នករស់នៅក្នុងឃុំស្រឡប់។ (រូបថត MONOROOM.info/ O. Vary)

ចូលឆ្នាំថ្មី ឆ្នាំមមី ព.ស ២៥៥៨ - កំពង់រៀបចំតុបតែង គ្រឿងដង្វាយនានា សម្រាប់ទទួលទេវតាឆ្នាំថ្មី តាំងពីព្រលឹម លោក ឃីម ឌី ជាងកាត់កញ្ចក់ តុទូ ប្រចាំផ្សារខ្នា បានរអ៊ូមិនពេញចិត្ត ចំពោះការ«ផ្តាច់»នូវចរន្ត​អគ្គីសនីនេះ​ឡើយ។ លោកបានលើកឡើងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...