លិច​នាវា​នៅ​កូរ៉េ​ខាង​ត្បូង៖ បាត់​ខ្លួន​ជិត​៣០០​នាក់ (vdo)

ក្រុមអ្នកជួយសង្គ្រោះ បានលើកត្រឡប់មកលើគោកវិញ បានត្រឹមតែ១៨២នាក់ ពីក្នុងចំណោម៤៧៧នាក់ប៉ុណ្ណោះ ពីលើនាវាដែលបានលិចនៅក្នុងសមុទ្រ នៅក្បែតំបន់ឆ្នេរខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធទី១៦ ខែមេសា ឆ្នាំ២០១៤នេះ។ ជាចំនួនដែលខុសយ៉ាងច្រើន បើប្រៀបធៀបនឹងការប្រកាសរបស់រដ្ឋាភិបាល កូរ៉េខាងត្បូង ដែល​បានថ្លែង​នៅមុននេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកជួយសង្គ្រោះ បានលើកត្រឡប់មកលើគោកវិញ បានត្រឹមតែ១៨២នាក់ ពីក្នុងចំណោម៤៧៧នាក់ប៉ុណ្ណោះ ពីលើនាវាដែលបានលិចនៅក្នុងសមុទ្រ នៅក្បែតំបន់ឆ្នេរខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធទី១៦ ខែមេសា ឆ្នាំ២០១៤នេះ។ ជាចំនួនដែលខុសយ៉ាងច្រើន បើប្រៀបធៀបនឹងការប្រកាសរបស់រដ្ឋាភិបាល កូរ៉េខាងត្បូង ដែល​បានថ្លែង​នៅមុននេះ។


នាវាលិច មើលពីចំងាយ និងសកម្មភាពជួយសង្គ្រោះ។ (រូបថត ផ្ដិតពីវីដេអូ)

លិចនាវា - រដ្ឋាភិបាលនៅរដ្ឋធានីសេអ៊ូល បានអះអាងនៅមុននេះថា មនុស្សចំនួន៣៦៨ ត្រូវបានជួយស្រង់ពីទឹក។ ប៉ុន្តែចំនួនេះ ទំនង​ជាខុសពីការពិត។ អ្នកនាំពាក្យរបស់ឆ្មាំការពារឆ្នេរសមុទ្រ បានថ្លែងបញ្ជាក់ប្រាប់ទីភ្នាក់ងារ​សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «ជាតុល្យភាពផ្លូវការរបស់យើង ចំនួនមនុស្សនៅលើនាវាដែលត្រូវបាន​ជួយសង្គ្រោះ មាន​ចំនួន១៨០នាក់។ យើងមិនដឹងថាចំនួនជនដែលត្រូវបានជួយសង្គ្រោះ ៣៦៨នាក់ នេះ បានពី​ណា​មកទេ។»

បើតាមមន្ត្រីដដែល ចំនួនដែលប្រកាសខុសនេះ ត្រូវបានផ្សាយជាបន្តដោយទីភ្នាកងារសារព័ត៌មានកូរ៉េ យ៉ុងហាប់ (Yonhap) នោះ ទំនងជាកំហុសបណ្ដាលពីការច្រឡំ នៅពេលរាប់។ ដូច្នេះចំនួនជនបាត់ខ្លួន ដែលរាប់ឃើញក្នុង​ពេលនេះ មានចំនួន២៩៥នាក់។

នាវាដែលដឹកអ្នកដំណើរភាគច្រើន ជាកូនសិស្ស នៅក្នុងដំណើរកម្សាន្ដជុំគ្នាមួយ បានធ្វើដំណើរឆ្ពោះទៅកាន់កោះ ជេជូ (Jeju) ផ្នែកខាងត្បូងនៃប្រទេស។ នាវាបានបញ្ជូនសញ្ញាអាសន្ន នៅម៉ោង៩ព្រឹក។ សាក្សីជាច្រើន បាន​បញ្ជាក់​ថា ពួកគេបានលឺនាវា ប៉ះនឹងបាតសមុទ្រ ដែលទំនងជាថ្មបង្កប់ក្រោមទឹក។

មកដល់ពេលនេះ គេបានឲ្យដឹងទៀតថា គ្រោះថ្នាក់លិចនាវា បានធ្វើឲ្យមនុស្សស្លាប់យ៉ាងតិច២នាក់។ ប៉ុន្តែក្រុម​អ្នក​ជួយសង្គ្រោះបារម្ភពីចំនួនជនរងគ្រោះដល់ជីវិត អាចនឹងមានចំនួនច្រើនទៀត ដោយហេតុតែពួកគេបានជាប់គាំង នៅខាងក្នុង។ អ្នកដំណើរ ដែលភាគច្រើនជាកូនសិស្សនោះ បានលោតចុះទៅក្នុងទឹកសមុទ្រដ៏ត្រជាក់ មុននឹង​ពួក​គេ​ត្រូវ​បានស្រង់ដោយក្រុមអ្នកជួយសង្គ្រោះ។ ពីក្នុងចំណោមមនុស្ស៤៧៧នាក់នៅលើនាវា មាន៣២៤នាក់ ជាកូន​សិស្ស ១៤នាក់ជាអ្នកណែនាំ និង២៩នាក់ជាក្រុមបម្រើការ។ នាវានេះ ក៏មានដឹករថយន្ដចំនួន១៥០គ្រឿងដែរ៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...