សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យជួយជនរងគ្រោះ
ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្រោមហេតុផលមនុស្សធម៌ បានទទូចដល់លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនរងគ្រោះមកពីខេត្តក្រចេះ។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម។
ជំនួយ - លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៤ ខែឧសភា នេះថា៖ «ម្សិលមិញនេះ ខ្ញុំបានស្នើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ផ្តល់ជំនួយមនុស្សធម៌ ដល់ពលរដ្ឋប្រមាណ ៤០០គ្រួសារ ដែលរងគ្រោះ ដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។»
[...]