ឡុង រី និង នុត រំដួល ត្រូវបាននគរបាលចាប់ខ្លួនទៅ នៅរសៀលនេះ
បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ដ្រ របស់គណបក្សសង្គ្រោះជាតិចំនួនពីររូបទៀត លោក ឡុង រី និងលោក នុត រំដួល ត្រូវបាននគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ។
លោក ឡុង រី និងលោក នុត រំដួល បានផ្សាយវីដេអូមួយ នៅមុនការឃាត់ខ្លួន។ (រូបថតផ្ដិតពីវីដេអូ)
នយោបាយ - នៅរសៀលថ្ងៃទី១៧ ខែកក្កដា ម៉ោងប្រមាណជា ៣ និង ៣០ នាទីនគរបាលមួយក្រុម បានចុះដល់ផ្ចះរបស់លោក ឡុង រី បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមអង្គរ័ក្សរបស់លោក សម រង្ស៊ី នៅផ្ទះក្នុងបុរីពិភពថ្មី តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមនគរបាល ដែលដឹកនាំដោយលោក ជួន ណារិន [...]