Posts in ‘សម្រាំងជាខេមរភាសា’ Category

ឱក សុគន្ធកញ្ញា ទម្លាក់ វង្ស តារារតនា ព្រោះ​រង​ការ​រិះ​គន់?

ការជ្រើសរើសយក វង្ស តារារតនា កាល​ពី​អាទិត្យ​មុន ក្នុង​វគ្គ LIVE SHOW សប្តាហ៍​ទី​៣ ធ្វើ​ឱ្យ​កញ្ញ ឱក សុគន្ធកញ្ញា ដែល​ជា​គ្រូ​បង្វឹក​មួយ​រូប របស់​កម្មវិធី​ប្រលង​ចម្រៀង​ដឹវយ្សន៍​កម្ពុជា រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​ទស្សនិក​ជន។ ប៉ុន្តែ​សប្តាហ៍​នេះ វង្ស តារារតនា ត្រូវ​បាន​កញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់​ចេញ​ពី​កម្មវិធី។ ការ​ទម្លាក់​របស់​បេក្ខជន​រូប​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​មួយ​រូប​ចោទ​ឡើង​ថា ព្រោះ​តែ​ការ​រិះ​គន់ ខ្លាច​បាត់​បង់​ប្រជា​ប្រិយ​ភាព​ឬ ទើប​កញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់​បេក្ខជន​ខាង​លើ?

ចំពោះការចោទសួរ​ដោយ​គ្មាន​ចម្លើយ​នេះ ត្រូវ​បាន​ទស្សនិក​មួយ​រូប ដែល​ជា​អ្នក​គាំទ្រ​កញ្ញា ឱក សុគន្ធកញ្ញា បាន​ចេញ​មុខ​បក​ស្រាយ​ជំនួស​ថា មិន​មែន​មក​ពី​ការ​រិះគន់​ទេ ដែល​ធ្វើ​ឱ្យ​កញ្ញា ឱក សុគន្ធកញ្ញ ទម្លាក់​បេក្ខជន វង្ស តារារតនា នោះ។ ម្ចាស់​គណនី​រូប​នេះ សរសេរ​បន្ត​ថា៖ [...]

ល្បី​ដំឡូង​ជ្វា​កំពង់​ឆ្នាំង​ថា​ឆ្ងាញ់ លក់​ដាច់​រាប់​រយ​គីឡូ​មួយ​ថ្ងៃៗ (vdo)

«លឺគេនិយាយរាប់រយដង មិន​ស្មើរ​នឹង​បាន​ភ្លក្ស​ម្តង​ទេ» នេះ​ជា​ការ​នឹក​ភ្នក របស់​អ្នក​ដំណើរ​ស្ទើរ​គ្រប់​គ្នា ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​ប្រាំ ហើយ​បាន​ឃើញ​ដំឡូង​ពិសេស ដែល​ដាំ​មិន​ប្រើ​ជី​គីមី​ទាំង​នោះ ប្រាកដ​ជា​មិន​អាច​បើក​បង្ហួស​ទៅ​បាន​ឡើយ។ បំណង​របស់​ពួក​គេ គឺ​ចង់​សាក​ល្បង​រស​ជាតិ ដំឡូង​ធម្មជាតិ របស់​កសិករ​ខេត្ត​កំពង់​ឆ្នាំង។

ហើយដោយសារតែហេតុ​នេះ​ហើយ ទើប​មាន​សំដី​បាន​លើក​ឡើង​ថា ករសិករ​ដាំ​ដំឡូង​ទាំង​នោះ កំពុង​ឡើង​កូដ​ខ្លាំង ដោយ​សារ​ដំឡូង​ជ្វា​«ផ្អែម​ឆ្ងាញ់» ដែល​ជា​ដំណាំ​កសិផល​របស់​ពួក​គាត់ ជំរុញ​ឲ្យ​អ្នក​ទទួល​ទានច្រើន​ឡើង បាន​ឈប់​ចុះ​ទិញ យ៉ាង​ច្រើន​កុះករ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ប្រាំ ជា​ពិសេស​ក្នុង​ឱកាស​រដូវ​បុណ្យ​កឋិនទាន​ឆ្នាំ​នេះ។

ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅខេត្តកំពង់ឆ្នាំង អាចរកចំណូលបាន ៤ម៉ឺនទៅ ៥ម៉ឺន ពីផល​ចំណេញនៃការលក់ដំឡូង [...]

ជ័យ​លាភី​ទាំង​បី របស់​«សំនៀង​ចែង​ចាំង» មាន​សមត្ថភាព?

ជ័យ​លាភី​ទាំង​បី របស់​«សំនៀង​ចែង​ចាំង» មាន​សមត្ថភាព?

ជ័យលាភីទាំងបី នៃរដូវ​កាល​ទី១ របស់​កម្មវិធី​ប្រលង​ចម្រៀង «សំនៀង​ចែង​ចាំង» បាន​ទៅ​លើ អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ឈ្មោះ ទូច មករា មក​ពី​ខេត្ត​បាត់ដំបង - អ្នក​លេខ​២ បាន​ទៅ​លើ​បេក្ខជន ហួន សំអុល មក​ពី​ខេត្ត​កំពត និង​ចំណាត់​ថ្នាក់​លេខ​៣ បាន​លើ​បេក្ខជន សន វិច្ឆិកា មក​ពី​ខេត្ត​តាកែវ។

តែទោះយ៉ាងណា ការ​ទទួល​ជ័យ​លាភី លើ​ការ​ប្រលង​ចម្រៀង​នៅ​វគ្គ​ផ្តាច់​ព្រ័ត​នេះ គឺ​ជា​ការ​សម្រេច​របស់​ទស្សនិកជន តាម​រយៈ​ការ​ផ្ញើ​សារ មិន​មែន​ជា​ការ​សម្រេច នឹង​ការ​ដាក់​ពិន្ទុ របស់​គណកម្មាការ​ទាំង​បួន ដែល​គេ​មើល​ឃើញ​ថា សុទ្ធ​តែ​មាន​បទ​ពិសោធន៍ និង​សមត្ថភាព​ក្នុង​ការ​ដាក់​ពិន្ទុ នា​ពេល​កន្លង​មក​នោះ​ទេ។

វិធីសាស្ត្រនៃការផ្ញើរសារនេះ បានធ្វើឲ្យគេសន្និដ្ឋានថា បេក្ខជនទាំងបី ដែលជាប់ជ័យលាភីនេះ មានការ​ទទួល​ស្គាល់ និងគាំទ្រពីទស្សនិកជន ច្រើនជាងបេក្ខជនដទៃទៀត។ ទស្សនិកជនម្នាក់ បានលើកសសើរបេក្ខជន​ទាំង​បីនេះថា៖ [...]

«វិថីនារី» ភាពយន្ត​ដែល​លើក​ដម្កើង​តម្លៃ​នារី​ក្នុង​សង្គម

«វិថីនារី» ភាពយន្ត​ដែល​លើក​ដម្កើង​តម្លៃ​នារី​ក្នុង​សង្គម

ភាពយន្ត«វិថីនារី» មិន​ត្រឹម​តែ​លើក​តម្កើង​ជីវិត​​របស់​នារី ក្នុង​សង្គម​នោះ​ទេ ប៉ុន្តែ​វា​ថែម​បាន​ឆ្លុះ​បង្ហាញ ពី​ជីវិត​របស់​យុវវ័យ និង​ជា​សារ​ដើម្បី​ពញ្ញាក់​អារម្មណ៍​របស់​យុវវ័យ ដែល​ដើរ​លេង​ភ្លើត​ភ្លើន មុន​ពេល​ភ្ញាក់​ខ្លួន​ដើរ​មក​រក​ផ្លូវ​ត្រូវ​វិញ។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​អ្នក​នាង ព្រំ រដ្ឋា ចាង​ហ្វាង​ផលិតកម្ម PR Production។

តារាសម្តែងដែលល្បីឈ្មោះសុះសាយ ក្នុង​រឿង​ម៉ាក់ថឺង​រូប​នេះ បាន​ថ្លែង​បន្ត នៅ​ក្នុង​កម្មវិធី​ក្រុង​ពាលី កាល​ពី​ថ្ងៃ​ទី៣១ តុលា ២០១៤ កន្លង​ទៅ​ថា មូលហេតុ​ដែល​ជម្រុញ​ឱ្យ​អ្នក​នាង បង្កើត​ជា​ផលិតកម្ម​ថ្មី​នេះ​ឡើង ជា​ពិសេស​ផលិត​រឿង «វិថីនារី» ដោយ​សារ​តែ​ចិត្ត​ស្រឡាញ់ ចង់​លើក​តម្កើង​វិស័យ​សិល្បៈ ជា​ពិសេស​ភាពយន្ត​ខ្មែរ ឱ្យ​មាន​ការ​រីក​ចម្រើន និង​ប្រកួត​ប្រជែង​ជា​មួយ​ភាពយន្ត​បរទេស ខណៈ​ដែល​ពេល​នេះ ភាពយន្ត​របស់​ថៃ​កំពុង​មាន​វត្តមាន​ឡើង​វិញ នៅ​កម្ពុជា។

[...]
«ខ្លីៗ» ពី​អ្នក​សុំ​ទាន​ដ៏​«វែង» នៅ​តាម​ដង​ផ្លូវ​និង​ស្តុប

«ខ្លីៗ» ពី​អ្នក​សុំ​ទាន​ដ៏​«វែង» នៅ​តាម​ដង​ផ្លូវ​និង​ស្តុប



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...