Posts in ‘សម្រាំងជាខេមរភាសា’ Category

គល់ បញ្ញា៖ មាន​ការ​ចរចា មាន​ការ​ចាប់​ខ្លួន? នោះ​ជា​រឿង​«នយោបាយ»

រាល់ការចាប់ខ្លួន«មុន»ការចចារ ឬ«អំឡុង»​ពេល​ចរចា ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា COMFREL បាន​ចាត់​ទុក​ថា ជា​រឿង​«នយោបាយ»​តែ​មួយ។ លោក​បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ ការ​ប្រើ​ប្រាស់​តុលាការ ការ​ប្រើ​ប្រាស់​អាជ្ញាធរ​បិទ​ទីលាន​ប្រជាធិបតេ្យ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​ការ​ដាក់​សម្ពាធ​ខាង​នយោបាយ ស្វែង​រក​កិច្ច​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង។

លោកបានលើកជាឧទាហរណ៍​ជាក់​ស្តែង​មួយ​ថា លទ្ធផល​នៃ​ការ​ចរចា​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤ ថ្មីៗ​នេះ ជា​លទ្ធផល​ដែល​បាន​មក​ពី​ការគម្រាម​កំហែង និង​តាម​រយៈ​ការ​ចាប់​ខ្លួន អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ប្រាំបី​នាក់ ក្រោយ​ហេតុការណ៍​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ [...]

តារា​ភាព​យន្ដ X បី​រូប ស្រាត​ពន្យល់​ពី​«អព្យាក្រិត្យ​ភាព​នៃ​អ៊ិនធើណែត» (vdo)

តារា​ភាព​យន្ដ X បី​រូប ស្រាត​ពន្យល់​ពី​«អព្យាក្រិត្យ​ភាព​នៃ​អ៊ិនធើណែត» (vdo)

តារាអាមេរិកទាំងបីរូប ជំនាញ​ខាង​ភាពយន្ដ​កូន​ជ្រូក​ទាំង​នេះ មិន​ញញើត​ញញើម​ឡើយ ក្នុង​ការ​បង្ហាញ​រូបរាង​ការយ ននល​គក ដើម្បី​និយាយ​ពី​ភាព​ក្ដៅ​មិន​ក្ដៅ ត្រជាក់​មិន​ត្រជាក់ ឬ​ភាព​បើក​ទូលាយ នៃ​បណ្ដាញ​អ៊ិនធើណែត។ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ស្រាត​ព្រលែង​ខ្លួន ជា​ការងារ​របស់​ពួក​នាង។ ប៉ុន្តែ​លើក​នេះ ពួក​នាង​បាន​សម្រេ​ចចិត្ត​រួម​គ្នា ដើម្បី​ពន្យល់​អំពី​សារសំខាន់ ទាក់​ទង​នឹង​ការ​បើក​ទូលាយ​នៃ​លំហ​អ៊ិនធើណែត ហៅ​ថា «អព្យក្រិត្យភាព​នៃ​អ៊ិនធើណែត» ដែល​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ពេល​បច្ចុប្បន្ន។

គេហទំព័រមើលវីដេអូ បើកក្រចេញ អញ្ចឹងការរួមរ័កបែប X ក៏មានល្បឿនយឺតដែរ!

តើពួកនាងចង់និយាយពីរឿងអ្វី? មិនពិបាកយល់ទេ ព្រោះនៅសហរដ្ឋអាមេរិកក្នុងពេលនេះ ក្រុមហ៊ុន​បម្រើ​សេវាកម្មអ៊ិនធើណែត នឹងអាចរៀបចំឲ្យគេហទំព័រដែលល្មោភខាងល្បឿន ត្រូវបង់ប្រាក់ទៅឲ្យពួកគេ។ [...]

«ខ្ញុំ​និង​គ្រួសារ ស៊ូ​លះ​បង់​ដើម្បី​ប្រយោជន៍​ជាតិ»

«ខ្ញុំ​និង​គ្រួសារ ស៊ូ​លះ​បង់​ដើម្បី​ប្រយោជន៍​ជាតិ»

ក្រោយជំនួបជាមួយស្វាមី លោក មាជ សុវណ្ណរ៉ា ក្នុង​ពន្ធនាគារ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ លោក​ស្រី សិទ្ធិ ចំរើន ដែល​ឈ្មោះ​ក្នុង​សញ្ជាតិ​អាមេរិក​ហៅ​ថា ជេមី មាជ (Jemie Meach) បាន​​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា លោក​ស្រី​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា និង​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ព្រោះ​តែ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ដើម្បី​តែ​ប្រយោជន៏​បុគ្គល ឬ​ប្រយោជន៍​គណបក្ស​នយោបាយ​ណា​មួយ បង្ខំ​ឲ្យ​គេ (ភាគី​បដិបក្ខ) ទទួល​យក​នូវ​ការ​ចង់​បាន​របស់​ខ្លួន តាម​រយៈ​ការ​ចាប់​ខ្លួន ឬ​ការ​គម្រាម​តាម​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ។

សម្ដីរបស់លោកស្រី ទំនង​ចង់​និយាយ​ពី​ការ​ចាប់​ខ្លួន​ស្វាមី​លោក​ស្រី ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​លេស ដើម្បី​យក​មក​តថ្លៃ​ផ្នែក​នយោបាយ នៅ​ក្នុង​កិច្ច​កែ​ទម្រង់​មួយ ស្ដី​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ លោក​ស្រី​បាន​ថ្លែង​ថា៖ [...]

កឹម សុខា៖ ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា មិន​មែន​ជា​ថ្នូរ​នៃ​ការ​ចរចា

កឹម សុខា៖ ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា មិន​មែន​ជា​ថ្នូរ​នៃ​ការ​ចរចា

ក្រោយពីលោកបញ្ចប់ការ សួរ​សុខ​ទុក្ខ​ជា​មួយ លោក មាជ សុវណ្ណារ៉ា នៅ​រសៀល​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ ម១ ព្រៃស លោក កឹម សុខា បាន ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ដោយ​ពាំនាំ​យក​នូវ​សំណូមពរ​របស់លោក មាជ សុវណ្ណារ៉ា ថា​មិន​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​យក​រឿង ដែល​គេ​ចាប់​ខ្លួន​លោក​ទៅ​ជា​ថ្នូរ ជា​មួយ​នឹង​ការ​បន្ទន់​ជំហរ​ក្នុង​ការ​ចរចា​ជា​មួយ​គណបក្ស​កាន់​អំណាច​ជា​ដាច់​ខាត។

ឆ្លើយតបនឹងសំណូមពរ​របស់​លោក មាជ សុវណ្ណារ៉ា អនុ​ប្រធាន​ទី១នៃ​រដ្ឋសភា និង ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ បាន​បញ្ជាក់​ដល់​មហាជន​ថា គណបក្ស​សង្រ្គោះ​ជាតិ​ គ្មាន​ថ្ងៃ​យក​ការ​ចាប់​ខ្លួន របស់​លោក មាជ សុវណ្ណារ៉ា យក​ទៅ​ដោះដូរ នឹង​ការ​ចរចា ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងចរចាហ្នឹង ហើយរឿងចាប់ខ្លួនគាត់ (មាជ សុវណ្ណារ៉ា) យើងអត់មានយក​ទៅដោះដូរគ្នាទេ យើងអត់មានទេ [...]

មាជ សុវណ្ណារ៉ា៖ កុំ​យក​ខ្ញុំ ជា​ចំណាប់​ខ្មាំង​នយោបាយ

មាជ សុវណ្ណារ៉ា៖ កុំ​យក​ខ្ញុំ ជា​ចំណាប់​ខ្មាំង​នយោបាយ

នៅក្នុងលិខិតមួយ សរសេរ​ដោយ​ដៃ​របស់​លោក មាជ សុវណ្ណារ៉ា ចេញ​ពី​ពន្ធនាគារ​ព្រៃ​សរ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ​ទើប​នឹង​ទទួល​បាន​ក្នុង​យប់​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ បាន​បញ្ជាក់​ថា សុំ​កុំ​ឲ្យ​យក​រូប​លោក ទៅ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ នៃ​ការ​ចរចា ជុំ​វិញ​បញ្ហា​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប។ លោក​បាន​សរសេរ​ថា៖ «ខ្ញុំ​សុខ​ចិត្ត​ជាប់​គុក រស់​នៅ​ក្នុង​គុក​អស់​មួយ​ជីវិត ឲ្យ​តែ​គ.ជ.ប ឯករាជ្យ»។

លោក មាជ សុវណ្ណរ៉ា ប្រធាន​​នាយក​ដ្ឋាន​​ព័ត៌មាន​​គណបក្ស​​សង្គ្រោះ​​ជាតិ ត្រូវ​បាន​​ចាប់​​ខ្លួន ដោយ​អាជ្ញាធរ​បញ្ជា​ដោយ​រដ្ឋាភិបាល នៅ​ត្រង់​ចំណុច​ផ្លូវ​ភ្លោះ ទល់​មុខ​មន្ទីរ​ពេទ្យ ព្រះ​អង្គ​ឌួង ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត នា​វេលា​ម៉ោង​១០ និង​៤០នាទី​ព្រឹក ថ្ងៃ​ទី១១ ខែ​វិច្ឆិកា។ ក្នុង​ថ្ងៃ​ដដែល​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...