Posts in ‘សម្រាំងជាខេមរភាសា’ Category

CPP ​ចង់​ធ្វើ​ប្រធាន និង​អគ្គលេខា គ.ជ.ប តាម​រយៈ​បញ្ហា​«សញ្ជាតិ​មួយ»?

CPP ​ចង់​ធ្វើ​ប្រធាន និង​អគ្គលេខា គ.ជ.ប តាម​រយៈ​បញ្ហា​«សញ្ជាតិ​មួយ»?

តាមការបញ្ជាក់ពីសមាជិក នៃ​ក្រុម​ការងារ​បច្ចេកទេស ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​បង្ហើប​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ចំណុច​សំខាន់ នៃ​ការ​ដាក់​សម្ពាធ​លើ​បញ្ហា​«សញ្ជាតិ​តែ​មួយ»​នេះ មិន​មែន​ជា​ទិស​ដៅ និង​ជា​ចេតនា​«វិជ្ជមាន»​ដែល​ចង់​ដាក់​ស្ថាប័ន គ.ជ.ប នេះ ជា​ស្ថាប័ន​ឯករាជ្យ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ។ តែ​ជា​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​ទៅ​ទាមទារ​តំណែង​ជា​ប្រធាន និង​អគ្គលេខាធិការ នៃ គ.ជ.ប តែ​ប៉ុណ្ណោះ។

មន្រ្តីខាងលើ បាន​ថ្លែង​បក​ស្រាយ​ពី​ករណី​ដ៏​រសើប​នេះ ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ហេតុ​ថា​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ ជា​មួយ​អ្នក​សារព័ត៌មាន​ឡើយ។ លោក​បាន​បន្ត​ពន្យល់​ទៀត​ថា ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ មាន​ឥស្សរជន​ជា​ច្រើន​រូប ដែល​មាន​សញ្ជាតិ​ពីរ។ [...]

វីដេអូ​ដែល​អ្នក​មិន​ទាន់​ដឹង ពី​ការ​ធ្លាក់​យន្ដហោះ​ម៉ាឡេស៊ី MH17

បួនខែបន្ទាប់ពីហេតុការណ៍ដ៏អកុសល នៃ​ការ​ធ្លាក់​យន្ដហោះ​ប៊ូអីញ (Boeing) ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ MH17 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី អ៊ែរឡាញ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន រូបភាព​វីដេអូ​មួយ ដែល​ថត​ដោយ​អ្នក​រស់​នៅ​ក្បែរ​នោះ ទើប​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​អេភី (AP) ដោយ​ក្រុម​អ្នក​និយម​បំបែក​ទឹកដី​។ វីដេអូ​នេះ​បាន​ថត​នៅ​ក្រោយ​ប៉ុន្មាន​នាទី បន្ទាប់​ពី​យន្ដហោះ​បាន​ធ្លាក់​នៅ​លើ​ដី ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ Hrabove របស់​ប្រទេស​អ៊ុយក្រែន។

នៅក្នុងវីដេអូ ដែល​ទំនង​ជា​វីដេអូ​ដំបូង​គេ​ នៃ​ការ​ធ្លាក់​យន្ដហោះ​នោះ បាន​បង្ហាញ​ពី​ភាព​ជ្រួល​ច្របល់​របស់​អ្នក​ភូមិ ដោយ​ពួក​គេ​បាន​គិត​ថា នោះ​ជា​ការ​ធ្លាក់​យន្ដហោះ​យោធា ថ្មី​មួយ​ទៀត ក្រោយ​ពី​បាន​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​និយម​បំបែក​ទឹក​ដី និង​កង​ទ័ព​របស់​ប្រទេស​អ៊ុយក្រែន។

[...]

ក្រុង​ព្រះ​សីហនុ៖ ពលរដ្ឋ​ឆ្នេរ​អូ​ឈើ​ទាល និង​កំលាំង​នគរបាល កំពុង​ប្រឈម​មុខ​គ្នា

ក្រុង​ព្រះ​សីហនុ៖ ពលរដ្ឋ​ឆ្នេរ​អូ​ឈើ​ទាល និង​កំលាំង​នគរបាល កំពុង​ប្រឈម​មុខ​គ្នា

នៅព្រឹកថ្ងៃទី ១៨ វិច្ឆិកា​នេះ​វេលា​ម៉ោង ១០:០០ ប្រជា​ពលរដ្ឋ​ដែល​រង​ការ​បណ្តេញ​ចេញ ពី​លំនៅ​ដ្ឋាន នៅ​ឆ្នេរ​អូឈើទាល បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កង​កម្លាំង​នគរបាល បន្ទាប់​ពី​ពួក​គេ​បាន​មក​បោះ​តង់​ស្នាក់​នៅ នៅ​លើ​តំបន់​ឆ្នេរ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ ពុំ​មាន​បង្ករ​ជា​របួស​ស្នាម ទៅ​ភាគី​ណា​មួយ​ឡើយ។ តែ​បន្ទាប់​ពី​​នោះ​មក អភិបាល​រង​ក្រុង​ព្រះ​សីហនុ បាន​ចុះ​មក​ធ្វើការ​សម្រប​សម្រួល និង​ឲ្យ​ប្រជា​ពលរដ្ឋ​រើ​ចេញ​ពី​ទី​នោះ ជា​បណ្តោះ​អសន្ន​សិន​ដើម្បី​រក​ដំណោះ​ស្រាយ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​មិន​បាន​ចេញ​ពី​ទី​នោះ​ទេ ពោល​គឺ​ពួក​គេ​នៅ​ដេក​ចាំ​នៅ​លើ​តំបន់​ឆ្នេរ​នោះ​បន្តទៀត។

ចំណែកឯកងកំលាំង​ប្រមាណ​ជា​៣៥​នាក់ ដែល​​ត្រូវ​បាន​ដាក់​ពង្រាយ ក៍​នៅ​ឈរ​ជើង​នៅ​ទី​នោះ​ដែរ មិន​ទាន់​ចេញ​ទៅ​ណា​ដែរ ប៉ុន្តែ​បាន​ធ្វើការ​ហាម​ឃាត់​ប្រជា​ពលរដ្ឋ មិន​ឲ្យ​បោះ​តង់​បន្ថែម​ទៀត។

[...]
ចាប់​«ចៀម​ញី»​រំលោភ ព្រោះ​ពេល​ប្រលង​ជិត​ចូល​មក​ដល់

ចាប់​«ចៀម​ញី»​រំលោភ ព្រោះ​ពេល​ប្រលង​ជិត​ចូល​មក​ដល់

ហេតុការណ៍ដែលនឹកស្មានមិនដល់មួយ បាន​កើត​ឡើង នៅ​ក្នុង​អន្តេវាសិកដ្ឋាន ហ្វ្រេនណូ នៃ​រដ្ឋ​កាលីហ្វ័នី សហរដ្ឋ​អាមេរិក កាល​ពី​ចុង​សប្ដាហ៍​មុន។ យុវនិស្សិត​មួយ​រូប​អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​នគរបាល​បាន​ឃើញយុ​វជន​នោះ កំពុង​ប្រព្រឹត្តិ​អំពើ​អាណាចារ​ដ៏​ហួស​និស្ស័យ ​ទៅ​លើ​សត្វ​ចៀម​ញី​មួយ​ក្បាល ដែល​ចិញ្ចឹម​ដោយ​កសិដ្ឋាន​មួយ​នៅ​ក្បែរ​នោះ។

បណ្ដាញទូរទស្សន៍ ABC News បាន​ផ្សាយ​ឲ្យ​ដឹង​ថា សម្លេង​រំខាន​ដ៏​ចម្លែក និង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បាន​កើត​ឡើង នៅ​កណ្ដាល​យប់​ថ្ងៃ​នោះ បង្ក​ឲ្យ​និស្សិត​ដែល​ស្នាក់​ក្នុង​អន្តេវាសិកដ្ឋាន​គេង​មិន​លក់ និង​បង្ខំ​ឲ្យ​ពួក​គេ​ចាំ​បាច់​ត្រូវ​ទូរស័ព្ទ​ហៅ​នគរបាល។ នៅ​ពេល​ដែល​ភ្នាក់ងារ​នគរបាល​បាន​មក​ដល់ ស្រាប់​តែ​ពួក​គេ​បាន​ប្រទះ​ឃើញ នូវ​ផ្ទាំង​ទស្សនីយ​ភាព​ដ៏​កម្រ​មួយ ដែល​កើត​ឡើង​នៅ​ក្បែរ​នោះ៖ យុវជន​មួយ​រូប ដែល​មាន​ខោ​ខ្លី​ធ្លាក់​មក​នៅ​ត្រឹម​ជង្គង់ [...]

ព្រះ​សង្ឃ លួន សុវ៉ាត សង្ឃឹម​ស្ថាន​ទូត​បរទេស ពេល​សវនាការ​នៅ​សាលា​ដំបូង

ព្រះ​សង្ឃ លួន សុវ៉ាត សង្ឃឹម​ស្ថាន​ទូត​បរទេស ពេល​សវនាការ​នៅ​សាលា​ដំបូង

ព្រឹត្តិការណ៍បង្កឲ្យ​មាន​ការ​ចាប់​អារម្មណ៍ នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ជា​ការ​ដង្ហែ​ដាក់​ញត្តិ នៅ​តាម​ស្ថានទូត​បរទេស​សំខាន់ៗ​នានា ដឹក​នាំ​ដោយ​ព្រះ​សង្ឃ លួន សុវ៉ាត។ ការ​ដង្ហែ​ញត្តិ​របស់​ព្រះ​សង្ឃ​អង្គ​នេះ បាន​រៀបចំ​ឡើង បន្ទាប់​ពី​ព្រះ​អង្គ​បាន​ទទួល​ដីការ របស់​ព្រះ​រាជ​អាជ្ញា​រង សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា កន្លង​មក បង្គាប់​ព្រះ​អង្គ​ដែល​ល្បី​ព្រះ​នាម ខាង​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព ឲ្យ​ចូល​សវនាការ​នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ខាង​មុខ។

ម្ចាស់ពានរង្វាន់សិទ្ធិមនុស្ស ពី​សហគមន៍​អ៊ឺរ៉ុប​អង្គ​នេះ បាន​បង្ហាញ​ជំនឿ​ថា បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដែល​បាន​ស្គាល់​ព្រះ​នាម​របស់​ព្រះ​អង្គ អាច​នឹង​ជួយ​ជម្រុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​គោរព​សិទ្ធិ​មនុស្ស។

ព្រះសង្ឃ លួន សុវ៉ាត ដែលត្រូវបានគេស្គាល់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...