ធម្មយាត្រា និងសិទ្ធិយាត្រា ១០ធ្នូ៖ «សេចក្ដីសុខ៩យ៉ាង»
ធម្មយាត្រា និងសិទ្ធិយាត្រា ត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយនូវ«សេចក្តីសុខ»សំខាន់ចំនួន៩យ៉ាង ទៅដល់ពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួម ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ។ សារសំខាន់ទាំង៩នោះ រួមមាន៖ ការមិនរើសអើង, រួមគ្នាគោរពសិទ្ធិមនុស្ស សន្តិភាពផ្តើមចេញពីខ្លួនយើង, បញ្ឈប់អំពើហិង្សា, ការមិនបៀតបៀនគ្នា, សិទ្ធិដីធ្លី គឺជាសិទ្ធិមនុស្ស, មានសីលប្រាំមានសន្តិភាព, ព្រះធម៌ ជាផ្លូវនាំមនុស្សទៅរកសេចក្តីសុខ, មានយុត្តិធម៌ មានសន្តិភាព។
គេសង្កេតឃើញមាន ព្រះសង្ឃ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ព្រមទាំងតំណាងសហគមន៍ដីធ្លីមួយចំនួន ត្រៀមខ្លួនរួចជាស្រេច ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ជាមួយនឹងការធ្វើធម្មយាត្រា សិទ្ធិយាត្រា ដោយថ្មើរជើង ពីបណ្តាខេត្តនានា តាមផ្លូវជាតិចំនួនប្រាំមួយខ្សែរ [...]