Posts in ‘សម្រាំងជាខេមរភាសា’ Category

ធ្លាប់​ឃើញ​ឆ្កែ​រាំ​«របាំ​ជូន​ពរ» ឬ​ទេ? (vdo)

ជារបាំដ៏ពិសេសមួយ​ ដែល​ខ្មែរ​បូរាណ​​អាច​ហៅ​ថា ជា​«របាំ​ជូន​ពរ» សម្រាប់​ទទួល​​អំណរ​ នរណាម្នាក់ដ៏យ៉ាង​ខ្លាំងក្លា។ តែ​ពេល​នេះ គឺ​សត្វ​សុនខ​មួយ​ក្បាល ដែល​រាំ​ទទួល​អំណរ​ម្ចាស់ បន្ទាប់​ពី​​វា​​ឃើញ​ម្ចាស់​របស់​វា ត្រឡប់​ចូល​មក​ក្នុង​ផ្ទះ​វិញ។

បន្ទាប់​ពី​បាន​ជាប់​នៅ​ក្នុង​រនាំង​ ដែល​ទំនង​ជា​បាន​ដាក់​ឃាំង​វា មិន​ឲ្យ​ចេញ​ដើរ​តែ​ពាស ក្នុង​ពេល​អវត្តមាន​របស់​ម្ចាស់​នោះ សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ បាន​រំភើប​យ៉ាង​ខ្លាំង​រហូត​លោត​រាំ​ជើង​ពីរ នៅ​ពេល​ដែល​វា​បាន​ដឹង​ថា ម្ចាស់​វា​បាន​ត្រឡប់​មក​វិញ។

វាបាន​ងើប​ខ្លួន​ឡើង ដាក់​ដៃ​ទៅ​មុខ និង​ឈរ​នៅ​លើ​ជើង​ក្រោយ​ទាំង​ពីរ​របស់​វា ហើយ​បន្ទាប់​មក វា​បាន​បញ្ចេញ​​ក្បាច់ ញ៉ាក់​ចង្កេះ និង​ជើង​ទាំង​គូរ​នោះ​ផង។ សូម​កុំ​ភ្លេច​ថា ក្បាច់រាំដ៏អស្ចារ្យនេះ រួមមានពីរចង្វាក់៖ ញាក់ចង្កេះ និងលោតលើជើងទាំងពីរ។

វីដេអូមួយនេះ [...]

ប្រាក់​រាប់​លាន ប៉ើង​ធ្លាក់​ពី​រថយន្ដ​ដឹក​ប្រាក់ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ហុងកុង (vdo)

ហេតុការណ៍នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ នៅ​តាម​បណ្ដោយ​ផ្លូវ គ្លូសេស្ទ័រ (Gloucester) កណ្ដាល​ក្រុង​ហុងកុង ដោយ​សារ​តែ​មាន​អ្នក​ដំណើរ រួម​ជា​មួយ​នឹង​អ្នក​ជិះ​រថយន្ដ​ផង បាន​ឆ្លៀត​ឱកាស​ដើម្បី​ទៅ​រើស​ប្រមូល​យក​ប្រាក់​ទាំង​នោះ។ អ្នក​បើក​តាក់ស៊ី​មួយ​រូប បាន​ឈប់​រថយន្ដ​របស់​ខ្លួន នៅ​កន្លែង​ដែល​ប្រាក់​ប៉ើង​មក​ពាស​ពេញ ដើម្បី​រើស​យក​ក្រដាស​ប្រាក់ ដែល​មាន​ចំនួន​ជា​ច្រើន​រយ​សន្លឹក ជា​ច្រើន​ខ្ទាស់។

រូបភាព​ដាក់​បញ្ចាំង នៅ​តាម​ទូរទស្សន៍ បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា អ្នក​ដំណើរ​ជា​ច្រើន បាន​រត់​ចូល​ទៅ​ដណ្ដើម​យក​ប្រាក់​ទាំង​នោះ។ ហើយ​កង​កម្លាំង​នគរបាល ដែល​មួយ​ចំនួន​បាន​បំពាក់​ដោយ​អាវុធ និង​ពាក់​ឯក​សណ្ឋាន​ការពារ​ផង បាន​មក​ដល់​ទី​កន្លែង​ភ្លាមៗ ដើម្បី​ដាក់​ទី​កន្លែង​នោះ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ។

បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ទឹកប្រាក់ដែលបានប៉ើងចេញទៅ [...]

យុវជន​ជា​ពុទ្ធ​សាសនិក ស្គាល់​បុណ្យ​កំណើត​ព្រះ​យ៉េស៊ូ ច្រើន​ជាង​កំណើត​ព្រះពុទ្ធ

យុវជន​ជា​ពុទ្ធ​សាសនិក ស្គាល់​បុណ្យ​កំណើត​ព្រះ​យ៉េស៊ូ ច្រើន​ជាង​កំណើត​ព្រះពុទ្ធ

នៅពេលសួរពី​បុណ្យ​ណូអែល ដែល​ជា​បុណ្យ​កំណើត​របស់​ព្រះ​យេស៊ូ​គ្រិស្ត៍ យុវជន​កម្ពុជា​ស្ទើរ​តែ​៨០% ដែល​ជា​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ សុទ្ធ​តែ​ដឹង​ពី​ប្រវត្តិ និង​ត្រៀម​ខ្លួន​ដើម្បី​ប្រារព្ធ​បុណ្យ​នេះ ជា​មួយ​មិត្ត​ភក្តិ និង​នៅ​តាម​សាលា​រៀន​មួយ​ចំនួន។ ប៉ុន្តែ​បើ​និយាយ​ពី​ថ្ងៃ​មាឃ​បូជា និង​ពិសាខ​បូជា ដែល​ជា​ថ្ងៃ​រម្លឹក​ដល់​ព្រឹត្តិការណ៍​សំខាន់​៣ របស់​ព្រះ​ពុទ្ធ​អង្គ​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​១៥​កើត គឺ​ការ​ប្រសូត​ចាក​គភ៌​ព្រះ​មាតា នៃ​ព្រះ​សិទ្ធត្ថ​កុមារ ការ​បាន​ត្រាស់​ដឹង​នូវ​សម្មា​សម្ពោ​ធិញ្ញាណ របស់​ព្រះ​ពុទ្ធ​អង្គ និង​ការ​យាង​ចូល​ព្រះ​បរិនិព្វាន ត្រូវ​បាន​យុវជន​កម្ពុជា​ដឹង​តិច​តួច​បំផុត។

ពេលបច្ចុប្បន្ន​នេះ ពិធី​បុណ្យ​ណូអែល​បាន​ស្រូប​យក​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង ពី​យុវវ័យ​សម័យ​ថ្មី។ ពួក​គេ បាន​ចូល​រួម​អបអរ បុណ្យ​នេះ​ដោយ​ការ​ទិញ នូវ​កាដូ​អនុស្សាវរីយ៍ ជូន​ទៅ​ក្រុម​គ្រួសារ [...]

ទេព រិនដារ៉ូ សម្តែង​ជា​តួ​ចិត្ត​អាក្រក់​​ដំបូង ក្នុង​ភាពយន្ដ​«ភ្លើង»

ការសម្តែង​ជា​តួ​ចិត្ត​អាក្រក់ កាច​សហាវ​ជា​លើក​ដំបូង ត្រូវ​​បាន​តារា​សម្តែង​ចាស់​វស្សា លោក ទេព រិនដារ៉ូ ថ្លែង​ថា​មាន​ការ​ពិបាក​ណាស់។ លោក ទេព រិនដារ៉ូ បាន​និយាយ​នៅ​ក្នុង​ពិធី​សម្ភោធ​រឿង នៅ​រោង​ភាពយន្ត​លុច្ស​នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ថា លោក​មាន​ការ​លំបាក ដោយ​សារ​តែ​នេះ ជា​ការ​សម្តែង​លើក​ទី​មួយ​របស់​លោក តាំង​ពី​លោក​ចាប់​ផ្តើម​ប្រឡូក ក្នុង​ជា​អាជីព​ជា​អ្នក​សិល្បៈ។

លោក ទេព រិនដារ៉ូ បាន​រៀប​រាប់​បន្ត​ថា លោក​ធ្លាប់​តែ​សម្តែង​តួ​អង្គ​មនុស្ស​ល្អ រីឯ​ការ​សម្តែង​តួ​ចិត្ត​អាក្រក់​ខុស​ឆ្ងាយ​ពី​គ្នា លោក​ត្រូវ​ប្រើ​ទឹក​មុខ និង​ប្រើ​សកម្មភាព ដែល​បញ្ជាក់​ពី​ចរិក​របស់​មនុស្ស​កាច​សាហាវ។ លោក រំពឹង​ថា​ភាពយន្ត​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។

រឿង«ភ្លើង»ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅតាមរោងភាពយន្តនានា នៅទីក្រុងភ្នំពេញ គឺជាខ្សែរភាពយន្ត​ថ្មីមួយ​ទៀតរបស់ផលិតកម្មរ៉ក។ [...]

នី ចរិយា៖ សវនាការ​របស់​សកម្ម​ជន​បក្ស​សង្រ្គោះ​ជាតិ មាន​ការ​ប្រែ​ប្រួល

នី ចរិយា៖ សវនាការ​របស់​សកម្ម​ជន​បក្ស​សង្រ្គោះ​ជាតិ មាន​ការ​ប្រែ​ប្រួល

និតិវិធីនៃ​ការ​បើក​សវនាការ របស់​តុលាការ​ដើម្បី​ដំណោះ​ស្រាយ អំពី​ករណីនៃ​​ការ​ប្រើ​អំពើ​ហឹង្សា​របស់​សកម្មជន​ទាំង ១១នាក់ ស្និត​នឹង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ប្រែ​ប្រួល​បន្តិច ពី​ព្រោះ​ថា​នៅ​ក្នុង​ដីកា​កោះ​ហៅ ឲ្យ​ចូល​មក​បំភ្លឺ​ករណី​នេះ នៅ​ក្នុង​សវនការ​អង្គ​សេចក្តី ដើម្បី​សម្រេច​ថា​តើ​សកម្មជន​ទាំង​នោះ បាន​ប្រព្រឹត្ត​បទ​ល្មើស ឫ​មិន​បាន​ប្រព្រឹត្ត។ នេះ​ជា​ការ​លើក​ឡើង របស់​ប្រធាន​ក្រុម​ស៊ើប​អង្កេត នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​តុលាការ​បាន​បិទ​សវនាការ លើ​ការ​សម្រេច​អង្គ​សេចក្តី របស់​សកម្ម​ជន​ទាំង ១១នាក់​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​នេះ។

ប៉ុន្តែការអនុវត្ត​របស់​តុលាការ ​ទៅ​លើ​អង្គ​សេចក្តី​នេះ ត្រូវ​បាន​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា​មាន​លក្ខណៈ​ធូរ​ស្រាល ដោយ​ប្រធាន​អង្គ​ជំនុំ​ជំរះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...