Posts in ‘សម្រាំងជាខេមរភាសា’ Category

យន្ដហោះ AirAsia បាត់​ខ្លួន​ពី​​ប្រព័ន្ធ​​រលក​​សញ្ញា នៅ​​ចន្លោះ​ឥណ្ឌូនេស៊ី និង​សាំងហ្គាពួរ

យន្ដហោះ AirAsia បាត់​ខ្លួន​ពី​​ប្រព័ន្ធ​​រលក​​សញ្ញា នៅ​​ចន្លោះ​ឥណ្ឌូនេស៊ី និង​សាំងហ្គាពួរ

យន្ដហោះ​ដែល​បាត់​ខ្លួន​នេះ ធុន​អ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) បាន​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ QZ8501 មាន​មនុស្ស​ជិះ​១៦២នាក់ ក្នុង​ននោះ​៧​នាក់ ជា​សមាជិក​បម្រើ​ការ​នៅ​លើ​យន្ដហោះ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ របស់​ក្រសួង​គមនាគមន៍​ឥណ្ឌូនេស៊ី លោក ហាឌី ម៊ូស្តូហ្វា (Hadi Mustofa)។

បើ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ភ្លាមៗ បាន​ឲ្យ​ដឹង​ថា យន្ដហោះ​នេះ បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ផ្លូវ​ហោះ​ហើរ​ខុស​ពី​ធម្មតា​មួយ មកកាន់​ការិយាល័យ​ត្រួត​ពិនិត្យ​ការ​ហោះ​ហើរ​នៅ​លើ​ដី មុន​នឹង​យន្ដហោះ​នេះ បាន​បាត់​ខ្លួន។ យន្ដហោះ​បាន​បាត់​ការ​ទាក់​ទង​ជា​មួយ​នឹង​ប្រព័ន្ធ​ត្រួត​ពិនិត្យ នៅ​​ម៉ោង​៧​និង​៥៥​នាទី​​ ម៉ោង​ក្នុង​ស្រុក ព្រឹក​ថ្ងៃ​ទី២៨ ខែ​ធ្នូនេះ បន្ទាប់​ពី​វា​បាន​ងើប​ខ្លួន​ហោះ​ចេញ​ពី​ដី បាន​រយៈពេល​៤២​នាទី ហើយ​ទំនង​ជា​បាន​បាត់​ខ្លួន នៅ​លើ​លំហ​សមុទ្រ​ហ្សាវ៉ា (Java) ដែល​ស្ថិត​នៅ​រវាង​ក្រុង កាលីម៉ាន់តាន់ [...]

ចាក់​ថ្នាំ​«ខុស​បច្ចេកទេស» ធ្វើ​ឲ្យ​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​ពិការ​

ចាក់​ថ្នាំ​«ខុស​បច្ចេកទេស» ធ្វើ​ឲ្យ​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​ពិការ​

ចាក់ថ្នាំ«ខុស​បច្ចេកទេស» បង្ក​ការ​រង​ទុក្ខ​ដល់​​កុមារី និង​គ្រួសារ ឲ្យ​ធ្លាក់​ខ្លួន​បែប​នេះ តើ​ត្រូវ​ទៅ​បន្ទោស​នរណា? បើ​ស្ថានភាព​នេះ ធ្លាក់​មក​លើ​រូប​អ្នក​ផ្ទាល់​វិញ តើ​​អ្នក​នឹង​ត្រូវ​ដោះ​ស្រាយ​របៀប​ម៉េច?

នេះ​ជា​ភាព​ចំបែង​ខ្លោច​ផ្សារ តាំង​ពី​ជាង​បី​ឆ្នាំ​មក​ហើយ ទៅ​លើ​គ្រួសារ​របស់​កុមារី​មួយ​រូប​ឈ្មោះ ស្រី​ល័ក្ខ បន្ទាប់​ពី​នាង​ធ្លាក់​ខ្លួន​ឈឺ ហើយ​មិន​អាច​ក្រោក​ដើរ​ហើរ​បាន ដូច​ជា​កុមារ​ដទៃ​ទៀត។ ចាប់​ប្រភព​ក្នុង​គ្រួសារ​មាន​ជីវភាព​​ក្រីក្រ ហើយ​មាន​​ប្អូន​តូច​ដល់​ទៅ​បួន​នាក់ ដែល​ត្រូវ​ចិញ្ចឹម​ថែ​រក្សា ប៉ុន្តែ​ម្តាយ​ឪពុក​របស់ ស្រី​ល័ក្ខ ត្រូវ​ចំណាយទាំងកម្លាំងកាយចិត្ត និង​សព្វ​គ្រប់​មធ្យោបាយ ដើម្បី​មើល​ថែ​រក្សា​ ស្រី​ល័ក្ខ ទាំង​យប់​ទំាង​ថ្ងៃ។ នោះ ដោយ​សារ​តែ​ពិការ​ភាព​របស់​នាង ដែល​កើត​ឡើង​ពី​ការ​ស្វិត​អស់​ដៃ​ជើង ធ្វើ​ចលនា​អ្វី​លែង​កើត​ទាំង​អស់។

រាល់​ពេល​ញុំា​បាយ ងួត​ទឹក [...]

៨ចំណុច ដែលស្ត្រីមិនគួរមើលរំលង

៨ចំណុច ដែលស្ត្រីមិនគួរមើលរំលង

ស្រ្តីមួយចំនួន មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព ក្នុង​ការ​ស់​នៅ​ប្រចាំ​ថ្ងៃ​នោះ​ទេ។ នោះ​ដោយ​សារ​តែ​នាង មាន​ភាព​មមាញឹក​នឹង​ការងារ ការ​រៀន​សូត្រ និង​មិន​បាន​ខ្វល់​ខ្វាយ អំពី​បញ្ហា​បន្តិច​បន្តួច​នៅ​ជុំ​វិញ​ខ្លួន ជា​ពិសេស​មិន​បាន​រៀប​ចំ និង​ប្រុង​ប្រយ័ត​ចំពោះ​ការ​ការពារ​សុខភាព។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ទាំង​៨ ដែល​ស្ត្រី​គួរ​ប្រតិបត្តិ​តាម​កុំ​រំលង៖

១. អនាម័យ៖ អនាម័យ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​ផ្សេងៗ ដែល​មាន​គ្រោះ​ថ្នាក់ ក៏​ប៉ុន្តែ​អនាម័យ​ហួស​ហេតុ​ពេក ក៏​មិន​មែន​ជា​វិធី​ដ៏​ល្អ​ដែរ ដើម្បី​ធ្វើការ​ទប់​ស្កាត់ ជា​មួយ​នឹង​ការ​ឆ្លង​ជំងឺ ផ្សេងៗ​នោះ។ អ្នក​វិទ្យាសាស្រ្ត របស់​ប្រទេស​អង់គ្លេស បាន​ធ្វើការ​ស្រាវ​ជ្រាវ បញ្ជាក់​ឲ្យ​ឃើញ​ថា អនាម័យ​ត្រូវ​តែ​មាន​របៀប​របស់​វា ទើប​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ។ [...]

កែ សុវណ្ណារ័ត្ន លើក​ពី​«៤»​ចំណុច​ថ្មី  ខណៈ​ វង សូត ថា​កំពុង​អនុវត្តន៍

កែ សុវណ្ណារ័ត្ន លើក​ពី​«៤»​ចំណុច​ថ្មី ខណៈ​ វង សូត ថា​កំពុង​អនុវត្តន៍

រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច និង​អតីត​យុទ្ធជន លោក វង សូត នា​វិមាន​រដ្ឋសភា កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ឯកភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន «អនុក្រឹត្យ»​ថ្មី​មួយ ដើម្បី​បង្កើន​ប្រាក់​ឧបត្ថម្ភ ដល់​អ្នក​ដែល​រស់​នៅ​ក្នុង​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​បញ្ហា​មួយ​ចំនួន​ទៀត។ នៅ​ចំពោះ​គណៈ​កម្មការ​សុខាភិបាល សង្គម​កិច្ច យុវនីតិ​សម្បទា ការងារ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា លោក វង សូត បាន​ថ្លែង​ថា លោក​នឹង​ទទួល​ធ្វើ​តាម​សំណូមពរ ឬ​ការ​លើក​ឡើង​របស់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា។

ការថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក វង សូត បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក បាន​ចូល​ឆ្លើយ​បំភ្លឺ​ដល់​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក​ស្រី កែ សុវណ្ណារ័ត្ន ជុំ​វិញ​ភារកិច្ច​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​របស់​លោក។

[...]
នេន​អាយុ​១៥​វស្សា ឆ្លង​ជម្ងឺ​អេដស៏​ដោយ​មិន​ដឹង​ខ្លួន

នេន​អាយុ​១៥​វស្សា ឆ្លង​ជម្ងឺ​អេដស៏​ដោយ​មិន​ដឹង​ខ្លួន

ព្រះអង្គ​គ្រូ​សូត្រ​ស្តាំ វត្ត​នរា​ធិបតី​ព្រះ​នាម ម៉ន សាម៉េត បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា ពី​ចំណោម​ព្រះ​សង្ឃ​ទាំង​អស់ នៅ​ក្នុង​វត្ត​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​ផ្ទុក​មេរោគ​អេដស៏ ក្នុង​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​នាម ម.ហ និង​លោក​នេន​មួយ​អង្គ​នាម ច.ច។ ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ សុទ្ធ​តែ​បាន​ឆ្លង​មេរោគ​នេះ ដោយ​មិន​ដឹង​ខ្លួន។

ព្រះសង្ឃ​ព្រះ​នាម ច.ច គង់​នៅ​វត្ត​រកា បាន​មាន​សង្ឃ​ដីកា​ថា ពី​មុន​លោក​គ្រាន់​តែ​មាន​ជម្ងឺ​គ្រុន​ក្តៅ​ប៉ុណ្ណោះ តែ​ត្រូវ​ចាក់​ថ្នាំ ក្នុង​មួយ​ថ្ងៃ​បី​ដង ដើម្បី​ព្យាបាល​ជម្ងឺ​គ្រុនក្តៅ។ ព្រះ​អង្​គមិន​នឹក​ស្មាន​ថា ព្រះ​អង្គ​បែរ​ជា​ឆ្លង​បាន​ជម្ងឺ​អេដស៏ ត្រឡប់​មក​វិញ​យ៉ាង​ដូច្នេះ​ឡើយ។ បន្ទាប់​ពី​ដឹង​លទ្ធផល​បាន​ប៉ុន្មាន​ថ្ងៃ​មក​នេះ នេន​តូច​មាន​អាការៈ វិល​មុខ រាគ​រូស និង​ខ្សោយ​ជាង​ពី​មុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...