មើលមួយភ្លែត នៅលើទំព័រហ្វេសប៊ុក របស់តារាៗមួយចំនួន និងបើនិយាយពីអ្នកគោរព ស្រលាញ់ និងដឹងគុណថ្ងៃ៧មករា គ្មានអ្នកណាលើសអ្នកនាង សឿ សុធារ៉ា នោះទេ ព្រោះដើម្បីជាការដឹងគុណដល់ថ្ងៃ ៧មករា តារាស្រីសម្តីផ្អែមរូបនេះ សុខចិត្តកាត់សក់ដ៏ស្រស់ស្អាតរបស់ខ្លួន។ ប៉ុន្តែសម្រាប់តារាហ្វេសប៊ុក លោក ខ័ណ្ឌ ច័ន្ទសុផល ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូបដូចគ្នា សកម្មភាពរបស់តារាស្រីកូនមួយ ជាការដឹងគុណដ៏ជ្រុលហួសហេតុ និងរហូតដល់«ផ្កាប់មុខ» ។
នៅលើទំព័រហ្វេសប៊ុករបស់តារាស្រីសាច់នៅតែសខ្ចី បានសរសេរនៅចំថ្ងៃបុណ្យរំលឹកខួបទី៣៧ នៃថ្ងៃ៧មករា១៩៧៩ថា៖ «ថ្ងៃនេះនាងខ្ញុំបានសំរេចចិត្តកាត់សក់ការ៉េ ដើម្បីជាការដឹងគុណទេវតាមករំដោះជាតិ ៧ មករា ព្រោះជាថ្ងៃដែលឪពុកម្តាយនាងខ្ញុំ [...]
ធម្មជាតិកម្រ ដែលថ្លែងពីសត្វគោញីមួយក្បាលសម្រាលកូន បានកូនដល់ទៅប្រាំក្បាលនេះ កើតឡើងនៅ ភូមិស្នាយបាំង ឃុំកំពង់សឹង ស្រុកព្រះស្តេចខេត្តព្រៃវែង។ ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែមករាឆ្នាំ២០១៥នេះ។ ប្រភពពីម្ចាស់គោ លោក កាត់ វ៉ន បានឲ្យដឹងថា កាលពីកូនលើកដំបូង មេគោនេះមានកូនភ្លោះ (ពីរក្បាល) ម្តងរួចមកហើយ។ ស្រាប់តែឥឡូវ កើតលើកទីពីរ បានកូនដល់ទៅប្រាំ ធ្វើឲ្យផ្អើលអ្នកស្រុកមកមើល។ ម្ចាស់គោបាននិយាយទៀតថា លោកចិញ្ចិមគោនេះតាមធម្មតា ដូចគេដូចឯង តែមិនដឹងថា ហេតុអ្វីបានជាមានកូនច្រើនជាងគេនោះទេ។
ម្ចាស់គោដែលកើតកូនបានច្រើនប្លែកខាងលើបានបញ្ជាក់ថា មេគោនេះប្រើពេលវេលាសម្រាលកូន ដល់ទៅ៣ដង។ លើកទី១ បាន១ក្បាល លើកទី២ បាន១ក្បាលទៀត និងលើកទី៣ បានដល់ទៅ៣ក្បាល។ ប៉ុន្តែជាអកុសល [...]
បន្ទាប់ពីគ្រោះធ្លាក់យន្ដហោះ QW8501 របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ ដែលមានមនុស្សជិះ១៦២នាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ចុុងឆ្នាំ២០១៤នេះ អាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ី បានរកឃើញថា ជើងហោះហើរនេះ ពីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ឆ្ពោះទៅប្រទេសសាំងហ្គាពួរ ត្រូវបានធ្វើអាជីវកម្មដោយមិនមានការអនុញ្ញាត ឬដោយគ្មានអាជ្ញាបណ្ណ ដោយក្រុមហ៊ុនលក់សំបុត្រថោក អ៊ែរអេសៀ។ តាំងពីពេលនោះមក ផ្លូវហោះហើរមួយនេះ ត្រូវបានដកចេញពីប្រព័ន្ធហោះហើររបស់ប្រទេសឥណ្ឌូនេស៊ី។
មិនត្រឹមតែករណីមួយនេះទេ តែអាជ្ញាធរបានប្រកាសថា ខ្លួនក៏បានធ្វើការត្រួតពិនិត្យឡើងវិញ ពីអាជ្ញាបណ្ណទាំងឡាយដែលបានផ្ដល់ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលកំពុងធ្វើដំណើរការក្នុងប្រទេស។ ក្រុមហ៊ុនចំនួន៥ ដែលមានជើងហោះហើរចំនួន៦១ [...]
ពីរសប្ដាហ៍បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ QZ8501 នៅថ្ងៃសៅរ៍ទី១០ ខែមករានេះ ក្រុមរុករកតួយន្ដហោះ បានស្រង់ឡើងមកខាងលើផ្ទៃទឹក នូវផ្នែកខាងក្រោយរបស់យន្ដហោះ អ៊ែរប៊ូស។ ពោងបំប៉ោងធំៗចំនួនពីរ ត្រូវបានយកមកប្រើ ដើម្បីជួយលើកឡើងមកលើ នូវកំណាត់តួយន្ដហោះ ដែលមានទំហំធំជាងគេ បើប្រៀបធៀបទៅនឹងការរកឃើញបំណែកមុនៗ។ ក្រុមអ្នករុករក បានលើកយកតួកន្ទុយខាងក្រោយនេះ ពីជម្រៅប្រមាណជា៣០ម៉ែត្រក្រោមទឹក។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន អាអេហ្វប៉េ (AFP) ដែលស្ថិតនៅលើនាវាចម្បាំង KRI Banda Aceh របស់ប្រទេសឥណ្ឌូនេស៊ី សម្រាប់បម្រើឲ្យយុទ្ធនាការស្រង់តួយន្ដហោះនេះ បានរៀបរាប់ថា បំណែកតួយន្ដហោះដែលស្រង់បាន ជាកន្ទុយដែលមានលាបពណ៌ក្រហមទាំងអស់ និងមានសរសេរអក្សរ Asia ពីលើពណ៌ស។
លោក [...]