សត្វមិនដែលត្រូវគ្នា តែមកចាប់ដៃគ្នាក្នុងការផ្សាយពាណិជ្ជកម្មមួយ
តើយកសត្វ ដែលមានប្រវត្តិមិនដែលត្រូវគ្នា មកដើរតួក្នុងការផ្សាយពាណិជ្ជកម្ម ពិតជាបង្កការទាក់ទាញមែនឬ? មែនឬមិនមែនក៏ដោយ តែសម្រាប់ការផ្សាយពាណិជ្ជកម្ម របស់អេនដ្រ័យ (Android) មួយនេះ បានប្រមូលយករូបភាពជាច្រើន ដែលបង្ហាញពីសត្វគួរឲ្យស្រឡាញ់ជាច្រើន និងមានប្រវត្តិមិនដែលត្រូវគ្នា ឬឃើញគ្នាមិនបាន យកមកដើរតួដើម្បីឲ្យអ្នកផងចាប់អារម្មណ៍។ សត្វទាំងនោះ មានដូចជា កូនឆ្មានិងកូនមាន់ ឆ្កែនិងស្វា កូនតោនិងឆ្កែ ដំរីនិងចៀម ខ្លានិងខ្លាឃ្មុំ... ហើយពួកគេបានចូលខ្លួនមកចាប់ដៃគ្នា ឬបបោសអង្អែលគ្នា ដើម្បីបង្ហាញមកទស្សនិកជនទាំងឡាយ ឲ្យស្គាល់ពីការស្រឡាញ់រាប់អានគ្នា ថាតើវាមានអត្ថន័យយ៉ាងណា។
វីដេអូផ្សាយពាណិជ្ជកម្មនេះ មានចំណងជើងថា «មិត្តភាពជានិច្ចនិរន្ត (Friends Forever)»។ តែសំនួរប្រាកដជាសួរថា [...]